CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

មតិជុំវិញបញ្ហាគ្រឿងស្រវឹងនាំឲ្យកើតមានអំពើហិង្សាពីបុរសលើស្ដ្រី

Admin ដោយ Admin
September 11, 2020
ក្នុង សង្គម
0
មតិជុំវិញបញ្ហាគ្រឿងស្រវឹងនាំឲ្យកើតមានអំពើហិង្សាពីបុរសលើស្ដ្រី
មតិជុំវិញបញ្ហាគ្រឿងស្រវឹងនាំឲ្យកើតមានអំពើហិង្សាពីបុរសលើស្ដ្រី
មតិជុំវិញបញ្ហាគ្រឿងស្រវឹងនាំឲ្យកើតមានអំពើហិង្សាពីបុរសលើស្ដ្រី
0
ចែករំលែក
64
ចំនួនមើល

ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យបានប្រជុំពិភាក្សាគ្នាលើប្រធានដើមចមនៃអំពើហិង្សាកើតឡើងដោយសារគ្រឿងស្រវឹងពីសំណាក់បុរសទៅលើស្រ្ដីជាភរិយា។
កាលថ្ងៃទី ៤ ខែកញ្ញា ២០២០ មានកិច្ចប្រជុំដេញដោលមួយលើប្រធានបទ «គ្រឿងស្រវឹងមិនមែនជាមូលហេតុនាំកើតអំពើហិង្សា» នៅភូមិស្វាយសរ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីក្រុមយុវជន ស្ដ្រី ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ក្នុងកិច្ចប្រជុំពិភាក្សាដេញដោលគ្នានេះបានតម្រូវឲ្យបែងចែកជា២ក្រុម គឺក្រុមស្រប និងបដិសេធ។
អ្នកស្រី ភួយ សោភា ដែលតំណាងក្រុមស្របនិយាយថា គ្រឿងស្រវឹងគ្រាន់តែជាសារធាតុញៀន ឬទឹកប្ដូរនិស្ស័យមនុស្ស ហើយមិនមែនជាមូលហេតុនាំឲ្យកើតអំពើហិង្សាទេ។ កញ្ញាថា គ្រឿងស្រវឹងគ្រាន់តែប្រើជាឡេស និងថា ហិង្សាកើតមកពីកត្តា៣ធំៗ គឺទម្លាប់របស់បុគ្គលខ្លួនឯង ការច្រណែនប្រច័ណ្ឌ និងការយល់ដឹងនៅមានកម្រិត។

អ្នកស្រីបន្ដថា៖ «ខ្ញុំមានឧទាហរណ៍មួយ មានគ្រួសារមួយប្ដី ត្រូវប្រពន្ធបន្ទោសថា ម៉េចក៏មិនត តែប្ដីចេះផឹកស្រា ហើយពូកែសន្សំរឿង មួយសន្ទុះក្រោយមក ស្រាប់បាត់គាត់ ពេលមកវិញស្រាប់តែស្រែកជេរ និងរករឿង ខ្ញុំចង់បញ្ជាក់ថា មិនមែនមកពីគ្រឿងស្រវឹងទេ គឺជាឡេស ឬជាទម្លាប់»។

សមាជិកក្រុមស្របម្នាក់ទៀត កញ្ញា ស៊ុយ ឡៃហាត់ និយាយបន្ថែមថា បើនិយាយពីការងាររបស់ស្រ្តីវិញ បុរសមិនសូវផ្ដល់តម្លៃនោះទេ ដូចជា ការងារផ្ទះ ឬបើស្រ្តីមានតួនាទីអីមួយនៅមូលដ្ឋាន បុរសតែងបន្ទោសនាងថា គ្មានសមត្ថភាព គ្មានចំណេះដឹង គ្មានបទពិសោធន៍ ឬទន់ជ្រាយជាដើម។

កញ្ញា ស៊ុយ ឡៃហាត់ ដែលជាយុវតីតំណាងក្រុមជំទាស់ឆ្លើយតបថា ស្ត្រី និងកុមារនៅជនបទខ្លះទទួលរងសម្ពាធផ្លូវចិត្ត និងអារម្មណ៍ ដោយថា បញ្ហាមួយចំនួនប្រាកដណាស់ថា កើតមកពិគ្រឿងស្រវឹង និងភ្លើងប្រច័ណ្ឌ។ កញ្ញាបន្តថា បើកុមារវិញ អ្វីដែលពួកគាត់បានជួប និងទទួល គឺឱពុកម្ដាយឧស្សាហ៍ទាស់តែងគ្នា ឱពុកម្ដាយពួកគេនៅមានទម្លាប់ចាស់ និងការបង្ខំឲ្យពួកគេបោះបង់ចោលការសិក្សាជាដើម។
ចុងបញ្ចប់ កិច្ចប្រជុំបានសន្និដ្ឋានថា ស្ត្រីនៅជនបទមួយចំនួនរងផលប៉ះពាល់ និង មានការគំរាមពីបុរស មានធ្វើទារុណកម្មដោយផ្លូវ កាយ និង ចិត្ត ជាពិសេស កុមារា កុមារី ត្រូវរងគ្រោះដោយឱពុកម្ដាយ ។ មានភាពមិនចុះសម្រង់នឹងគ្នា ។ កុមារា កុមារី តែងបានជូបនូវរូបភាព និងសកម្មភាពដែលជាទង្វើរបស់ឱពុកម្ដាយធ្វើមិនគប្បីចំពោះគ្រួសារ៕
———————————————
ដោយពលរដ្ឋសារព័ត៌មាន លោក ភោគ សារៀម

អត្ថបទមុន

ក្រុមសង្គមស៊ីវិលស្នើរដ្ឋាភិបាលទម្លាក់ចោលការធ្វើច្បាប់កម្រិតការស្លៀកពាក់របស់ស្ដ្រី

អត្ថបទបន្ទាប់

សហគមន៍ជនជាតិដើមភាគតិចអភិវឌ្ឍជំនាញពលរដ្ឋសារព័ត៌មាន

អត្ថបទបន្ទាប់
សហគមន៍ជនជាតិដើមភាគតិចអភិវឌ្ឍជំនាញពលរដ្ឋសារព័ត៌មាន

សហគមន៍ជនជាតិដើមភាគតិចអភិវឌ្ឍជំនាញពលរដ្ឋសារព័ត៌មាន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង