CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

OHCHR ថា ជនជាតិដើមភាគតិចនៅកម្ពុជាប្រឈមបញ្ហាច្រើនអំឡុងជំងឺកូវីដ-១៩

Admin ដោយ Admin
August 10, 2020
ក្នុង សង្គម, សេដ្ឋកិច្ច
0
OHCHR ថា ជនជាតិដើមភាគតិចនៅកម្ពុជាប្រឈមបញ្ហាច្រើនអំឡុងជំងឺកូវីដ-១៩
0
ចែករំលែក
33
ចំនួនមើល

ការិយាល័យឧត្តមស្នងការអង្គសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលើកឡើងថា សហគមន៍ជនជាតិដើមភាគតិចប្រឈមនឹងបញ្ហាប្រឈមជាច្រើន ដូចជា ទទួលបានសេវាថែទាំសុខភាពតិចតួច អត្រាកាន់តែខ្ពស់ខ្លាំងនៃជំងឺ កង្វះលទ្ធភាពទទួលបានសេវាចាំបាច់ អនាម័យ និងវិធានការបង្កាសំខាន់ៗដទៃទៀត។
នៅប្រទេសកម្ពុជា ការិយាល័យឧត្តមស្នងការអង្គសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) កំពុងធ្វើការតស៊ូមតិ ដើម្បីសិទ្ធិជនជាតិដើមភាគតិចក្នុងការសម្រេចចិត្តដោយខ្លួនឯង តាមរយៈការកែសម្រួលនីតិវិធីនៃការចុះបញ្ជីដីសមូហភាពរបស់ពួកគេ។ ជនជាតិដើមភាគតិចមានការផ្សាភ្ជាប់ស៊ីជម្រៅទៅនឹងព្រលឹង វប្បធម៌ សង្គម និងសេដ្ឋកិច្ច ជាមួយដីធ្លី ទឹកដី និងធនធានរបស់ពួកគេ ដែលកត្តាទាំងនោះមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការថែរក្សាអត្តសញ្ញាណ និងអត្ថិភាពរបស់ពួកគេ។
ការធានាក្នុងការទទួលបានដីប្រពៃណីរបស់ពួកគេ តាមរយៈបណ្ណកម្មសិទ្ធិដីសមូហភាព នឹងជួយពួកគេក្នុងការរក្សាអត្តសញ្ញាណ វប្បធម៌ប្រពៃណី ប្រភពចំណូល និងស្បៀងអាហារ ហើយ ក្នុងរយៈពេលវែង ពួកគេអាចជម្នេះបាននូវផលប៉ះពាល់នៃជំងឺកូវីដ-១៩។
អ្នកស្រី ប៉ែន មឹង វ័យ៦២ឆ្នាំ រស់នៅក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានអះអាងថា គាត់ជាជនជាតិដើមភាគតិចទំពូន ដែលបានរស់នៅតាមតំបន់ព្រៃភ្នំក្រវ៉ាញតាំងពីដូនតា រស់នៅអាស្រ័យផលពីព្រៃឈើជាលក្ខណៈគ្រួសារ ទើបតែសម័យនេះទេដោយមានការអភិវឌ្ឍន៍ធ្វើឲ្យតំបន់ដែលគាត់ធ្លាប់រស់នៅដ៍ស្ងាត់ស្ងៀមប្រែក្លាយជាទីប្រជុំជន មានភូមិគ្រឹះធំៗ ហើយបានលុបបំបាត់អស់រលីងរាល់ប្រពៃណីទំនៀមទម្លាប់ជនជាតិដើមគាត់ កន្លងពួកអ្នកស្រីមិនដែលបញ្ចេញអត្តសញ្ញាណខ្លួនឯងជាជនជាតិដើមភាគតិចទេ ដោយមានការរើងអើងពីជិតខាង។

អ្នកស្រីបន្តថា៖ «ខ្ញុំចង់ឲ្យមានទិវារំលឹកខួបជនជាតិដើមភាគតិចធ្វើនៅតាមខេត្តផង ដើម្បីកុំឲ្យមានការរើសអើងដល់ពួកខ្ញុំដែលជាជនជាតិដើមភាគតិច ដែលគេបានហៅថាជាក្រុមមិនសូវមានតំណាង ព្រោះអីសូម្បីការនិយាយស្តីរបស់បងប្អនខ្មែរយើងនិយាយអីខុសគេថានិយាយដូចពូនង»។

អ្នកស្រី មឹង បានប្រាប់ទៀតថានៅភូមិស្រុកគាត់រស់នៅបច្ចុប្បន្នសម្បូរជបជាតិដើមភាគតិតរស់នៅណាស់ហើយច្រើនជនជាតិផងដែរ បន្តែគេបានវិវត្តខ្លួនអស់ទៅយើងពិបាកសម្គាល់ ណាមួយមានអ្នកចំណូលថ្មីក៍ច្រើនដែរ។ហើយការរើសអើងក៍កើតមានឡើងដោយសារអ្នកចំណូលថ្មីនេះឯង។
ជាផ្នែកមួយនៃការប្រារព្វទិវាជនជាតិដើមភាគតិចនៅឆ្នាំនេះ UNPFII សូមអញ្ជើញលោកអ្នកចូលរួមព្រឹត្តិការណ៍មួយនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃចន្ទ ទី១០ ខែសីហា វេលាម៉ោង ៨ យប់ ដល់ ម៉ោង ១០ យប់ (ម៉ោងនៅកម្ពុជា)។ ការប្រារព្វទិវាជនជាតិដើមភាគតិចនេះ នឹងមានការពិភាក្សាអន្តរកម្មជាក្រុមអំពីវិធីច្នៃប្រឌិតថ្មីៗរបស់ជនជាតិដើមភាគតិចក្នុងការបន្តបង្ហាញពីភាពធន់ និងភាពខ្លាំងរបស់ពួកគេនៅទប់ទល់នឹងជំងឺរាតត្បាត ខណៈពេលដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរដល់ការរស់រានមានជីវិតរបស់ពួកគេ៕
———————————————
ដោយពលរដ្ឋសារព័ត៌មាន លោក នូ រ៉េន

អត្ថបទមុន

អង្គការសង្គមស៊ីវិលផ្ដល់ជំនួយផ្លូវច្បាប់ដល់កុមារីរងគ្រោះដោយអំពើរំលោភសេពសន្ថវៈ

អត្ថបទបន្ទាប់

ស្ដ្រីម្នាក់ដាំម្អមដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ

អត្ថបទបន្ទាប់
ស្ដ្រីម្នាក់ដាំម្អមដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ

ស្ដ្រីម្នាក់ដាំម្អមដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង