CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ជនជាតិ​ដើម​ភាគ​តិច​ពូនង​៥​នាក់​នៅ​ខេត្ដ​មណ្ឌលគិរី​ស្នើ​ឱ្យ​សាលាឧទ្ធរណ៍​ត្បូង​ឃ្មុំ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​

Admin ដោយ Admin
November 2, 2023
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី និងមេធាវីការពារក្តី ក្នុងពេលចូលរួមសវនាការនៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ (រូបផ្តល់ឱ្យ)

ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី និងមេធាវីការពារក្តី ក្នុងពេលចូលរួមសវនាការនៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ (រូបផ្តល់ឱ្យ)

0
ចែករំលែក
135
ចំនួនមើល

ជនជាតិដើមភាគតិចពូនង៥នាក់ ដែលសកម្មក្នុងការការពារដីសមូហភាពនិងព្រៃឈើ​នៅខេត្ដមណ្ឌលគិរី ស្នើឱ្យតុលាការសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ ទម្លាក់បទចោទ«ប៉ះពាល់កម្មសិទ្ធិឯកជន និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត​»តាមបណ្ដឹងរបស់ឈ្មួញទិញលក់ដី។

អ្នកស្រី ផ្លឹក ភីរុំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ​អ្នកស្រីនិងពលរដ្ឋ៤នាក់​ផ្សេងទៀត ស្នើឱ្យសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំទម្លាក់ចោលបទចោទ «ប៉ះពាល់កម្មសិទ្ធិឯកជន និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត​» តាមបណ្ដឹងរបស់ឈ្មួញរកស៊ីទិញលក់ដីនិងដើរចាប់យក​ដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ អ្នកស្រីថា ការកាត់ក្ដីរបស់​សាលាដំបូងខេត្ដមណ្ឌលគិរី មិនមានយុត្តិធម៌សម្រាប់​អ្នកស្រី ដោយគ្រាន់តែអ្នកស្រីនិងពលរដ្ឋផ្សេងទៀតនាំគ្នាការពារដី ព្រៃ ភ្នំរបស់រដ្ឋតែត្រូវរងបណ្ដឹងពីក្រុមឈ្មួញទាំងនោះទៅវិញ។ មួយវិញទៀតអ្នកស្រីចង់ឱ្យតុលាការផ្ដន្ទាទោសអ្នកដែលបានរំលោភយកដីសាធារណៈរបស់រដ្ឋយកមកធ្វើជាសម្បត្តិឯកជន ដោយមិនត្រូវដាក់ទោសលើអ្នកដែលខំការពារទ្រព្យសម្បត្តិរបស់រដ្ឋនោះទេ។

អ្នកស្រីលើកឡើងថា៖ « យើងជាអ្នកការពារធនធានធម្មជាតិទាំងអស់ហ្នឹងមិនគួរចោទប្រកាន់យើងជាជនជាតិដើមភាគតិចដែលកំពុងតែការពារដីសាធារណៈរបស់រដ្ឋ។ ឈប់ចោទប្រកាន់ពួកយើងទៅទម្លាក់បទចោទហ្នឹងទៅ។ តុលាការគួរតែស៊ើបអង្កេតទៅតទៅមុខទៀតដើម្បីដាក់ទោសដាក់ទណ្ឌកម្មទៅលើជនដែលប្រព្រឹត្តបទល្មើសកាប់រានដីព្រៃសាធារណៈរបស់រដ្ឋដាក់ពន្ធធនាគារអីខ្លះទៅ » ។

លោក សំ សុគង់ មេធាវីការពារក្ដីឱ្យជនជាតិភាគតិចពូនងបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ​លោកមិនអាចឆ្លើយបានភ្លាមៗនោះទេ ចំពោះការស្នើសុំរបស់កូនក្ដីឱ្យ​សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ទម្លាក់បទចោទនេះដោយសំអាងថាលោកនៅមិនទាន់ដឹងថាកាលពីថ្ងៃទី២៣ ខែតុលា តុលាការសាលាឧទ្ធរណ៍បើកសាវនាការឬលើកពេលនោះទេ។

លោកអះអាងថា សូម្បីតែខ្លួនលោកដែលជាមេធាវីការពារក្ដីឱ្យពលរដ្ឋក៏មិនទទួលលិខិតអញ្ជើញពីសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំដែរ ទាំងខ្លួនលោកផ្ទាល់និងកូនក្ដីសុទ្ធតែមិនបានទៅចូលរួមសាវនាការដោយផ្ទាល់ដូចគ្នា ។

លោកលើកឡើងថា៖  « មកដល់ពេលនេះយើងអត់ទាន់បានព័ត៌មានពីតុលាការថាតើគេសាវនាការឬមិនមានសាវការយើងអត់បានទៅជួបតុលាការចឹងយើងអត់ទាន់ថាមិចបានទេចាំមើលក្នុងសប្ដាហ៍ននេះខ្ញុំទៅតុលាការសួរព័ត៌មានថាតើមានសានាការឬអត់កាលពីថ្ងៃទី២៣ » ។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំលោក ទុំ សោភ័ណ បាននោះទេនៅថ្ងៃទី១ ខែវិច្ឆិកា។

​អ្នកសម្របសម្រួលផ្នែកធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សូផាត បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា នៅក្នុងច្បាប់របស់​កម្ពុជា ​បានចែងថាពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមការពារថែរក្សាអភិរក្សធនធានធម្មជាតិជាពិសេសដីព្រៃដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

លោកមើលឃើញថា សកម្មជនដីធ្លី និងបរិស្ថានតែងតែរងការគំរាមកំហែងតាមរយៈអំពើហិង្សាឬតាមប្រព័ន្ធតុលាការដើម្បីបំបាក់ស្មារតីទៅពួកគេ។ ​

លោកថា ​ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាបច្ចុប្បន្នមានប្រសិទ្ធភាពបំផុតក្នុងការបង្គ្រាបនិងបំបាក់ស្មារតីដល់ប្រជាពលរដ្ឋ ជាពិសេសសកម្មជនអ្នកការពារធនធានធម្មជាតិ ការពារបរិស្ថានដូចជាអ្នកស្រី ផ្លឹក ភីរុំ ជាដើម។

លោកលើកឡើងថា៖ «  ខ្ញុំយល់ថាតុលាការគួរតែផ្ដល់យុត្តិធម៌ឱ្យគាត់ ហើយតុលាការគួរពិចារណាឡើងវិញដើម្បីចូលរួមលើកកម្ពស់ការពារបរិស្ថាននិងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋធនធានរបស់យើង តែមិនគួរចូលរួមក្នុងការបំបាក់ស្មារតីសកម្មជនដែលការពារបរិស្ថានឬធនធានធម្មជាតិ។ សរុបសេចក្ដីមកវិញខ្ញុំសង្ឃឹមទៅក្រសួងយុត្តិធម៌ឬមួយក្រសួងបរិស្ថានក្រសួងកសិកម្ម ពិសេសរាជរដ្ឋាភិបាលថ្មីលោកហ្នឹងពិនិត្យមើលឡើងវិញអំពីករណីអ្នកស្រី ផ្លឹក ភីរុំ ដូចជាសកម្មជនដ៏ទៃទៀតជៀសវាងដាក់សម្ពាធទៅលើគាត់ហាក់បីដូចចូលរួមបង្ហិនបង្ហោចចូលរួមបំផ្លាញធនធានធម្មជាតិរបស់ស្រុងយើង» ។

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ជនជាតិដើមភាគតិចពូនងចំនួន៥នាក់ទទួលបានដីកាកោះហៅឱ្យចូលរួមសវនាការនៅ​សាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែតុលា ហើយពលរដ្ឋទាំង៥នាក់ និងមេធាវីការពារក្ដីឱ្យពលរដ្ឋទាំងនោះ មិនបានទៅចូលរួមសវនាការនោះទេ ដោយសំអាងថា ការទទួលបានដីកាកោះហៅមានរយៈពេលខ្លីគឺនៅមុនថ្ងៃបើសវនាការតែមួយថ្ងៃប៉ុណ្ណោះ៕

………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

ដី​ព្រៃ​ជាង​៣០​ហិកតា​នៃ​តំបន់​ព្រៃឡង់​ក្នុង​ខេត្ត​ព្រះវិហារ​រង​ការ​កាប់​បំផ្លាញ​និង​ទន្ទ្រាន​យក​ដោយ​ខុស​ច្បាប់​

អត្ថបទបន្ទាប់

ពលរដ្ឋ​មួយ​ចំនួន​នៅ​ឧត្តរមានជ័យ​ស្នើ​រដ្ឋបាល​ខេត្ត​ដោះ​ស្រាយ​បញ្ហា​តម្លៃ​បង់​ពន្ធ​ដី​ធ្លី​និង​ករណី​រំលោភ​បំពាន​ដី​ប្រាសាទ​

អត្ថបទបន្ទាប់
ទិដ្ឋភាពពលរដ្ឋចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់រវាងក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ នៅបរិវេណវត្តជ័យទឹកជុំ ហៅវត្តអន្លង់វែង ស្ថិតនៅភូមិថ្នល់កែង ឃុំអន្លង់វែង កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ចៀវ ពន្លឺ)

ពលរដ្ឋ​មួយ​ចំនួន​នៅ​ឧត្តរមានជ័យ​ស្នើ​រដ្ឋបាល​ខេត្ត​ដោះ​ស្រាយ​បញ្ហា​តម្លៃ​បង់​ពន្ធ​ដី​ធ្លី​និង​ករណី​រំលោភ​បំពាន​ដី​ប្រាសាទ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង