CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ពលករខ្មែរដើររកការងារធ្វើនៅស្រុក ក្រោយកម្ពុជា-ថៃបិទច្រកព្រំដែនអំឡុងផ្ទុះជំងឺកូវីដ-១៩

Admin ដោយ Admin
June 30, 2020
ក្នុង សង្គម
0
ពលករខ្មែរដើររកការងារធ្វើនៅស្រុក ក្រោយកម្ពុជា-ថៃបិទច្រកព្រំដែនអំឡុងផ្ទុះជំងឺកូវីដ-១៩
ពលករខ្មែរដើររកការងារធ្វើនៅស្រុក ក្រោយកម្ពុជា-ថៃបិទច្រកព្រំដែនអំឡុងផ្ទុះជំងឺកូវីដ-១៩
ពលករខ្មែរដើររកការងារធ្វើនៅស្រុក ក្រោយកម្ពុជា-ថៃបិទច្រកព្រំដែនអំឡុងផ្ទុះជំងឺកូវីដ-១៩
0
ចែករំលែក
27
ចំនួនមើល

ពលករខ្មែរចំណាកស្រុកមួយចំនួនបានដើររកការងារធ្វើសំណង់នៅស្រុកកំណើតវិញ ក្រោយពេលកម្ពុជា និងថៃបានសម្រេចផ្អាកច្រកទ្វារព្រំដែនប្រទេសទាំងពីរ ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩។
ពលករខ្មែរម្នាក់ លោក ផាត សុភា អាយុ ៣៦ឆ្នាំ ប្រាប់ថា ក្រុមគ្រួសាររបស់គាត់ រួមទាំងប្រពន្ធផងបានត្រឡប់មកស្រុកកំណើតវិញ នៅភូមិកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ តាំងពីចុងឆ្នាំ២០១៩ និងបានជាប់នៅក្នុងស្រុកមិនអាចត្រឡប់ទៅប្រទេសថៃវិញ នៅពេលជំងឺកូវីដ-១៩ ផ្ទុះឡើង។
លោកបន្ដថា លោក និងភរិយាបានទៅធ្វើការនៅប្រទេសថៃប្រមាណជាង៧ឆ្នាំមកហើយ ដោយធ្វើការជាកម្មករ និងជាអ្នកបើកបរដឹកដំណាំពីចម្ការ។ លោកថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ ដែលធ្វើឲ្យរដ្ឋាភិបាលកម្ពុជា និងថៃសម្រេចបិទច្រកទ្វារព្រំដែនមកនោះ គាត់ និងភរិយា កំពុងជួបការលំបាក និងបាត់បង់ប្រាក់ចំណូល ដើម្បីចិញ្ចឹមគ្រួសារ និងមើលថែកូនៗ ២នាក់ ដែលជាបន្ទុកគ្រួសារ។
ដើម្បីទប់ទល់ជីវភាពអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ លោក ផាត សុភា និយាយថា គាត់ និងប្រពន្ធបានដើររកការងារសំណង់នៅស្រុក និងម្យ៉ាង ឆ្លៀតពេលបង្ហើយធ្វើផ្ទះ និងដំណាំស្រែចម្ការរបស់ខ្លួនផង។

លោក ផាត សុភា រៀបរាប់បន្ដថា៖ «ព្រោះអីសព្វថ្ងៃ គេអត់ត្រូវការកម្មករទេ ថៅកែគេប្រាប់ហើយថា ចាំមើលវារួចរាល់សិន យើងអាចត្រឡប់ទៅវិញបាន តែឥឡូវនេះ យើងទៅក៏អត់មានការងារធ្វើទេ»។

លោក ផាត សុភា សង្ឃឹមថា នឹងអាចត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញនៅពេលជំងឺកូវីដ-១៩ បានស្រាកស្រាន្ដ ដោយថា ការងារនៅទីនោះផ្ដល់ប្រាក់ខែច្រើនជាងការងារនៅក្នុងប្រទេស។

ពលករចំណាកស្រុកម្នាក់ទៀត អ្នកស្រី កែវ យ៉ិ ជាកម្មការិនីធ្វើការសំណង់នៅប្រទេសថៃ ដែលបានវិលត្រឡប់មកស្រុកកំណើតវិញ នៅអំឡុងផ្ទុះជំងឺកូវីដ-១៩ផងដែរ។
ស្ដ្រីវ័យ ៣៧ឆ្នាំរូបនេះរៀបរាប់ថា នៅពេលកើតជំងឺកូវីដ១៩ គាត់មានតែរកការងារធម្មតាៗ ធ្វើជាបណ្ដោះអាសន្នសិន ដោយថា ដើម្បីចិញ្ចឹមកូនៗ ក្នុងបន្ទុក៦នាក់ ទម្រាំរដ្ឋាភិបាលប្រទេសទាំងពីរបើកច្រកទ្វារព្រំដែនឡើងិវញ។ អ្នកស្រីថា ការងារសំណត់នៅស្រុក ក្នុងមួយថ្ងៃ អាចរកប្រាក់ពី២ ទៅ៣ម៉ឺនរៀល និងត្រូវរ៉ាប់រងចំណាយផ្សេងៗ ពេលបាត់បង់ការងារដូច្នេះ។

អ្នកស្រីបន្ដថា៖ «សំណូមពរឲ្យឆាប់បើក ខ្ញុំហាន់នឹងបានត្រឡប់ទៅធ្វើការនៅថៃវិញ ព្រោះខ្ញុំក្រណាស់»។

មេភូមិអូរកន្សែង លោក អ៊ុក វ៉ាន់ឌឿន អះអាងថា នៅភូមិរបស់គាត់ មានពលករខ្មែរចំណាកស្រុកទៅប្រទេសថៃចំនួន១០នាក់ប៉ុណ្ណោះ ក្នុងនោះមានស្រី៦នាក់។
បើតាមមេភូមិអូរកន្សែង លោក អ៊ុក វ៉ាន់ឌឿន ពលរដ្ឋសរុបក្នុងភូមិអូរកន្សែង មានចំនួន ១៣១គ្រួសារ ឬស្មើនឹង ៦២៧នាក់ ក្នុងនោះមានស្រី ៣៤៥នាក់។
កាលពីខែមិនា ឆ្នាំ២០២០ អាជ្ញាធរកម្ពុជា និងថៃ ព្រមព្រៀងសម្រេចបិទច្រកព្រំដែនអន្តរជាតិចំនួន១៥ជាបណ្តោះអាសន្នរហូតមកទល់ពេលនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ច្រកទាំងនោះរួមមាន ច្រកទ្វាអន្តរជាតិចាំយាម ច្រកទ្វាអន្តរជាតិព្រំ (ប៉ៃលិន) ច្រកទ្វាអន្តរជាតិភ្នំដី ច្រកទ្វាអូរស្មាច់ និងច្រកទ្វារតំបន់ស្ពានជ័យជំនះ តំបន់ពាមតា តំបន់២០៣ តំបន់៤០០(សំឡូត) តំបន់សែនចៅ តំបន់អូរអន្លក់ តំបន់អូររំដួល តំបន់ម៉ាឡៃ តំបន់បឹងត្រកួន តំបន់ជប់គគីរ និងច្រកទ្វាតំបន់អានសេះជាដើម។ ច្រកទ្វាអន្តរជាតិ និងច្រកទ្វាតំបន់ រវាងកម្ពុជា-ថៃ មានចំនួន២៤ច្រក៕
—————————————————
ពលរដ្ឋសារព័ត៌មានខេត្តឧត្តរមានជ័យ លោក សួន សន

អត្ថបទមុន

កសិករនៅខេត្តឧត្ដរមានជ័យជួបបញ្ហាខ្វះទឹកស្រោចស្រពបន្លែបង្ការ

អត្ថបទបន្ទាប់

ភ្ញៀវទេសចរណ៍នៅខេត្តកែបកើនឡើងវិញ ក្រោយស្ងប់ស្ងាត់ជំងឺកូវីដ-១៩

អត្ថបទបន្ទាប់
ភ្ញៀវទេសចរណ៍នៅខេត្តកែបកើនឡើងវិញ ក្រោយស្ងប់ស្ងាត់ជំងឺកូវីដ-១៩

ភ្ញៀវទេសចរណ៍នៅខេត្តកែបកើនឡើងវិញ ក្រោយស្ងប់ស្ងាត់ជំងឺកូវីដ-១៩

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង