CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

កសិករដាំបន្លែនៅប៉ៃលិនខាតបង់ប្រាក់ដោយសារជំងឺកូវីដ-១៩

២៤ កក្កដា ២០២០
ក្នុង សង្គម, សិទ្ធិមនុស្ស
កសិករដាំបន្លែនៅប៉ៃលិនខាតបង់ប្រាក់ដោយសារជំងឺកូវីដ-១៩
0
ចែករំលែក
32
ចំនួនមើល

កសិករមួយចំនួននៅតំបន់ជាប់ព្រំប្រទល់ខេត្តបាត់ដំបង់ និងខេត្តប៉ៃលិន ប្រាប់ថា ពួកគេបានខាត់បង់ប្រាក់ចំណូលយ៉ាងច្រើន ដោយសារបន្លែបង្ការដែលពួកគាត់ដាំមិនមានអ្នកទិញនៅអំឡុងផ្ទុះជំងឺកូវីដ-១៩។

កសិករមួយរូបរស់នៅភូមិតាគ្រួក ឃុំត្រែង ស្រុករតណៈមណ្ឌល ខេត្តបាត់ដំបង លោក ណម វ៉ាន់ធៀវ អាយុ៥៤ឆ្នាំ អះអាងថា នៅអំឡុងកើតជំងឺកូវីដ-១៩ នេះ ផលិតផលបន្លែរបស់គាត់លក់បានថ្លៃនោះទេ ដូចជា ស្ពៃក្ដោប ស្ពៃជើងទា និងខាត់ណាជាដើម។ លោកបន្ដថា ស្ពៃមួយគីឡូ លក់បានតែ៤ ឬ៥រយរៀលប៉ុណ្ណោះ ចំណែកខាត់ណាលក់បាន៨រយរៀល។

នៅអំឡុងពេល គាត់អះអាងថា គាត់បានខាត់បង់ប្រាក់ប្រមាណ ៣០០០ដុល្លារ។ កសិកររូបនេះយល់ថា មូលហេតុគឺដោយសារពលរដ្ឋភ័យខ្លាចការឆ្លងជំងឺកូវីដ១៩ ដែលធ្វើឲ្យនៅផ្សារមានសភាពស្ងប់ស្ងាត់ មានអ្នកទិញតិចជាងមុន។

កសិករមួយរូបទៀត លោក ឈុន ណៃ អាយុ៥១ឆ្នាំ អះអាងថា គាត់ដាំបន្លែបង្ការរបស់គាត់លើដីទំហំ៣ហិកតា មានដូចដាំជា ត្រប់ និងឆៃថាវ។ លោកថា តម្លៃត្រប់ និងឆៃថាវនាពេលបច្ចុប្បន្ន លក់បានតម្លៃទាប ដោយក្នុងមួយគីឡូក្រាម ចន្លោះពី៤ ទៅ៥រយរៀល ដោយសារពលរដ្ឋភ័យខ្លាចជំងឺកូវីដ១៩។
កសិកររូបនេះអះអាងទៀតថា គាត់ខាតបង់អស់ប្រាក់ ១០លានរៀល ដោយសារការលក់ផលិតផលមិនមានអ្នកទិញ។

មេភូមិតាគ្រួក ឃុំត្រែង លោក ផាន់ សារុន មានប្រសាសន៍ថា នៅក្នុងភូមិនេះ កសិករពិតជាប្រឈមបញ្ហាទាំងនេះនៅអំឡុតកើតជំងឺកូវីដ១៩។
លោក ផាន់ សារុន មានប្រសាសន៍ថា នៅភូមិនេះ មានពលរដ្ឋរស់នៅ ៣៨៣គ្រួសារ ក្នុងនោះ ១៥គ្រួសារបានខាត់បង់ប្រាក់ ដោយសារដាំ និងលក់ផលិតផលបន្លែខាតនៅអំឡុងកើតជំងឺកូវីដ១៩។

អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះកសិករ ដែលប្រឈមនឹងបញ្ហាសេដ្ឋកិច្ច និងផលប៉ះពាល់កើតចេញពីជំងឺកូវីដ-១៩។

លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា បើសិនជាអត់ទេ ខ្ញុំគិតថា កង្វះគ្រឿងឧបភោគបរិភោគ ហើយនិងបញ្ហាទំនិញឡើងថ្លៃ វាធ្វើឱ្យជីវភាព ហើយនិងកង្វះស្បៀងរបស់ប្រជាពលរដ្ឋវាកាន់តែកើនឡើង ហើយខណៈដែលចំណូលរបស់ប្រជាពលរដ្ឋមិនអាចរកចំណូលបានទេ ដោយសារតែដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩»។
ក្នុងពិធីមួយនៅខេត្តព្រៃវែង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ថា បើទោះបីជាស្ថានភាពជំងឺកូវីដ១៩ បានយាយីដល់បណ្ដាប្រទេសលើសកលលោកក៏ដោយ ប៉ុន្ដែកម្ពុជាមិនទទួលរងផលប៉ះពាល់ដល់វិស័យកសិកម្មនោះទេ។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងទៀតថា កម្ពុជាមានចំណុចំខ្លាំងនៅត្រង់ថាជាប្រទេសកសិកម្ម ដែលលោកថា មិនរងផលប៉ះពាល់ពីការរីករាលនៃជំងឺកូវីដ១៩នោះឡើយ។ យ៉ាងណាក៏ដោយ លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលរបស់លោកកំពុងខិតខំជំរុញការរីកចម្រើនក្នុងវិស័យកសិកម្មនេះឲ្យកាន់តែលូតលាស់ទៀតផង៕
—————————————————
ក្រុមពលរដ្ឋសារព័ត៌មានប៉ៃលិន

អត្ថបទមុន

អ្នកភូមិនៅស្វាយរៀងស្នើអាជ្ញាធរជួយដោះស្រាយបញ្ហាអគ្គិសនី

អត្ថបទបន្ទាប់

សហគមន៍នេសាទ ដាំកូនកោងកាង

អត្ថបទបន្ទាប់
សហគមន៍នេសាទ ដាំកូនកោងកាង

សហគមន៍នេសាទ ដាំកូនកោងកាង

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

info@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen News Facebook Page Citizen News YouTube Channel CJ News Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ