CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

សហគមន៍ខេត្តឧត្តរមានជ័យបារម្ភពីការបាត់បង់ព្រៃឈើ បើគ្មានវិធានការទប់ស្កាត់ទាន់ពេល

Admin ដោយ Admin
May 25, 2020
ក្នុង សង្គម
0
សហគមន៍ខេត្តឧត្តរមានជ័យបារម្ភពីការបាត់បង់ព្រៃឈើ បើគ្មានវិធានការទប់ស្កាត់ទាន់ពេល
0
ចែករំលែក
80
ចំនួនមើល

ប្រជាសហគមន៍រំដួលវាសនា ខេត្តឧត្តរមានជ័យ អះអាងថា ព្រៃសហគមន៍មួយកន្លែងនៅតំបន់នោះនឹងរងការកាប់បំផ្លាញកាន់តែខ្លាំង ប្រសិនបើភាគីពាក់ព័ន្ធមិនរួមគ្នាទប់ស្កាត់បន្ទាន់ឲ្យមានប្រសិទ្ធភាពទេនោះ។
ប្រធានគណៈកម្មការសហគមន៍រំដួលវាសនា លោក ម្លិះ ហឿត លើកឡើងថា សហគមន៍ «រំដួលវាសនា» ស្ថិតនៅក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កំពុងរងការកាប់ទន្រ្ទានយ៉ាងខ្លាំង ដែលសព្វថ្ងៃ នៅសល់ត្រឹមតែទំហំ ៦០៦១ហិកតា ដោយសារតែសកម្មភាពរបស់ពលរដ្ឋចំណាកស្រុក រួមទាំងកម្លាំងទាហានមួយចំនួនផង បានចូលកាប់បំផ្លាញ និងលួចកាត់យកឈើធ្វើអាជីវកម្ម។

លោក ម្លិះ ហឿត លើកឡើងដូច្នេះថា៖ «កន្លងមកមានកម្លាំងទាហានអង្គភាពសឹករងក្រុងសំរោងមួយចំនួនបានចូលមកលួចកាត់អារឈើធ្វើអាជីវកម្ម ហើយប្រជាពលរដ្ឋខ្លះបានលួចឈើមកដុតធ្យូងលក់យ៉ាងអនាធិបតេយ្យ»។

លោក សៀម សាវុធ ជាសមាជិកសហគមន៍ភូមិសំបួរមាស ដែលជាភូមិមួយស្ថិតនៅក្នុងព្រៃសហគមន៍ «រំដួលវាសនា» ផងដែរនោះអះអាងថា បច្ចុប្បន្ននេះព្រៃសហគមន៍រំដួលវាសនា កំពុងត្រូវបានកាប់រានយកធ្វើជាកម្មសិទ្ធិពីសំណាក់អ្នកមានអំណាច និងទាហានមួយចំនួនក្នុងអង្គភាពសឹករងខេត្តនេះ។

លោក សាវុធ និយាយថា៖ «ក្រៅពីការកាប់បំផ្លាញព្រៃឈើ ក៏មានអ្នកមានអំណាចមានលុយនិងទាហានមួយចំនួនក្នុងអង្គភាពសឹករងនេះដែរបានចូលកាប់រុករានទន្រ្ទានព្រៃយកដីធ្វើស្រែ ដាំដំឡូងមី ស្វាយ អស់ផ្ទៃដីប្រមាណ៣០០០ហិកតា»។

មេបញ្ជាការសឹករងខេត្តឧត្តមានជ័យ ហ៊ាន សុខ ច្រានចោលការចោទប្រកាន់នេះ ដោយទម្លាក់កំហុសទៅលើប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនៅសហគមន៍មួយនេះ។

លោកបន្ដថា៖ «មិនបានដឹងថាមានទាហានរបស់លោកទៅប្រព្រឹត្តបទល្មើសនៅតំបន់នោះទេ ប៉ុន្តែលោកថាមានប្រជាពលរដ្ឋនៅក្បែរតំបន់នោះទេជាអ្នកកាប់ទន្ទ្រានព្រៃនេះ»។

មេភូមិអូបាត់ដាវ ដែលជាភូមិកើតថ្មីស្ថិតក្នុងតំបន់ការពារនេះ លោក ភូង ភឿន អះអាងថា ប្រជាពលរដ្ឋនៅភូមិរបស់គាត់មិនបានកាប់រុករានព្រៃចាប់យកដីថ្មីនោះទេ ដោយថា អ្នកភូមិទាំងនោះបានមករស់នៅតំបន់នេះ តាំងពីឆ្នាំ២០០៨មកម្ល៉េះ។

លោកថា៖ «ភូមិនៅកណ្តាលព្រៃសហគមន៍ ដែលស្រឡះស្រាប់មិនមានកាប់រុករានព្រៃថ្មីទេ»។

រដ្ឋបាលព្រៃឈើសំរោង តាមរយៈលិខិតចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ បានចេញវិធានការទប់ស្កាត់បញ្ហានេះ ដោយតម្រូវឲ្យអ្នកទៅនៅទីតាំងថ្មីក្នុងសហគមន៍នេះ ទៅចុះឈ្មោះផ្លូវការ ដើម្បីទប់ស្កាត់អ្នកចំណូលថ្មី។

លិខិតលើកឡើងថា៖ «បើជនណាម្នាក់អះអាងថាខ្លួនជាម្ចាស់ដីព្រៃឈើខាងលើនេះ សូមចូលខ្លួនមកកាន់ស្នាក់ការផ្នែករដ្ឋបាលព្រៃឈើសំរោង ក្នុងរយៈពេល៣០ថ្ងៃចាប់ពីថ្ងៃប្រកាសជូនដំណឹងនេះតទៅ ។ បើហួសកាលបរិច្ឆេទដូចបានកំណត់ខាងលើ នៅតែពុំឃើញជនណាមកដោះស្រាយទេនោះផ្នែករដ្ឋបាលព្រៃឈើសំរោងចាត់ទុកថាវត្ថុតាងជាដីព្រៃឈើទាំងអស់នោះជារបស់គ្មានម្ចាស់ ហើយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្ដីពីព្រៃឈើ »។

មន្ត្រីសម្របសម្របសម្រួលសមាគមអាដហុកការពារសិទ្ធិមនុស្សប្រចាំខេត្តឧត្តមានជ័យ លោក ស្រី ណារ៉េន និយាយថា ការច្រានចោលរបស់អាជ្ញាធរនិងភាគីកងកម្លាំងជាចម្លើយដោះសារគេចចេញពីការទទួលខុសត្រូវ។

លោកបន្ដថា៖ «បើកងកម្លាំងប្រដាប់អាវុធឈរជើងនៅកន្លែងនោះមិនសហការណ៍គ្នាព្រៃឈើនៅទីនោះមិនបាត់បង់ស្ទើរតែអស់ដូចសព្វថ្ងៃនេះទេ»។

អ្នកឃ្លាំមើលរូបនេះជម្រុញឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការបន្ទាន់ ដើម្បីរក្សាព្រៃឈើសហគមន៍ និងចាប់អ្នកប្រព្រឹត្តល្មើលមកទទួលទោស៕
———————————–
ដោយពលរដ្ឋសារព័ត៌មានខេត្តឧត្ដរមានជ័យ

អត្ថបទមុន

ស្ដ្រីខ្មែរម្នាក់ទៀតជាប់នៅម៉ាឡេស៊ីស្នើសុំរដ្ឋាភិបាលកម្ពុជាជួយអន្ដរាគមន៍បានត្រឡប់មកកម្ពុជាវិញ

អត្ថបទបន្ទាប់

UN បារម្ភការរឹតត្បឹតសិទ្ធិបញ្ចេញមតិនៅកម្ពុជា ខណៈស្ដ្រី៦នាក់រងការចាប់ខ្លួនជុំវិញការផ្សាយព័ត៌មានមិនពិត

អត្ថបទបន្ទាប់
UN បារម្ភការរឹតត្បឹតសិទ្ធិបញ្ចេញមតិនៅកម្ពុជា ខណៈស្ដ្រី៦នាក់រងការចាប់ខ្លួនជុំវិញការផ្សាយព័ត៌មានមិនពិត

UN បារម្ភការរឹតត្បឹតសិទ្ធិបញ្ចេញមតិនៅកម្ពុជា ខណៈស្ដ្រី៦នាក់រងការចាប់ខ្លួនជុំវិញការផ្សាយព័ត៌មានមិនពិត

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង