CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

កសិករនៅខេត្តឧត្ដរមានជ័យជួបបញ្ហាខ្វះទឹកស្រោចស្រពបន្លែបង្ការ

Admin ដោយ Admin
June 30, 2020
ក្នុង សង្គម
0
កសិករនៅខេត្តឧត្ដរមានជ័យជួបបញ្ហាខ្វះទឹកស្រោចស្រពបន្លែបង្ការ
កសិករនៅខេត្តឧត្ដរមានជ័យជួបបញ្ហាខ្វះទឹកស្រោចស្រពបន្លែបង្ការ
កសិករនៅខេត្តឧត្ដរមានជ័យជួបបញ្ហាខ្វះទឹកស្រោចស្រពបន្លែបង្ការ
0
ចែករំលែក
31
ចំនួនមើល

ប្រជាកសិករនៅភូមិមួយ ក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ ត្អូញត្អែរថា ពួកគេពិបាកដាំដុះបន្លែបង្ការ ដោយសារនៅតំបន់របស់ពួកគាត់រស់នៅខ្សត់ទឹកប្រើប្រាស់ ចំណេះដឹងបច្ចេកទេសនៅទាប និងគ្មានទីផ្សារសម្រាប់លក់។
កសិករមួយរូបនៅភូមិអូរឬស្សី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ អ្នកស្រី ថោង អេង អាយុ ៥៦ឆ្នាំ រៀបរាប់ថា គ្រួសារគាត់បានប្រកបរបរដាំដំណាំជាយូរមកហើយ ដោយសព្វថ្ងៃ គាត់ដាំដំណាំលើដីទំហំកន្លះហិកតា ដូចជា ដំាំស្ពៃ ត្រប់ ខាត់ណា និងចំណាំចម្រុះផ្សេងទៀត។
គាត់បន្ដថា គាត់ត្រូវចំណាយពេលដាំដំណាំ និងមើលថែចំនួន ៣ខែម្ដង ទើបបានប្រមូលផល ហើយថា ក្នុងមួយឆ្នាំ គាត់អាចរកប្រាក់ចំណូលចន្លោះពី២ ទៅ៣លានរៀល។ ប៉ុន្ដែ គាត់ថា កសិករនៅភូមិនេះ អាចរកប្រាក់ចំណូលបន្ថែម ប្រសិនបើមានប្រភពទឹកស្រោចស្រពចំណាំគ្រប់គ្រាន់ ដោយថា ពួកគាត់ពឹងផ្អែកទាំងស្រុងទៅលើទឹកភ្លៀង និងការជីកស្រះសន្សំទឹក នៅពេលរដូវប្រាំង ឬខ្សត់ទឹកប្រើប្រាស់។

អ្នកស្រី ថោង អេង រៀបរាប់បន្ដថា៖ «ស្រះទឹកនេះ ប្រើប្រាស់ទឹកអត់គ្រប់គ្រាន់ទេ កុំតែមានភ្លៀងទេ អស់បាត់ហើយ។ ពេលភ្លៀងទៅបានបន្ដៗ។ ចាស ខ្វះទឹក គឺធំមែនទែន បើសិនជាមានទឹកនោះ ខ្ញុំសុំដីកន្លែងបន្ទាយនោះ ធ្វើតែម្ដង»។

ប្រធានសហគមន៍កសិកម្មសាមគ្គីអូរឬស្សី លោក ង៉ែត សាវឿន អះអាងថា ប្រជាកសិករនៅភូមិនេះជួបបញ្ហាលំបាកខ្លាំងធំផុត គឺខ្សត់ទឹកប្រើប្រាស់ បញ្ហាសត្វល្អិតចង្រៃស៊ីដាំណាំ កង្វះបច្ចេកទេស បន្លែបង្ការដាំបានមិនមានទីផ្សារ និងលក់បានក្នុងតម្លៃទាបជាដើម។
លោកបន្ដថា ដោយសារបញ្ហាអស់ទាំងនេះ កសិករនៅភូមិអូរឬស្សីបានបង្ខំចិត្តធ្វើការងារកសិកម្មរបស់ពួកគេតាមបែបសាមញ្ញ ដូចជា ពឹងផ្អែកលើទឹកភ្លៀងស្ទើរតែស្រុង និងប្រើប្រាស់សារធាតុគីមីជំនួយដល់ដំណាំដែលមិនសូវលូតលាស់ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវភាពគ្រួសារ។
លោករៀបរាប់ថា សហគមន៍កសិកម្មសាមគ្គីអូរឬស្សី ក៏បានគិតគូចង់ឲ្យប្រជាកសិករងាកទៅដាំណាំតាមបែបធម្មជាតិ ឬតាមសរីរាង្គផងដែរ។ ប៉ុន្ដែ លោកថា ត្រូវទាមទារពេលវេលាយូរ និងការឧបត្ថម្ភគាំទ្រច្រើនថែមទៀត ទើបអាចសម្រេចបាន ព្រោះថា ទឹកគឺជាបញ្ហាអាទិភាព ដែលពិបាកដោះស្រាយ និងការចូលរួមពីភាគីពាក់ព័ន្ធផ្សេងទៀត។

លោក ង៉ែត សាវឿន អះអាងដូច្នេះថា៖ «នៅទីនេះ អត់មានប្រព័ន្ធទឹកបង្ហូរមកពីលើទេ ហើយមានជីកស្រះ តែទឹកប្រើអត់គ្រប់គ្រាន់ទៀត ហើយក៏អត់ដឹងថា អាចបានទឹក ត្រូវជីក ត្រូវទាញពីខាងណាមកទេ»។

យ៉ាងណាក៏ដោយ លោក ង៉ែត សាវឿន អះអាងថា តាំងពីឆ្នាំ២០១៥មក ក្រុមប្រជាពលរដ្ឋបានចងក្រមគ្នាបង្កើតសហគមន៍សាមគ្គីអូរឬស្សីឡើង ដើម្បីជួយទ្រទ្រង់ដល់ប្រជាកសិករ និងបង្រៀនពួកគេពីបច្ចេកទេសដាំដុះបន្លែតាមបែបធម្មជាតិ ឬគ្មានជាតិគីមី និងរកអង្គការដៃគូជួយដល់ពលរដ្ឋនៅតំបន់នេះ។
មេភូមិអូរឬស្សី លោក ផាន ផាត មានប្រសាសន៍ថា កសិករនៅភូមិនេះពិតជាលំបាកដាំដុះដាំដំណាំរបស់ពួកគេមែន ជាពិសេសនៅរដូវប្រាំង។ លោកថា កត្ដាធំបំផុត គឺបញ្ហាទឹកនេះឯង ដោយថា ប្រជាកសិករនៅភូមិអូរឬស្សីនេះពិបាកដាំដំណាំរបស់ខ្លួន ហើយដំណាំដែលដាំបាន ក៏ទទួលបានតម្លៃទាប និងគ្មានទីផ្សារពិបាកប្រកួតប្រជែងជាមួយគេជាដើម។
យ៉ាងណាក៏ដោយ លោកថា អាជ្ញាធរបានយកចិត្តទុកដាក់ និងទាក់ទងជាមួយអង្គការពាក់ព័ន្ធ ដើម្បីជួយជ្រោមជ្រែងដល់កសិករក្នុងភូមិអូរឬស្សី។

លោក ផាន ផាត បន្ដថា៖ «នៅអូរឬស្សី យើងខ្វះជាងគេ គឺទឹកតែម្ដង នៅពេលខែប្រាំង យើងដាច់ទឹក បន្លែវារស់ដោយសារទឹក តែកាលណាអត់ទឹក វាចប់ហើយ»។

បើតាមប្រភពដដែល នៅភូមិអូរឬស្សីនេះ មានប្រជាពលរដ្ឋរស់នៅសរុប ៦០គ្រួសារ ឬស្មើនឹង២៦៧នាក់ ក្នុងនោះស្រីចំនួន ១៣០នាក់ ដោយពួកគេប្រកបមុខរបរដាំដំណាំកសិកម្ម និងចិញ្ចឹមសត្វ៕
—————————————————
ពលរដ្ឋសារព័ត៌មានខេត្តឧត្តរមានជ័យ លោក សារ ថ្លៃ និងលោក ម្លិះ ហឿត

អត្ថបទមុន

ពលរដ្ឋមួយចំនួននៅតាកែវបោះបង់ការចិញ្ចឹមជ្រូកឡើងវិញ ក្រោយផ្ទុះជម្ងឺប៉េស្ដ្រជ្រូកអាហ្វ្រិក

អត្ថបទបន្ទាប់

ពលករខ្មែរដើររកការងារធ្វើនៅស្រុក ក្រោយកម្ពុជា-ថៃបិទច្រកព្រំដែនអំឡុងផ្ទុះជំងឺកូវីដ-១៩

អត្ថបទបន្ទាប់

ពលករខ្មែរដើររកការងារធ្វើនៅស្រុក ក្រោយកម្ពុជា-ថៃបិទច្រកព្រំដែនអំឡុងផ្ទុះជំងឺកូវីដ-១៩

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង