CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

របាយការណ៍ស្ទង់មតិ៖ កុមារសិក្សានៅផ្ទះទទួលបានការយកចិត្តទុកដាក់តិចតួចពីឪពុកម្ដាយ

Admin ដោយ Admin
June 5, 2020
ក្នុង សង្គម
0
របាយការណ៍ស្ទង់មតិ៖ កុមារសិក្សានៅផ្ទះទទួលបានការយកចិត្តទុកដាក់តិចតួចពីឪពុកម្ដាយ
0
ចែករំលែក
40
ចំនួនមើល

របាយការណ៍ស្ទង់មតិមួយបានរកឃើញថា កុមារ និងកុមារីនៅកម្ពុជា មិនសូវទទួលបានការយកចិត្តទុកដាក់ពីឪពុកម្ដាយនោះទេ អំឡុងពេលពួកគេការសិក្សានៅផ្ទះតាមបណ្ដាញអនឡាញ ស្របពេលមានការរីករាលដាននៃជំងឺកូវីដ១៩។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការធ្វើការផ្នែកអប់រំ និងសិទ្ធិកុមារនៅកម្ពុជា ដែលធ្វើឡើងដោយសម្ព័ន្ធ Joining Forces ដែលបានសម្ភាស៍ ឬធ្វើការស្ទង់មតិជាមួយកុមារអាយុ ពី១០ដល់១៧ឆ្នាំ បានបង្ហាញថា កុមារប្រហែលតែ៥៤ភាគរយប៉ុណ្ណោះ មានលទ្ធភាពទទួលបានសៀវភៅឯកសារសិក្សានៅផ្ទះ ចំណែក ៤៨ភាគរយទៀត បានទទួលការគាំទ្របន្ដការសិក្សានៅផ្ទះ នៅអំឡុងពេលរដ្ឋាភិបាលបិទសាលារៀន និងគ្រឹះស្ថានអប់រំ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
បើតាមសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធ Joining Force ការសិក្សារបស់កុមារនៅតាមផ្ទះ និងតាមប្រព័ន្ធអនឡាញនៅកម្ពុជា កំពុងជួបបញ្ហាប្រឈមជាច្រើន ដូចជា បញ្ហាល្បឿនអ៊ីនធើណេត ថ្លៃចំណាយលើថ្លៃអ៊ីនធើណេត និងគន្លាតរវាងគ្រូ និងសិស្ស។ ម្យ៉ាងទៀត ឪពុកម្តាយស្ទើរ ៣០ភាគរយ មិនបានយកចិត្តទុកដាក់បង្រៀនកូនពួកគេនោះទេ ខណៈឪពុកម្តាយប្រមាណ ៦០ភាគរយទៀត ផ្តល់ការគាំទ្រតិចតួចបំផុត ដល់ការសិក្សា និងអភិវឌ្ឍន៍ដល់កូនតូចរបស់ពួកគេ។ មួយវិញទៀត ឪពុកម្តាយ ៧៤ភាគរយ ប្រាប់ថា ពួកគេមានចំណេះដឹងតិចតួច អំពីរបៀបបង្រៀនកូនតូច។
ក្រុមអង្គការចំនួន ៦ ដែលធ្វើការលើផ្នែកអប់រំ និងសិទ្ធិកុមារនៅកម្ពុជា លើកឡើងទៀតថា ការបិទសាលារៀនអាចមានផលប៉ះពាល់ច្រើនលើក្មេងស្រី ដែលងាយរងគ្រោះបំផុត ដោយសារពួកគេត្រូវជួយធ្វើការងារផ្ទះ និងមិនសូវប្រើពេលផ្ដោតលើការសិក្សានោះឡើយ។
ក្រៅពីពិបាកក្នុងការសិក្សានៅផ្ទះ ឬតាមប្រព័ន្ធអនឡាញនោះ កុមារមួយចំនួនក៏ប្រឈមបញ្ហាផ្សេងទៀតផងដែរ ដូចជា បោះបង់ការសិក្សា ដើម្បីជួយគ្រួសាររបស់ពួកគេរកប្រាក់ចំណូល និងដោះបំណុលធនាគារ។
យុវតីម្នាក់ គឺកញ្ញា ហែម វល័ក្ខណ៍ អាយុមានវ័យ១៦ឆ្នាំ រៀនថ្នាក់ទី១១ វិទ្យាល័យបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ រៀបរាប់ថា ស្ថានភាពគ្រួសារក្រីក្រ និងមិនមានពេលវេលាគ្រប់គ្រាន់ បានធ្វើឲ្យគាត់បោះបង់ចោលការសិក្សាទាំងនៅផ្ទះ និងតាមបណ្ដាញអនឡាញ។ វល័ក្ខណ៍ និយាយថា គាត់បានបោះបង់ការសិក្សាពីចម្ងាយ ឬនៅផ្ទះចោល ព្រោះតែសុខចិត្តទៅធ្វើការសំណង់ជាមួយឪពុកម្តាយ ដើម្បីជួយរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ។

វល័ក្ខណ៍ និយាយថា ៖ «បើនៅផ្ទះមិនដឹងធ្វើអី នៅតែឯងអត់អីរៀនដដែលមានតែទៅធ្វើការសិនក្រែងបានលុយខ្លះទំរាំគេចូលរៀនចាំមកវិញ»។

សូមរំលឹកថា សាលារៀនទាំងអស់បានចាប់ផ្ដើមបិទទ្វារតាំងពីថ្ងៃទី១៦ ខែមីនា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩។ ជាងមួយខែក្រោយមក គឺនៅថ្ងៃទី១៧ ខែមេសា ក្រសួងអប់រំបានប្រកាសពន្យារពេលចូលរៀនឡើងវិញ ដោយមិនទាន់កំណត់កាលបរិច្ឆេទចូលរៀននៅឡើយទេ៕
————————————————
ដោយពលរដ្ឋសារព័ត៌មាន លោក នូ រ៉េន

អត្ថបទមុន

UN បារម្ភការរឹតត្បឹតសិទ្ធិបញ្ចេញមតិនៅកម្ពុជា ខណៈស្ដ្រី៦នាក់រងការចាប់ខ្លួនជុំវិញការផ្សាយព័ត៌មានមិនពិត

អត្ថបទបន្ទាប់

ក្រុមសង្គមស៊ីវិលថា កុមារងាយគ្រោះដោយសារជំងឺកូវីដ១៩ និងអំពើហិង្សាផ្សេងៗ

អត្ថបទបន្ទាប់
ក្រុមសង្គមស៊ីវិលថា កុមារងាយគ្រោះដោយសារជំងឺកូវីដ១៩ និងអំពើហិង្សាផ្សេងៗ

ក្រុមសង្គមស៊ីវិលថា កុមារងាយគ្រោះដោយសារជំងឺកូវីដ១៩ និងអំពើហិង្សាផ្សេងៗ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង