CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

អ្នកភូមិនៅស្វាយរៀងស្នើអាជ្ញាធរជួយដោះស្រាយបញ្ហាអគ្គិសនី

២៣ កក្កដា ២០២០
ក្នុង សង្គម
អ្នកភូមិនៅស្វាយរៀងស្នើអាជ្ញាធរជួយដោះស្រាយបញ្ហាអគ្គិសនី
អ្នកភូមិនៅស្វាយរៀងស្នើអាជ្ញាធរជួយដោះស្រាយបញ្ហាអគ្គិសនី
0
ចែករំលែក
36
ចំនួនមើល

ប្រជាពលរដ្ឋនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ស្នើទៅអាជ្ញាធរជួយពន្លឿនការតភ្ជាប់បណ្ដាញអគ្គិសនីរបស់រដ្ឋទៅដល់ក្នុងភូមិដែលសព្វថ្ងៃ ពួកគេត្រូវចំណាយអស់ប្រាក់ច្រើនទៅលើភ្លើងអគ្គិសនីដែលផ្ដល់ដោយក្រុមហ៊ុនឯកជន។
លោក សំ ផាត រស់នៅភូមិអង់ក្ដួច ឃុំព្រៃគគី ស្រុកចន្ទ្រា បានឱ្យដឹងថា រាល់ថ្ងៃនៅក្នុងភូមិរបស់គាត់មិនទាន់មានភ្លើងអគ្គិសនីរបស់រដ្ឋប្រើប្រាស់នោះទេ គឺប្រើតែភ្លើងឯកជនដែលមានតម្លៃថ្លៃ ១៥០០រៀល ក្នុងមួយគីឡូវ៉ាត់។ លោក សំ ផាត បន្ដថា ក្នុងមួយខែ គាត់ចំណាយអស់ថ្លៃអគ្គិសនីផ្ដល់ដោយឯកជនចន្លោះពី ១៤ម៉ឺនទៅ ២០ម៉ឺនរៀល។

ពលរដ្ឋម្នាក់ទៀតរស់នៅភូមិអង់ក្ដួច ឃុំព្រៃគគី ស្រុកចន្ទ្រា ដែរនោះ អ្នកស្រី សឹប ណាវី រអ៊ូថា តម្លៃអគ្គិសនីរបស់ឯកជនថ្លៃ ១៥០០រៀលក្នុងមួយគីឡូវ៉ាត់នេះ គឺជាតម្លៃមួយខ្ពស់ ហើយគ្រួសារគាត់ត្រូវចំណាយអស់ប្រាក់ច្រើនក្នុងមួយខែៗ។
ពលរដ្ឋរូបនេះស្នើអាជ្ញាធរឱ្យគិតគូដោះស្រាយបញ្ហាតម្លៃអគ្គិសនីផ្ដល់ដោយក្រុមហ៊ុនឯកជននេះ និងពន្លឿនការតភ្ជាប់បណ្ដាញអគ្គិសនីរបស់រដ្ឋចូលទៅដល់ភូមិរបស់គាត់ឱ្យបានកាន់តែឆាប់កាន់តែល្អ។

អ្នកស្រី សឹប ណាវី រៀបរាប់បន្ដថា៖ «ក្នុងភូមិរបស់ខ្ញុំ តម្លៃភ្លើងថ្លៃណាស់នៅក្នុង១គីឡូ១៥០០រៀល ដោយសារតែនៅក្នុងភូមិនៅមិនទាន់មានភ្លើងរបស់រដ្ឋប្រើ គឺប្រើភ្លើងឯកជន។ ក្នុងមួយខែៗ ខ្ញុំចំណាយលុយបង់ភ្លើងចន្លោះពី១៨០០០០រៀលទៅ២៤០០០០រៀល ទៅតាមការប្រើតិច ឬច្រើន»។

មេភូអង់ក្ដួច ឃុំព្រៃគគី លោក យិន បូណា ទទួលស្គាល់ថា នៅក្នុងភូមិរបស់គាត់ពិតជាជួបការលំបាកមិនទាន់មានភ្លើងរដ្ឋចូលទៅដល់នោះទេ ដោយសព្វថ្ងៃ គឺប្រជាពលរដ្ឋនៅក្នុងភូមិមានតែប្រើប្រាស់ភ្លើងអគ្គិសនីរបស់ឯកជន។
បើតាមមេភូអង់ក្ដួច លោក យិន បូណា នៅក្នុងភូមិអង់ក្ដួចទាំងមូលមានប្រជាជនសរុប៣៤០គ្រួសារ ហើយប្រជាជន១៧០គ្រួសារ នៅបន្តប្រើភ្លើងឯកជន។ ចំណែក ១៧០គ្រួសារទៀត កំពុងប្រើប្រាស់ភ្លើងអគ្គិសនីរបស់រដ្ឋ៕
——————————————-
ដោយពលរដ្ឋសារព័ត៌មានខេត្តស្វាយរៀង លោក សួន វុត្ថា

អត្ថបទមុន

កំណើនសត្វស្លាប នៅក្នុងសហគមន៍

អត្ថបទបន្ទាប់

កសិករដាំបន្លែនៅប៉ៃលិនខាតបង់ប្រាក់ដោយសារជំងឺកូវីដ-១៩

អត្ថបទបន្ទាប់
កសិករដាំបន្លែនៅប៉ៃលិនខាតបង់ប្រាក់ដោយសារជំងឺកូវីដ-១៩

កសិករដាំបន្លែនៅប៉ៃលិនខាតបង់ប្រាក់ដោយសារជំងឺកូវីដ-១៩

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

info@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen News Facebook Page Citizen News YouTube Channel CJ News Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ