CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

អង្គការមួយថា ស្ដ្រីម្នាក់ក្នុងចំណោម៥នាក់ប្រឈមរងអំពើហិង្សាផ្លូវកាយនិងផ្លូវភេទអំឡុងកូវីដ-១៩

Admin ដោយ Admin
August 7, 2020
ក្នុង សង្គម, សេដ្ឋកិច្ច
0
អង្គការមួយថា ស្ដ្រីម្នាក់ក្នុងចំណោម៥នាក់ប្រឈមរងអំពើហិង្សាផ្លូវកាយនិងផ្លូវភេទអំឡុងកូវីដ-១៩
0
ចែករំលែក
25
ចំនួនមើល

អង្គការនារីដើម្បីសន្តិភាពអះអាងថា ស្ដ្រីម្នាក់ក្នុងចំនោមស្រ្តី៥នាក់ក្នុងប្រទេសកម្ពុជា បានកំពុងប្រឈមនឹងអំពើហិង្សាទាំងផ្លូវកាយនិងផ្លូវភេទ ខណៈពេលប្រទេសកម្ពុជាប្រឈមការរីករាលនៃជំងឺកូវីដ-១៩។
អង្គការនារីដើម្បីសន្តិភាពអះអាងលើគេហំព័រហ្វេសប៊ុករបស់ខ្លួនថា ស្រ្តីម្នាក់ក្នុងចំនោម ស្រ្តី៣នាក់នៅទូទាំងសកលលោក ឬអាចនិយាយម្យ៉ាងទៀតថា ស្ដ្រីម្នាក់ក្នុងចំណោម៥ នាក់នៅប្រទេសកម្ពុជាកំពុងប្រឈមនឹងអំពើហិង្សាទាំងផ្លូវកាយ និងផ្លូវភេទ ដែលធ្វើឱ្យផ្ទះប្រែក្លាយជាទីកន្លែងដែលគួរឱ្យភ័យខ្លាច។
អង្គការនេះអះអាងថា នេះគឺជាជម្ងឺរាតត្បាតស្រមោលជាសកល ដែលតួលេខនៅបន្តកើនឡើងគួរឱ្យព្រួយបារម្តណ៍នៅទូទាំងសកលលោក។
អង្គការនារីដើម្បីសន្តិភាពបន្ដថា ស្របពេលកម្ពុជាក៏ប្រឈមជំងឺកូវីដ-១៩នេះ អង្គការបានសហការជាមួយក្រសួងកិច្ចការនារី ដោយបានបង្កើតកម្មវិធីវិទ្យុមួយស្តីពីសេវាគាំទ្រសង្គមនិងការថែទាំសុខភាពផ្លូវចិត្តទៅដល់ប្រជាពលរដ្ឋកម្ពុជា ស្ដ្រី និងជនងាយរងគ្រោះផ្សេងទៀត ទទួលបានសេវាគាំទ្រនេះ។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ៧ ខែសីហា ឆ្នាំ២០២០ មានមនុស្សចំនួន ២៤៣នាក់ហើយ ដែលត្រូវបានរកឃើញឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះអ្នកជំងឺ២១៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកសម្រាកកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន ២៩នាក់។
ក្រៅពីនេះ ក្នុងសេចក្តីណែនាំចុះថ្ងៃទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះបន្ដទៀតសម្រាប់រយៈពេល២ខែ គឺខែសីហា និងខែកញ្ញា៕
———————————————
ដោយពលរដ្ឋសារព័ត៌មាន លោក នូ រ៉េន

អត្ថបទមុន

សហគមន៌នៅខេត្តកោះកុងចោទពលរដ្ឋចូលទន្ទ្រានដីតំបន់ការពារដោយខុសច្បាប់

អត្ថបទបន្ទាប់

អង្គការសង្គមស៊ីវិលផ្ដល់ជំនួយផ្លូវច្បាប់ដល់កុមារីរងគ្រោះដោយអំពើរំលោភសេពសន្ថវៈ

អត្ថបទបន្ទាប់
អង្គការសង្គមស៊ីវិលផ្ដល់ជំនួយផ្លូវច្បាប់ដល់កុមារីរងគ្រោះដោយអំពើរំលោភសេពសន្ថវៈ

អង្គការសង្គមស៊ីវិលផ្ដល់ជំនួយផ្លូវច្បាប់ដល់កុមារីរងគ្រោះដោយអំពើរំលោភសេពសន្ថវៈ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង