សមាជិក​​សហគមន៍​​​​ព្រួយ​បារម្ភ​​ ខណៈ​​បទល្មើស​កាប់​​ឈើ​​​បន្ត​​កើត​​មាន​យ៉ាង​អនាធិបតេយ្យ​​​ក្នុង​​ព្រៃ​​សហគមន៍​​​​​​

លាប់ជា​តំបន់​ព្រៃស្រោង​ ដែល​ស​ម្បូរទៅដោយ​​សត្វព្រៃ ​ព្រៃឈើ​តូចធំ​គ្រប់​ប្រភេទ និងជា​​តំបន់​អេកូឡូស៊ីដ៏សំខាន់នោះ​ ព្រៃឈើ​សហគមន៍តំបន់​ការពារធម្ម​ជាតិរលាក់កងជើង​​ កំ​ពុង​​តែ​​ប្រឈម​នឹង​ការ​បាត់​បង់​គួរ​​ឱ្យ​បារម្ភ​ ដោយ​សារ​ការ​កាប់ឈើ​ខុស​​ច្បាប់​ថ្មីៗ ​យ៉ាង​អនា​ធិបតេយ្យ ក្នុង​រយៈ​ពេល​ពីរ​​បីឆ្នាំ​ចុង​​ក្រោយ​នេះ​​។​ សមាជិក​សហគមន៍​និង​សកម្មជន​ព្រៃ​ឈើ​ ព្រមាន​អំពីលទ្ធភាព​នៃ​ការ​បាត់​បង់​ព្រៃស​ហគមន៍​ទាំង​ស្រុង​ ដោយ​អំពាវ​នា​វ​​ឱ្យ​អាជ្ញាធរ និង​ភាគីពាក់ព័ន្ធ​ចូល​រួម​បញ្ចប់​បទល្មើស​​ព្រៃ​ឈើ​នៅ​តំបន់​នោះ​។​

អានបន្ត

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់​នៅ​ខេត្ដ​កោះកុង​រង​ហិង្សា​ខណៈ​ចុះ​ហាម​ឃាត់​គ្រឿង​ចក្រ​ឈូស​ឆាយ​ដីធ្លី

ពលរដ្ឋម្នាក់ដែលអះអាងថា ជាតំណាងឱ្យពលរដ្ឋចំនួន១៤គ្រួសារ នៅស្រុកស្រែអំបិល ខេត្ដកោះកុង បានរងអំពើហិង្សាលើរាងកាយពីសំណាក់ឈ្មួញរកស៊ីទិញលក់ដី ខណៈគាត់ទៅហាមឃាត់គ្រឿងចក្រមិនឱ្យឈូសឆាយដីធ្លី។

អានបន្ត

ក្រុម​ស្រ្តី​នៅ​សហគមន៍​ព្រៃ​ព្រះរកា​រប្តេជ្ញា​ចិត្ត​ការពារ​ធន​ធាន​ធម្មជាតិ​

ដោយ​មើល​ឃើញពីការ​បាត់​បង់​ព្រៃឈើ​ក្នុង​សហគមន៍​ជា​បន្តបន្តាប់ និង​បារម្ភ​ពីការ​បាត់​បង់​មុខ​របរ​ពីដូនតា​ ក្រុម​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​កួយនៃបណ្តាញសហគមន៍ព្រៃព្រះរការ ​​​ប្តេជ្ញា​ចិត្ត​តស៊ូចុះល្បាត​ព្រៃ ដើម្បី​ការ​ពារធនធាន​​ធម្មជាតិនៅ​សេសសល់ជា​ពិសេស ​​​គឺ​ដើម​​ច្បោះ​ ដែលជា​ប្រភព​ចំណូល​ប្រកប​ដោយ​និរន្ត​រភាព​ និង​មិនចេះ​រីងស្ងួត​សម្រាប់​សហគមន៍​មូល​ដ្ឋាន​ ដែលរស់នៅ​ជុំវិញ​ដែន​ជម្រក​សត្វព្រៃព្រះរការ ខេត្ត​ព្រះវិហារ​។

អានបន្ត

ពលរដ្ឋ​នៅ​ឃុំ​មួយ​ក្នុង​​ខេត្ត​រតនគិរី​ស្នើ​ដល់​អាជ្ញាធរ​ធ្វើ​ផ្លូវ​ក្នុង​សហគមន៍​ឡើង​វិញ​ក្រោយ​ខូច​ជាង​១០​ឆ្នាំ​

ប្រជាពលរដ្ឋនៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី ស្នើដល់អាជ្ញាធរឱ្យជួយជួសជុលផ្លូវលំមួយខ្សែរក្នុងសហគមន៍ឡើងវិញ ក្រោយរងការខូចខាតជាង១០ឆ្នាំដោយគ្មានការសាងសង់  និងកំពុងពិបាកធ្វើដំណើរឆ្លងកាត់ជាខ្លាំង។

អានបន្ត

ការ​នេសាទ​ខុស​ច្បាប់នៅតំបន់បឹង​ទន្លេសាប​​មិន​អាច​ទប់ស្កាត់​បាន​ដោយ​សារ​កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​

បឹងទន្លេសាបដែលជាប្រភពទឹក និងត្រីច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យមួយកាលពីឆ្នាំ២០១១ ដោយកំណត់ជាដែនព្រៃលិចទឹកប្រមាណ៦៥ម៉ឺនហិកតា ស្ថិតក្នុងខេត្តចំនួន៦ មានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។

អានបន្ត

ជន​ជាតិ​ដើម​ភាគ​តិច​ខោញ​ប្រឈម​បាត់​អត្ត​សញ្ញាណ​ដោយ​សារ​លំហូរ​ចូល​វប្បធម៌​ខាង​ក្រៅ

ជនជាតិដើមភាគតិចខោញ រស់នៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ប្រឈមបាត់បង់អត្តសញ្ញាណរបស់ខ្លួនទាំងស្រុងដូចជាភាសា សម្លៀកបំពាក់ ពិធីសែនព្រេនជាដើម ដោយសារជនជាតិដើមភាគមួយនេះមានចំនួនពលរដ្ឋតិចនៅក្នុងសហគមន៍ និងវប្បធម៌ខាងក្រៅជ្រាបចូលក្នុងសហគមន៍របស់ពួកគាត់រស់នៅខ្លាំង។

អានបន្ត

ជនជាតិ​ដើម​ភាគ​តិច​​នៅ​មណ្ឌល​គិរី​តវ៉ា​ក្រោយ​អាជ្ញាធរ​ហាម​មិន​ឱ្យ​អាស្រ័យ​ផល​លើ​ដី​ចម្ការ​វិល​ជុំ​

ជនជាតិដើមភាគតិចពូនងជាង២០០នាក់ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បាននាំគ្នាតវ៉ា ក្រោយពីអាជ្ញាធរហាមមិនឱ្យ ចូលទៅអាស្រ័យផលលើដីចម្ការវិលជុំ ដែលពួកគាត់ អះអាងថា បានអាស្រ័យផលបន្តពីដូតាជាង៥០ឆ្នាំទៅហើយ។

អានបន្ត

ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​​ដោយ​ចោទ​ពី​បទ​ញុះញង់​

ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួននៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ដោយចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោយវិលត្រឡប់មកពីប្រទេសជប៉ុនវិញ។

អានបន្ត

អង្គការ​មួយ​ស្នើ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​កំណត់​ព្រំ​ដី​សហគមន៍​ឧត្ដម​ស្រែ​ពស់​ឱ្យ​ច្បាស់​លាស់​ដើម្បី​ងាយ​ស្រួល​​ការពារ​

អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ ស្នើមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺកំណត់ព្រំប្រទល់ដីសហគមន៍ឧត្តមស្រែពស់ឱ្យបានច្បាស់លាស់ ដើម្បីការពារ ក្រោយមានការទន្ទ្រានយកធ្វើកម្មសិទ្ធិដោយខុសច្បាប់។

អានបន្ត

ពលរដ្ឋ​៧៩​គ្រួសារ​នៅ​កំពង់ធំ​ស្នើ​ក្រសួង​ដែន​ដី​កាត់​ដី​ជាង​៤០០ហិកតា​ពី​តំបន់​៣​ឱ្យ​ពួក​គាត់​អាស្រ័យ​ផល​

ប្រជាពលរដ្ឋ៧៩គ្រួសារនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានស្នើដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាត់ឆ្វៀលដីជាង៤០០ហិកតាពីតំបន់៣ ឱ្យពួកគាត់ ដោយអះអាងថាបានកាន់កាប់ និងអាស្រ័យផលជិត២០ឆ្នាំមកហើយ។

អានបន្ត
ទំព័រ 23 នៃ 58 1 22 23 24 58