CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

អង្គការសង្គមស៊ីវិលផ្ដល់ជំនួយផ្លូវច្បាប់ដល់កុមារីរងគ្រោះដោយអំពើរំលោភសេពសន្ថវៈ

Admin ដោយ Admin
August 10, 2020
ក្នុង សង្គម
0
អង្គការសង្គមស៊ីវិលផ្ដល់ជំនួយផ្លូវច្បាប់ដល់កុមារីរងគ្រោះដោយអំពើរំលោភសេពសន្ថវៈ
0
ចែករំលែក
43
ចំនួនមើល

អង្គការអាហ្វីស៊ីព (Afresip) អះអាងថា ខ្លួនបានជួយដល់កុមារីរងគ្រោះម្នាក់អាយុ៩ឆ្នាំ នៅខេត្តរតនៈគីរី បន្ទាប់ពីទទួលរងការរំលោភបំពានផ្លូវភេទពីសំណាក់បុរសជាឪពុកចុង។
លោកស្រី លីន ស៊ីឡោ មន្ត្រីផ្តល់ព័ត៌មានរបស់អង្គការអាហ្វីស៊ីព (Afresip) មានប្រសាសន៍ថា ខាងអង្គការបានសហការជាមួយខាងមន្ទីរសង្គមកិច្ចខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅដល់ទីតាំងកើតហេតុដើម្បីជួយជំនួយផ្នែកច្បាប់និងស្វែងមេធាវីជូនជនរងគ្រោះ ដែលអ្នកស្រីសុំមិនបញ្ចេញអត្តសញ្ញាណជនរងគ្រោះឡើយ។

លោកស្រីបន្តថា៖ «ខាងអង្គការអត់មានមេធាវីទេ មានតែអ្នកច្បាប់ ដូច្នេះខាងអង្គការស្វែងរកមេធាវីខាងក្រៅជូនគាត់ ដូចជាមេធាវីសម្តេចដែលនៅតាមខេត្តនិមួយគេចាំជួយយើង ហើយយើងពិភាគ្សារជាមួយអាណាព្យាបាលគាត់និងអាជ្ញាធរបើក្មេងស្រីនោះមិនអាចនៅកន្លែងកើតហេតុបានឬមានការខ្មាស់អៀនគឺយកមកនៅក្នុងមណ្ឌលនៅភ្នំពេញ»។

លោកស្រីបន្ថែមថា នៅក្នុងមណ្ឌល មានគាំពារអប់រំផ្លូវចិត្ត និងមានកន្លែងបណ្តុះបណ្តាលជំនាញផ្សេងៗ ព្រមទាំងជួយរកកន្លែងធ្វើការងារ នៅក្រោយពេលគាត់ចេះជាដើម ហើយប្រសិនបើក្មេងណាមានមូលដ្ឋានគ្រឹះរៀនសូត្រ ខាងអង្គការនឹងបញ្ជូនទៅរៀនបន្តនៅសាលារដ្ឋ តាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យ។ ប៉ុន្ដែ អ្នកស្រីថា ប្រសិនបើក្មេងស្រីស្ងប់អារម្មណ៍ចង់ត្រឡប់ទៅផ្ទះវិញ ខាងអង្គការក៏នឹងជួយសម្របសម្រួលទៅវិញដោយតាមឃ្លាំមើលផងដែរ។
បើតាមប្រភពដដែល ក្មេងស្រីអាយុ៩ឆ្នាំ ត្រូវបានឳពុងចុងរំលោភអស់រយៈពេល៣ឆ្នាំ ប៉ុន្ដែ ក្រោយមក ម្តាយបង្កើតខឹងមិនទទួលស្គាល់ទៀត។ កាលពីកន្លងមកនេះ នាងបានចូលទៅសាលាដំបូងខេត្តរតនគីរី ដោយមានការជ្រោមជ្រែងពីមជ្ឈមណ្ឌលស្តារនីតិសម្បទារ ដើម្បីជួបចៅក្រមស៊ើបសួរឆ្លើយបំភ្លឺ តែម្តាយនាងមិនមកចូលរួមស្តាប់ទេ នាងមកតែម្នាក់ឯងព្រោះម្តាយនាងខឹងថា កូនស្រីជាដើមហេតុធ្វើឲ្យប្តីគាត់ត្រូវជាប់ចោទ។ ក្រៅពីនេះ ម្ដាយជនរងគ្រោះក៏មិនអនុញ្ញាតឲ្យនាងទៅលេងផ្ទះដែរ គឺម្តាយមិនទទួលស្គាល់តែម្តង៕
———————————————
ដោយពលរដ្ឋសារព័ត៌មាន លោក នូ រ៉េន

អត្ថបទមុន

អង្គការមួយថា ស្ដ្រីម្នាក់ក្នុងចំណោម៥នាក់ប្រឈមរងអំពើហិង្សាផ្លូវកាយនិងផ្លូវភេទអំឡុងកូវីដ-១៩

អត្ថបទបន្ទាប់

OHCHR ថា ជនជាតិដើមភាគតិចនៅកម្ពុជាប្រឈមបញ្ហាច្រើនអំឡុងជំងឺកូវីដ-១៩

អត្ថបទបន្ទាប់
OHCHR ថា ជនជាតិដើមភាគតិចនៅកម្ពុជាប្រឈមបញ្ហាច្រើនអំឡុងជំងឺកូវីដ-១៩

OHCHR ថា ជនជាតិដើមភាគតិចនៅកម្ពុជាប្រឈមបញ្ហាច្រើនអំឡុងជំងឺកូវីដ-១៩

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង