CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

Storytelling៖ បុរសមេការសំណង់បំពេញក្ដីស្រម៉ៃជិះយន្ដហោះ

Admin ដោយ Admin
March 17, 2023
ក្នុង សង្គម
0
Storytelling៖ បុរសមេការសំណង់បំពេញក្ដីស្រម៉ៃជិះយន្ដហោះ
0
ចែករំលែក
173
ចំនួនមើល

មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានវាសនានិងលទ្ធភាពធ្វើដំណើរតាមយន្ដហោះនោះទេ ព្រោះថា ការធ្វើដំណើរតាមផ្លូវអាកាស គឺត្រូវចំណាយលុយច្រើន និងទាល់តែមានការងារជំនួញ ឬបេសកកម្មទៅបរទេសទៀត ទើបអាចទៅរួច។

បើទោះបីជាពុំធ្លាប់ជិះយន្ដហោះដោយផ្ទាល់សូម្បីតែមួយម្ដង បុរសមេការសំណង់ម្នាក់នៅខេត្តសៀមរាបបានខិតខំសន្សំប្រាក់ និងធ្វើផ្ទះរូបរាងដូចនឹងយន្ដហោះបេះបិទ ហើយរស់នៅក្នុងផ្ទះរបស់គាត់ ដើម្បីបំពេញក្ដីស្រម៉ៃតាំងពីកុមារ។

ក្ដីស្រម៉ៃចង់ជិះយន្ដហោះ

មានដើមកំណើតជាអ្នកខេត្តសៀមរាប លោក ច្រាច់ ពៅ គឺជាម្ចាស់ផ្ទះយន្តហោះដែលប្លែកខុសពីលំនៅឋានរបស់អ្នកភូមិផ្សេងទៀតនៅឃុំសំបួរ ស្រុកសៀមរាប ខេត្តសៀមរាប។

បុរសដែលបច្ចុប្បន្នមានវ័យ៤៣ឆ្នាំរូបនេះរៀបរាប់ថា កាលនៅក្មេង គាត់តែងឃើញយន្ដហោះរំលងផ្ទះគាត់ជារៀងរាល់ថ្ងៃ និងចោទសួរឪពុកគាត់ថា តើរបស់ដែលអាចហោះបាននៅលើមេឃនោះជាអ្វី។ គាត់ទទួលបានចម្លើយពីឪពុកថា នោះគឺជាយាន្ដ ដែលអាចផ្ទុកនិងដឹកមនុស្សបានចន្លោះពី២០ទៅ៣០នាក់ និងអាចហោះហើរទៅគ្រប់ទីកន្លែង។

ប្រសិនបើវាអាចដឹកមនុស្សឱ្យហោះហើរបាន លោក ច្រាច់ ពៅ ស្រម៉ៃថា ថ្ងៃណាមួយ គាត់អាចជិះយន្ដហោះបានម្ដង យ៉ាងហោចណាស់ក៏ជិះពីពីព្រលានយន្ដហោះសៀមរាបទៅរាជធានីភ្នំពេញដែរ។ ប៉ុន្ដែ ស្ទើរពេញមួយជីវិតរបស់គាត់ គឺពុំមានវាសនា និងលទ្ធភាពនោះទេ ព្រោះលោកគិតថា ទាល់តែមានភារកិច្ច ឬជំនួញណាមួយ ទើបគាត់មានសង្ឃឹមបានជិះ។

លោក ច្រាច់ ពៅ បន្ដថា៖«ពីតូចខ្ញុំតែងឃើញយន្ដហោះហោះរំលងតែផ្ទះខ្ញុំ ហោះពីព្រលាននៅសៀមរាបទៅភ្នំពេញ។​ ណាមួយយើងអត់មានភារកិច្ចអីត្រូវជិះយន្ដហោះ អញ្ចឹងក៏មានក្ដីស្រម៉ៃថា បើបានផ្ទះយន្ដហោះប្រហែលជាសប្បាយចិត្ត»។

ទីបំផុតទៅ លោកបានសាងសង់ផ្ទះដែលមានរូបរាងដូចនឹងយន្ដហោះ នៅលើដីស្រែដែលលោកបានទិញជាយូរមកហើយ ដោយចំណាយប្រាក់អស់ជាង ២ម៉ឺនដុល្លារអាមេរិក ដែលកើតចេញពីការសន្សំនិងប្រាក់ចំណូល ដែលគាត់ទទួលបានពីការងារជាមេការសំណង់អស់រយៈពេលប្រមាណ ៣០ឆ្នាំ ពោលគឺស្ទើរពេញមួយជីវិតរបស់គាត់។

ទម្រាំតែសាងសង់ផ្ទះយន្ដហោះចេញជារូបរាង លោក ច្រាច់ ពៅ ត្រូវបានអ្នកភូមិរិះគន់ ដៀលថាជាមនុស្សប្លែកខុសពីគេឯង និងខ្លះទៀត មិនឱ្យតម្លៃលើគំនិតច្នៃប្រឌិតនេះទាល់តែសោះ។

លោក ច្រាច់ ពៅ បន្ដថា៖«ប៉ុន្តែសម្រាប់ខ្ញុំ វាជាក្តីស្រមៃ ទោបីវាពិបាក តែមិនមែនធ្វើមិនកើតឯណា យើងនឹងព្យាយាមធ្វើឱ្យបានសម្រេចឱ្យបានមួយរយភាគរយ»។

លោកជឿថា មនុស្សម្នាក់ៗសុទ្ធតែមានក្ដីស្រម៉ៃ ​មិនថា វាចម្លែក ឬខុសគេខុសឯងនោះទេ។ ឱ្យតែធ្វើឱ្យអ្នកសប្បាយចិត្ត និងរស់នៅដោយក្ដីរីករាយ លោកថា គេ ត្រូវហ៊ានសម្រេចក្ដីស្រម៉ៃ ទោះបានទៅគោលដៅដោយជោគជ័យ ឬគ្រាន់តែបង្កើតរបស់សិប្បនិម្មិតក៏ដោយ។

យន្ដហោះក្នុងក្ដីស្រម៉ៃអាចជួយដល់មុខមាត់សហគមន៍​

ក្រោយសាង់សង់រួចហើយ ផ្ទះយន្ដហោះដែលប្លែកខុសគេនេះ​ បានផ្ទុះការចាប់អារម្មណ៍ខ្លាំងពីអ្នកនៅក្នុងខេត្តសៀមរាប អ្នកមកពីទីក្រុងភ្នំពេញ អ្នកសារព័ត៌មាន និងភ្ញៀវមកពីក្រៅប្រទេសទៀតផង។

បើទោះបីជារៀនបានត្រឹមថ្នាក់ទី៦ និងមិនយល់ដឹងពីច្បាប់ទម្លាប់ច្រើនក្ដី លោក ច្រាច់ ពៅ អាចរកប្រាក់ចំណូលបានពីផ្ទះយន្ដហោះរបស់គាត់ តាមរយៈការដាក់ឱ្យគេចូលទស្សនា និងថតរូបជាដើម។ បន្ថែមពីការងារជាមេការសំណាង់ លោកក៏អាចរកចំណូលពីផ្ទះយន្ដហោះរបស់គាត់ តាមរយៈការលក់ដូរបន្ដិចបន្ដួចនៅផ្ទះ និងភេសជ្ជៈផ្សេងទៀត។ ម្យ៉ាងទៀត លោកគិតថា វាអាចជួយឱ្យអ្នកភូមិ និងសហគមន៍គាត់ កាន់តែទាក់ទាញ និងមានអ្នកមកលេងច្រើន។

ផលលំបាកមួយរបស់គាត់ គឺខ្វះខាតថវិកា ក្នុងការរៀបចំតុបតែងផ្ទះយន្តហោះបន្ថែម និងសង់របងឱ្យបានជិត កុំឱ្យសត្វចូលមកបំផ្លាញរបស់របរដែលមានក្នុងបរិវេណផ្ទះយន្តហោះរបស់គាត់។ ហើយគាត់ក៏ចង់ចាក់ដីរៀបចំជាសួនផ្កា ប៉ុន្តែគ្មានលទ្ធភាព និងថវិកា ដើម្បីអភិវឌ្ឍឱ្យកាន់តែស្រស់ស្អាតជាងនេះនោះទេ។

ទៅថ្ងៃខាងមុខក្តីស្រមៃរបស់គាត់ ប្រសិនបើមានថវិកា គាត់ចង់ធ្វើអ្វីៗដែលប្លែកៗ ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា ហើយអ្នកដែលរស់នៅជិតៗភូមិរបស់យើងមានការងារធ្វើនៅតំបន់នេះផងដែរ៕

————————–

ពលរដ្ឋអ្នកសារព័ត៌មាន លោក ជាស ពេទ្យ  

ស្លាក: ក្ដីស្រម៉ៃមេការសំណង់យន្ដហោះ
អត្ថបទមុន

Storytelling៖ ពិធីករដ៏ល្បីម្នាក់កែប្រែជីវិតថ្មី ក្រោយបទពិសោធន៍ធ្លាក់ក្នុងបញ្ហាគ្រឿងញៀន

អត្ថបទបន្ទាប់

ពលរដ្ឋម្នាក់ស្លាប់អំឡុងពេលតវ៉ាបញ្ហាដីធ្លីនៅមុខសាលាខេត្តកោះកុង

អត្ថបទបន្ទាប់
ពលរដ្ឋម្នាក់ស្លាប់អំឡុងពេលតវ៉ាបញ្ហាដីធ្លីនៅមុខសាលាខេត្តកោះកុង

ពលរដ្ឋម្នាក់ស្លាប់អំឡុងពេលតវ៉ាបញ្ហាដីធ្លីនៅមុខសាលាខេត្តកោះកុង

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង