CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ក្រុមអ្នករត់ Pass App រអ៊ូថា មិនមានភ្ញៀវដឹកអំឡុងជំងឺកូវីដ១៩

Admin ដោយ Admin
July 14, 2020
ក្នុង សង្គម
0
ក្រុមអ្នករត់ Pass App រអ៊ូថា មិនមានភ្ញៀវដឹកអំឡុងជំងឺកូវីដ១៩
0
ចែករំលែក
62
ចំនួនមើល

អ្នករត់ម៉ូតូកង់បី Pass App នៅខេត្តបាត់ដំបង និងសៀមរាប អះអាងថា ពួកគេបានបាត់បង់ប្រាក់ចំណូល និងបញ្ហាជីវភាព ដោយសារតែពលរដ្ឋបន្ដភ័យខ្លាចអំពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
អ្នករត់ម៉ូតូកង់បី Pass App នៅខេត្តបាត់ដំបង លោក ហឿន ហាន អាយុ៣៨ឆ្នាំ រៀបរាប់ថា ក្នុងអំឡុងផ្ទុះជំងឺកូវីដ-១៩ ចំនួនភ្ញៀវនៅខេត្តនេះមានការធ្លាក់ចុះជាគំហុក ដែលធ្វើឱ្យគាត់បាត់បង់ប្រាក់ចំណូល និងប្រឈមបញ្ហាជីវភាព។ លោកថា នៅមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងមួយថ្ងៃ គាត់អាចរកបានប្រាក់ចន្លោះពី ៧០ ទៅ៨០ដុល្លារ តែក្រោយមក គាត់រកបានតែពី២០ ទៅ៣០ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ និងថ្ងៃខ្លះមិនមានភ្ញៀវហៅជិះតែម្ដង។

អ្នករត់ម៉ូតូកង់បីម្នាក់ទៀតនៅខេត្តបាត់ដំបង លោក ហាក់ ឡី អាយុ៣៩ឆ្នាំ បានលើកឡើងដូចគ្នានេះ ដោយថា នៅអំឡុងកើតជំងឺកូវីដ-១៩ នៅទីក្រុងបាត់ដំបង មានសភាពស្ងប់ស្ងាត់ និងមិនមានភ្ញៀវហៅជិះកង់បីនោះទេ។

អ្នករត់កង់បីម្នាក់ទៀត លោក គង់ កែវវាសនា អាយុ៤០ឆ្នាំ ត្អូញត្អែរថា រយៈពេលប៉ុន្មានខែមកនេះ គាត់រកប្រាក់ចំណូលមិនបាននោះទេ ហើយគាត់ក៏ជួបបញ្ហាជីវភាពគ្រួសារ និងមិនមានលទ្ធភាពសងបំណុលធនាគារផងដែរ។
ក្នុងអំឡុងខែមេសា និងខែឧសភា ឆ្នាំ២០២០ អ្នករត់កង់បី Pass App នៅខេត្តសៀមរាប ក៏លើកឡើងពីផលប៉ះពាល់ដូចគ្នានេះ។

អ្នករត់ម៉ូតូកង់បីមួយរូបទៀតនៅខេត្តសៀមរាប លោក ញឹម ចា ក៏បានលើកឡើងថា ពីមុនមក គាត់អាចរកប្រាក់ចំណូលពីការដឹកជញ្ជូនភ្ញៀវចន្លោះពី ៤ទៅ៦ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្ដែ ឥឡូវស្ងាត់ និងបាត់បង់ប្រាក់ចំណូលស្ទើរតែទាំងស្រុង។
ក្រៅពីមិនមានភ្ញៀវដឹកហើយនោះ លោក ញឹម ចា អះអាងថា លោកបានខ្ចីលុយពីមេក្រូហិរញ្ញវត្ថុចំនួន៥០០ ដុល្លារ ដើម្បីទិញម៉ូតូកង់បីរបស់គាត ហើយឥឡូវលោកពុំមានលទ្ធភាពសងនោះឡើយ។

លោកបានរៀបរាប់បន្ដថា៖ «ពួកខ្ញុំនឹងដាច់បាយមិនខាន។ ខ្ញុំគ្មានមុខរបរអ្វីផ្សេងក្រៅពីរត់រ៉ឺម៉ក់នេះទេ តាំងពីព្រឹកមក ដល់ថ្មើរនេះ អត់ទាន់បានមួយម៉ូយទ ហើយខ្ញុំត្រូវចិញ្ចឹមកូន ៤នាក់ទៀត»។

ប្រធានសមាគមន៍ Pass App លោក ចាន់ សុបូរ៉ា លើកឡើងថា អ្នករត់កង់បី Pass App ប្រមាណពី៤០០ ទៅ៥០០គ្រឿង ក្នុងក្រុងបាត់ដំបង កំពុងជួបបញ្ហាបាត់បង់ភ្ញៀវ និងប្រាក់ចំណូល។
ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា បញ្ហាជំងឺកូវីដ១៩ បានធ្វើឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជួបបញ្ហាជាច្រើន ដូចជា បាត់បង់ប្រាក់ចំណូល ខ្វះលុយបង់ធនាគារ ខ្វះលុយបង់ថ្លៃបន្ទប់ជួល និងគ្មានលុយគ្រប់គ្រាន់សម្រាប់ទិញសម្ភារដើម្បីបង្ការជំងឺកូវីដ១៩។
លោក វន់ ពៅ ក៏បានអំពាវនាវទៅរដ្ឋាភិបាលឱ្យអន្តរាគមន៍ទៅខាងធនាគារពន្យារពេលដល់អ្នកប្រករបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក្នុងការបង់ដើម និងការប្រាក់ ហើយត្រូវបញ្ចេញកញ្ចប់ថវិកាសម្រាប់ទិញគ្រឿងឧបភោគបរិភោគចែកជូនដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈពេលដែលពួកគេជួបបញ្ហាជីវភាពដោយសារបញ្ហាជំងឺកូវីដ១៩នោះ។

លោកបន្ថែមថា៖ «សូមឱ្យរដ្ឋាភិបាលជំរុញទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ម្តងទៀត ពន្យារនៃការបង់លុយសងធនាគារសម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយពន្យារទាំងលុយដើម និងការប្រាក់។ ចំណុចទី២ រដ្ឋាភិបាលគួរតែបញ្ចេញកញ្ចប់ថវិកាគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ ដូចជា អង្ករ ត្រី សាច់ ជាដើមហ្នឹង ជួយដល់ពួកគាត់។ ហើយរដ្ឋជួយអន្តរាគមន៍រឿងថ្លៃទឹកភ្លើងដល់ពួកគាត់ ដើម្បីដោះទាល់នៅពេលដែលជំងឺកូវីដកំពុងរីករាលដាលនេះ»។

បើតាមលោក វន់ ពៅ បច្ចុប្បន្ន សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានសមាជិកដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង ១ម៉ឺន ២ពាក់នាក់ ស្ថិតក្នុងខេត្តក្រុងចំនួន៦ ដូចជា ភ្នំពេញ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ព្រះសីហនុ និងខេត្តកំពត។
កាលពីថ្ងៃទី៩ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាបន្ទាន់មួយទៅម្ចាស់បំណុល ឱ្យលើកលែងការប្រាក់ និងពន្យារពេលសងបំណុល សម្រាប់កម្មករក្នុងវិស័យកាត់ដេរប្រមាណជា ២ម៉ឺននាក់ ដែលលោកថា អាចនឹងបាត់បង់កាងារធ្វើត្រឹមខែមីនានេះ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ ប៉ុន្តែ រហូតមកដល់ពេលនេះ ស្ថាប័នពាក់ព័ន្ធ រួមទាំងសមាគមធនាគារផង មិនឆ្លើយតបថាយ៉ាងណានៅឡើយទេចំពោះបញ្ហានេះ៕
—————————————————
ក្រុមពលរដ្ឋសារព័ត៌មានខេត្តសៀមរាប

អត្ថបទមុន

ភ្ញៀវទេសចរណ៍នៅខេត្តកែបកើនឡើងវិញ ក្រោយស្ងប់ស្ងាត់ជំងឺកូវីដ-១៩

អត្ថបទបន្ទាប់

ពលរដ្ឋ៥ភូមិនៅឧត្តរមានជ័យចោទទាហានរំលោភយកដីស្រែរបស់ពួកគាត់

អត្ថបទបន្ទាប់

ពលរដ្ឋ៥ភូមិនៅឧត្តរមានជ័យចោទទាហានរំលោភយកដីស្រែរបស់ពួកគាត់

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង