Storytelling៖ បុរសមេការសំណង់បំពេញក្ដីស្រម៉ៃជិះយន្ដហោះ
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានវាសនានិងលទ្ធភាពធ្វើដំណើរតាមយន្ដហោះនោះទេ ព្រោះថា ការធ្វើដំណើរតាមផ្លូវអាកាស គឺត្រូវចំណាយលុយច្រើន និងទាល់តែមានការងារជំនួញ ឬបេសកកម្មទៅបរទេសទៀត ទើបអាចទៅរួច។ បើទោះបីជាពុំធ្លាប់ជិះយន្ដហោះដោយផ្ទាល់សូម្បីតែមួយម្ដង បុរសមេការសំណង់ម្នាក់នៅខេត្តសៀមរាបបានខិតខំសន្សំប្រាក់ និងធ្វើផ្ទះរូបរាងដូចនឹងយន្ដហោះបេះបិទ ហើយរស់នៅក្នុងផ្ទះរបស់គាត់ ដើម្បីបំពេញក្ដីស្រម៉ៃតាំងពីកុមារ។ ក្ដីស្រម៉ៃចង់ជិះយន្ដហោះ មានដើមកំណើតជាអ្នកខេត្តសៀមរាប លោក ច្រាច់ ពៅ គឺជាម្ចាស់ផ្ទះយន្តហោះដែលប្លែកខុសពីលំនៅឋានរបស់អ្នកភូមិផ្សេងទៀតនៅឃុំសំបួរ ស្រុកសៀមរាប ខេត្តសៀមរាប។ ...