ស្ដ្រីម្នាក់បានរងរបួសធ្ងន់ ដោយសារតែប្អូនថ្លៃទាញកាំបិតកាប់យ៉ាងដំណំក្នុងទំនាស់ទាស់ទែងពាក្យសម្ដី និងឈានដល់ការប្រើអំពើហិង្សានៅក្នុងគ្រួសារ។
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នាវេលាម៉ោងប្រមាណ ២ និង៣០នាទី មានករណីហិង្សាមួយបានកើតឡើង រវាងស្ដ្រីជាប្អូនថ្លៃឈ្មោះ «ឡាយ» ដែលបានទាញកាំបិតកាប់ជាច្រើនដងទៅលើបងថ្លៃជាស្ដ្រីឈ្មោះ «អុក» រហូតរបួសធ្ងន់ នៅចំណុចភូមិធ្លុកអណ្ដូង សង្កាត់ស្លក្រាម ស្រុកសៀមរាមរាប ខេត្តសៀមរាប។ ក្រោយករណីនេះ ស្ដ្រីរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក។
បើតាមការសាកសួរ មូលហេតុនៃករណីហិង្សានេះ គឺបណ្ដាលមកពីទំនាស់ពាក្យសម្ដី ដោយសារបងថ្លៃណែនាំមិនស្ដាប់ និងកើតចិត្តខឹងមួម៉ៅគុំចំពោះបងថ្លៃ រហូតទាញកាំបិតកាប់។
យ៉ាងណាក៏ដោយ សមត្ថកិច្ចខេត្តសៀមរាបកំពុងតាមចាប់ជនសង្ស័យជាប្អូនថ្លៃ ដែលកំពុងរត់គេចខ្លួន ដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់៕
————————————————
ដោយពលរដ្ឋសារព័ត៌មាន អ្នកស្រី នេត ណឿន
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។