សមត្ថកិច្ចក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីជនសង្ស័យរូបនេះបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈលើប្អូនថ្លៃជាច្រើនដង។
ជនសង្ស័យខាងលើមានឈ្មោះ សេ ហ៊ីម អាយុ២៧ឆ្នាំ គឺកម្មករក្នុងក្រុមហ៊ូនដូទីសាយហ្គន (ឌីធី) មានទីលំនៅក្នងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី។ ចំណែកក្មេងស្រីរងគ្រោះទើបតែមានអាយុ១៤ឆ្នាំ ស្នាក់នៅផ្ទះជាមួយគ្នានឹងត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យ។
ក្មេងស្រីរងគ្រោះបានរៀបរាប់ថា កាលពីពេលកន្លងមក នៅពេលនាងនៅផ្ទះតែម្នាក់ឯង ជនសង្ស័យ សេ ហ៊ីម ដែលត្រូវជាបងថ្លៃបានចាប់ខ្ទប់មាត់រួចអូសនាងចូលទៅក្នុងបន្ទប់របស់ជនសង្ស័យ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើរូបនាងទាំងកំរោលរហូតបានសម្រេច បើទោះបីជានាងខំប្រឹងអង្វរកយ៉ាងណា ក៏ជនសង្ស័យបញ្ឈប់ឡើយ។
ក្មេងស្រីរងគ្រោះបន្តថា ឲ្យតែមានឱកាសល្អ ជនសង្ស័យតែងតែចាប់រំលោភនាងជាបន្តបន្ទាប់រហូតដល់ទៅ ៧ដង ហើយតែងតែគំរាមផង លួងលោមនាងផង និងគំរាមនាងមិនឲ្យបញ្ចេញរឿងនេះទៅអ្នកណាដាច់ខាត។
ចុងក្រោយនាងទ្រាំនឹងទង្វើបងថ្លៃរូបនេះតទៅទៀតលែងបាន ទើបនាងសម្រេចចិត្តរត់ទៅប្ដឹងកម្លាំងអាវុធហត្ថ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ៕
——————————————–
ដោយពលរដ្ឋសារព័ត៌មានខេត្តក្រចេះ អ្នកស្រី ណេត នឿន
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។