CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

សហគមន៌នៅខេត្តកោះកុងចោទពលរដ្ឋចូលទន្ទ្រានដីតំបន់ការពារដោយខុសច្បាប់

Admin ដោយ Admin
August 6, 2020
ក្នុង សង្គម
0
សហគមន៌នៅខេត្តកោះកុងចោទពលរដ្ឋចូលទន្ទ្រានដីតំបន់ការពារដោយខុសច្បាប់
0
ចែករំលែក
98
ចំនួនមើល

សហគមន៌នៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បានចោទថា ពលរដ្ឋមួយចំនួនបានចូលកាប់ទន្ទ្រានដីសហគមន៍ដោយខុសច្បាប់ ក្រោមហេតុផលថា ជាកម្មសិទ្ធិផ្ទាល់ខ្លួនជាយូរមកហើយ។
គណកម្មការសហគមន៍នាពិសី លោក សាំ ឆិប មានប្រសាសន៍ថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០កន្លងមកនេះ ពលរដ្ឋ២នាក់ ដោយម្នាក់មានឈ្មោះ នួ ឆៃ ភេទស្រី អាយុ៦៣ឆ្នាំ ជាអតីតក្រុមព្រឹក្សាឃុំជីខក្រោម និងម្នាក់ទៀតជាប្អូនស្រីមានឈ្មោះ ឡាត់ នូយ រស់នៅភូមិអន្អើត ឃុំជីខក្រោម ស្រុកស្រែអំបិល បានចូលមកកាប់ព្រៃទន្ទ្រានយកដីសហគមន៍ប្រហែល ២០ហិកតា ដែលជាដីព្រៃកោងកាង។
គណកម្មការសហគមន៌នាពិសី លោក សាំ ឆិប លើកឡើងថា ពលរដ្ឋខាងលើមិនមានកម្មសិទ្ធិលើដីសហគមន៍នោះឡើយ នៅក្រោយពេលដីសហគមន៌នាពិសីត្រូវបានចុះបញ្ជីដីសហគមន៍តំបន់ការពារធម្មជាតិនៅក្រសួងបរិស្ថានក្នុងឆ្នាំ២០១៦ ដែលមានទំហំសរុប ៥២១ហិកតា។

អតីតក្រុមព្រឹក្សាឃុំជីខក្រោម អ្នកស្រី នួ ឆៃ អះអាងថា ដីដែលគាត់កំពុងកាប់ឆ្កានោះ គឺដីស្រែចម្ការរបស់ឪពុកគាត់តាំងពីឆ្នាំ១៩៧៩ ហើយទុកចោលរហូតដល់ឆ្នាំ២០២០នេះ។
អ្នកស្រី នួ ឆៃ អះអាងទៀតថា គាត់ហ៊ានមកកាប់ឆ្ការនៅតំបន់នេះ គឺបន្ទាប់ពីមានសេចក្ដីប្រកាសរបស់រដ្ឋបាលព្រៃឈើ ដែលប្រកាសកាត់ឃ្វៀលដីជូនប្រជាពលរដ្ឋ ហើយគាត់ចង់មកកាប់ឆ្ការ និងបញ្ជាក់កម្មសិទ្ធិលើដីនេះ។

ប៉ុន្ដែ អនុប្រធានសហគមន៍ការពារធម្មជាតិនាពិសី លោក អុល ព្រីង មានប្រសាសន៍ដែរថា គណកម្មការសហគមន៍មិនអាចកាត់ ឬឃ្វៀលដីសហគមន៌ ដែលជាដីរបស់រដ្ឋជូនបុគ្គលណាម្នាក់ទេ ដោយលោកថា លោកបានរាយការណ៌រឿងនេះជូនអាជ្ញាធរពាក់ព័ន្ធរួចហើយ។
យ៉ាងណាក៏ដោយ ឃុំជីខក្រោម លោក ទេប ហៃ គូសបញ្ជាក់ថា លោកនឹងកោះហៅភាគីពាក់ព័ន្ធមកដោះស្រាយ ដោយលោកជម្រុញឲ្យភាគីជម្លោះអត់ធ្មត់ និងបញ្ឈប់សកម្មភាពនានា រងចាំដំណោះស្រាយសិន៕
——————————————
ដោយពលរដ្ឋសារព័ត៌មានខេត្តកោះកុង លោក ព្រំ សិទ្ធ

អត្ថបទមុន

រដ្ឋាភិបាលចេញវិធានការបន្ថែមជួយដល់ពលរដ្ឋងាយគ្រោះអំឡុងជំងឺកូវីដ-១៩

អត្ថបទបន្ទាប់

អង្គការមួយថា ស្ដ្រីម្នាក់ក្នុងចំណោម៥នាក់ប្រឈមរងអំពើហិង្សាផ្លូវកាយនិងផ្លូវភេទអំឡុងកូវីដ-១៩

អត្ថបទបន្ទាប់
អង្គការមួយថា ស្ដ្រីម្នាក់ក្នុងចំណោម៥នាក់ប្រឈមរងអំពើហិង្សាផ្លូវកាយនិងផ្លូវភេទអំឡុងកូវីដ-១៩

អង្គការមួយថា ស្ដ្រីម្នាក់ក្នុងចំណោម៥នាក់ប្រឈមរងអំពើហិង្សាផ្លូវកាយនិងផ្លូវភេទអំឡុងកូវីដ-១៩

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង