ខេត្តព្រះសីហនុ=រយពេលពីឆ្នាំទៅបីឆ្នាំមកនេះ សង្កេតឃើញថាសត្វស្លាបមានការកើនឡើងរាប់ពាន់ក្បាល។ សត្វស្លាបកើនឡើងគួរអោយចាប់អារម្មណ៍នៅភូមិបន្ទាយប្រិយ៍ ឃុំ អណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើតាមលោក សុខ សុវណ្ណា ជាប្រជាពលរដ្ឋម្នាក់ បានប្រាប់ថាសត្វស្លាបមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំច្រើនឡើងៗ ពួកគាត់ពិតជាសប្បាយចិត្តណាស់ ដោយធនធាននេះបាត់បង់ទៅជាយូរឆ្នាំហើយ។ លោក ណុះ សាក់ ប្រធានសហគមន៍ បាននិយាយថាតាំពីបង្កើតសហគមន៍មក ហើយមានការចុះល្បាតជាញុឹកញ៉ាប់ នឹងដាំកូនកោងកាងបន្ថែមនៅកន្លែងព្រៃដែលរងនៅការកាប់បំផ្លាញ ឥឡូវនេះ ព្រៃនោះលូតលាស់បានល្អជាងមុន ។ លោក ម៉ាត់ ម៉េល អនុប្រធាន សហគមន៍បន្តប្រាប់ថា ឥឡូវនេះធនធានធម្មជាតិនឹងជីវចំរុះកើនឡើងជាលំដាប់”ច្បាស់គឹសត្វស្លាបរាប់ពាន់ក្បាលដែលឈរលើវាលស្រែដែលធំល្វឹងល្វើយ”។ លោក អ៊ុក សំអន ជលផលជំនាញខណ្ឌព្រៃនប់ រាបរាប់ថាពិតណាស់សត្វស្លាបកើនឡើងដូចសហគមន៍បានលើកឡើងចឹងមែន ហើយជំនាញបានបន្តថា នឹងខំប្រឹងជួបជាមួយអាជ្ញធរពាក់ពន្ឋ នឹងសហគមន៍ដើម្បីការពារធនធានដែលកើតមានអោយនៅវង្សទុកសម្រាប់ក្មេងជំនាន់ក្រោយ។ បើតាមសម្តីប្រជាពលរដ្ឋជាច្រើន អោយឃើញថាសត្វស្លាបទាំងនោះពិតជាកើនពិតមែន។
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។