CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

យែនឌ័រ៖ គ្រួសារពលករខ្មែរគ្មានលទ្ធភាពដោះបំណុលធនាគារ ដោយសារកូនបាត់បង់ការងារ

Admin ដោយ Admin
July 21, 2020
ក្នុង សង្គម, សេដ្ឋកិច្ច
0
យែនឌ័រ៖ គ្រួសារពលករខ្មែរគ្មានលទ្ធភាពដោះបំណុលធនាគារ ដោយសារកូនបាត់បង់ការងារ
0
ចែករំលែក
36
ចំនួនមើល

ស្ត្រី ដែលជាមេគ្រួសារពឹងផ្អែកលើកូនៗចំណាកស្រុកធ្វើការក្រៅប្រទេស ដើម្បីរកប្រាក់ចំណូល អះអាងថា ពួកគេជួបប្រឈមជីវភាព និងអត់លទ្ធភាពសងបំណុលធនាគារ ដោយសារកូនៗ របស់គាត់មិនអាចចំណាកស្រុកទៅធ្វើការក្រៅប្រទេសនៅអំឡុងពេលផ្ទុះជំងឺកូវីដ-១៩។

ស្ដ្រីមេម៉ាយម្នាក់រស់នៅភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ អ្នកស្រី អ៊ុង វន រៀបរាប់ថា ដើមឡើយ គឺកូនៗ ដែលទៅធ្វើការងារនៅប្រទេសថៃ តែងផ្ញើលុយកាក់ ដើម្បីទំនុកបម្រុងគ្រួសារ និងដោះបំណុលធនាគារ។ ប៉ុន្ដែ បច្ចុប្បន្ន អ្នកស្រី អ៊ុង វន អះអាងថា ពួកគេបានបង្ខំចិត្តរស់នៅក្នុងស្រុក នៅពេលផ្ទុះជំងឺកូវីដ-១៩ ដែលធ្វើឲ្យគ្រួសារកាន់តែលំបាកវេទនា ក្រោយពីស្រូវស្រែចម្ការក៏ជួបគ្រោះរាំងស្ងួត។

អ្នកស្រី អ៊ុង វន ជាស្ត្រី ម៉េមាយ រៀបរាប់បន្ដថា៖ «ជីវភាពរបស់ខ្ញុំពឹងផ្អែកទៅលើកូនៗទាំងពីរ ដែលធ្វើការនៅប្រទេសថៃបានឲ្យរៀងរាល់ខែ សម្រាប់ផ្គត់ផ្គង់ជីវភាព និងដោះបំណុលធនាគារផង ឥឡូវពួកគេត្រឡប់មកវិញទាំងពីរនាក់ ស្របពេលអកាសធាតុមានការរាំងស្តួត ធ្វើឲ្យផលដំណាំកសិកម្មមួយចំនួនអាចប្រឈម និងងាប់ស្វិត»។

ស្ដ្រីម្នាក់ទៀត ដែលរស់នៅភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ អ្នកស្រី ឯក ណៃ ក៌ជួបបញ្ហាដូចគ្នានេះ ដោយអ្នកស្រីរៀបរាប់ថា៖ «ចាប់ពីកូនត្រឡប់ពីប្រទេសថៃវិញ គ្រួសារខ្ញុំក៌ពិបាករកចំណូលដែរឥឡូវស្រូវក៏ស្វិតទៀត ដោយបច្ចុប្បន្នពុំទាន់ឃើញមានភ្លៀងឲ្យបានគ្រប់គ្រាន់សោះខែនេះទៅហើយ»។

ក្រសួងសុខាភិបាលបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន ១៩៧នាក់។ ក្នុងចំណោមមនុស្ស ១៩៧នាក់ ព្យាបាលជាសះស្បើយ ១៤០នាក់ ហើយនៅសល់ ៥៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋក្នុងរាជធានីភ្នំពេញ។
ក្រៅពីពលរដ្ឋ ដែលលើកឡើងពីបញ្ហាពិបាកសងបំណុលទៅធនាគារនេះ ក្រុមអង្គការសង្គមស៊ីវិលមួយក្រុម ក៏បានចេញរបាយការណ៍ស្ទង់មតិមួយផងដែរ កាលពីខែមិថុនា ឆ្នាំ២០២០ ដោយរកឃើញថា ភាគច្រើនក្នុងចំណោមកម្មករជាង ១០០នាក់ ដែលទទួលកម្ចីខ្នាតតូចពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកាត់បន្ថយការបរិភោគ ឬបានខ្ចីប្រាក់ពីប្រភពផ្សេងទៀត ដើម្បីសងបំណុលចាស់។
របាយការណ៍ដដែលនេះ រកឃើញទៀតថា ក្នុងចំណោមកម្មករ-កម្មការិនី ១០៦នាក់ ដែលជាប់កម្ចីខ្នាតតូចរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កម្មករ-កម្មការិនី ១៦នាក់ បានលក់ដីដើម្បីសងបំណុលមីក្រូហិរញ្ញវត្ថុរបស់ខ្លួន ខណៈកម្មករ ៣២នាក់ផ្សេងទៀត និយាយថា ពួកគេមានគម្រោងលក់ដីនាពេលអនាគត៕
—————————————————-
ដោយពលរដ្ឋសារព័ត៌មាន លោក ជឿម វឿន

អត្ថបទមុន

ធនាគារ​​ពិភព​លោក ​ព្រមាន​​ពី​​ហានិភ័យ​​នៃ​​ការ​​កាត់​​ផ្ដាច់​​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ ​EBA លើ​​កម្ពុជា​

អត្ថបទបន្ទាប់

កំណើនសត្វស្លាប នៅក្នុងសហគមន៍

អត្ថបទបន្ទាប់

កំណើនសត្វស្លាប នៅក្នុងសហគមន៍

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង