ខេត្ត ព្រះសីហនុ= សហគមន៍នេសាទ ចូលរួមកម្មវិធីដាំកូនកោងកាងចំនួន ២០០នាក់ នៅភូមិ ជំពូ ខ្មៅ ឃុំ ទួលទទឹង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ចំនួន១០០០០ដើម។ លោកស្រី ម៉ម សុខុន អភិបាលរង ស្រុកព្រៃនប់. មានប្រសាស់ថា កាដាំនៅស្រុករបស់យើងពិតជាល្អ ដោយសារមួយរយះពេលកន្លងមកនេះឃើញមានការបាត់បងព្រៃលិចទឹកមួយចំនួនតូចរងកាប់បំផ្លាញ ។
លោក នេន ចំរើន ប្រធានមន្ទី ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទ មានប្រសាស់ថា បើថែរក្សាព្រៃបានក៏ដូចថែជីវិតយើងទាំងអស់គ្នា ហើយលោកបន្ថែមថា បើបងប្អូនជាសមាជិកបានឃើញជនណាកាប់ព្រៃលិចទឹក សូមរាយការណ៍ជាបន្ទាន់ដើម្បីចាប់យកជននោះទៅផ្តន្ទាទោសតាមច្បាប់ ការចូលរួមដាំកោងកាងពិតជាកើននៅជីវចំរុះ សំរាប់បងប្អូននេសាទទាំងអស់គ្នា ហើយព្រៃធម្មជាតិអាច៍ជួយបំរ៉ែបំរួលអាកាសធាតុនឹងគ្រោះមហន្តរាយខ្យល់កន្ត្រាក់ទៀតផង។
លោក ភួង រិទ្ឋ ប្រធានសហគមន៍ជំពូ ខ្មៅ បានថ្លែអំណរ អរគុណដល់មន្ទីកសិកម្ម រុក្ខាប្រម៉ាញ់នឹងនេសាទខេត្ត លោកស្រី ជាអភិបាលរងស្រុក ជំនាញ់ជលផល់ខណ្ឌ នឹងទាហ៊ានជើងទឹក អាជ្ញធរឃុំ ប្រជាពលរដ្ឋសម៉ាជិកសហគមន៍ ខំដាំកូនកោងកាងដោយយកចិត្តទុកដាក់ប្រកបដោយជោគជ័យ។
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។