CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

កសិករនៅខេត្តស្វាយរៀងចាប់យករបរដាំអំពៅ ក្រោយមន្ត្រីរដ្ឋាភិបាលសន្យារកទីផ្សារ

Admin ដោយ Admin
July 19, 2020
ក្នុង សង្គម
0
កសិករនៅខេត្តស្វាយរៀងចាប់យករបរដាំអំពៅ ក្រោយមន្ត្រីរដ្ឋាភិបាលសន្យារកទីផ្សារ
0
ចែករំលែក
76
ចំនួនមើល

កសិករនៅស្រុករំដួល ខេត្តស្វាយរៀងអះអាងថា ពួកគេនឹងពង្រីកផ្ទៃដីដំាអំពៅបន្ថែមទៀត ក្រោយពីមន្ត្រីកសិកម្មសន្យាជួយរកទីផ្សារ។
អ្នកស្រី កើត លីនី រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល និយាយថា គ្រួសារគាត់បានចាប់ផ្តើមដំាអំពៅនេះអស់រយៈពេល ៣ឆ្នាំមកហើយ ក្រោយពីរៀនជំនាញពីមន្ត្រីកសិកម្មខេត្តនេះ។
អ្នកស្រី លីនី អះអាងថា ការដាំសាកល្បង៣ឆ្នាំមកនេះទៅលើទំហំដី៤០អា គាត់លក់បានប្រាក់ជាមធ្យម ៣៥០០ដុល្លារក្នុងមួយឆ្នាំ ខណៈចំណាយប្រាក់ដើមអស់១៥០០ដុល្លារ និងចំណេញបាន២០០០ដុល្លារ។
ស្ត្រីអាយុ៤២ឆ្នាំរូបនេះឲ្យដឹងដែរថា ផលដែលគាត់ប្រមូលបានពីការដាំអំពៅនោះ គាត់អាចនាំទៅលក់នៅតាមភូមិផង និងលក់នៅទីផ្សារ ដែលចង្អុលប្រាប់ដោយមន្ត្រីកសិកម្មខេត្ត។
កសិករម្នាក់ទៀតរស់នៅក្នុងភូមិជាមួយគ្នា លោក ឈូក បន ដែលបានរៀនជំនាញកសិកម្មពីមន្ត្រីកសិកម្មដែរនោះ បាននិយាយប្រហាក់ប្រហែលគ្នានេះ ដោយថា នៅឆ្នាំនេះគាត់ប្រមូលផលបានទឹកប្រាក់ចំនួន ៣២០០ដុល្លារ លើទំហំដី៤០អាដូចគ្នា ដោយចំណាយដើមអស់ ១៥០០ដុល្លារ ដែលធ្វើឲ្យគាត់អាចចំណេញបានប្រាក់ ១៧០០ដុល្លារក្នុង១ឆ្នាំ។
បុរសអាយុ៥៦ឆ្នាំរូបនេះអះអាងថា នៅឆ្នាំនេះគាត់គ្រោងពង្រីកផ្ទៃដីដាំអំពៅនេះ ៣០អាបន្ថែមទៀត ក្រោយពីមានការសន្យាពីមន្ដ្រីពាក់ព័ន្ធថា នឹងជួយរកទីផ្សារសម្រាប់ផលិតផលរបស់ពួកគាត់។
បើតាមកសិករទាំងពីរគ្រួសារនេះ ការដាំអំពៅសាកល្បងនេះ បានជំរុញឲ្យជីវភាពពួកគាត់បានធូរធារជាងមុន។
ទោះជាយ៉ាងណា ពលរដ្ឋ១០គ្រួសារទៀតនៅភូមិជាមួយគ្នាអះអាងថា ពួកគេនឹងមករៀនជំនាញពីកសិករ២គ្រូសារនេះ ដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគេ៕
———————————————–
ដោយក្រុមពលរដ្ឋសារព័ត៌មានខេត្តស្វាយរៀង

អត្ថបទមុន

សហគមន៍ថាបទល្មើសទន្ទ្រានយកដីព្រៃលិចទឹកខេត្តព្រះសីហនុនៅតែបន្តកើតមាន

អត្ថបទបន្ទាប់

ធនាគារ​​ពិភព​លោក ​ព្រមាន​​ពី​​ហានិភ័យ​​នៃ​​ការ​​កាត់​​ផ្ដាច់​​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ ​EBA លើ​​កម្ពុជា​

អត្ថបទបន្ទាប់
ធនាគារ​​ពិភព​លោក ​ព្រមាន​​ពី​​ហានិភ័យ​​នៃ​​ការ​​កាត់​​ផ្ដាច់​​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ ​EBA លើ​​កម្ពុជា​

ធនាគារ​​ពិភព​លោក ​ព្រមាន​​ពី​​ហានិភ័យ​​នៃ​​ការ​​កាត់​​ផ្ដាច់​​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ ​EBA លើ​​កម្ពុជា​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង