អត្ថបទនិទាន៖ ជីវិតចុងក្រោយរបស់ស្រ្ដីមានផ្ទុកជំងឺអេដស៍នៅខេត្តស្វាយរៀង
យើងគ្រប់គ្នាអាចនៅតែមានអារម្មណ៍ភ័យខ្លាចនៅពេលលឺពីឈ្មោះជំងឺអេដស៍ ដោយសារវាគឺជំងឺកាចសាហាវ និងពុំទាន់មានថ្នាំព្យាបាល១០០ភាគរយនៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងទៀត គេអាចដាក់ស្ដីបន្ទោសលើអ្នកចម្លងជំងឺនេះទៅអ្នកផ្សេងទៀត ហើយរើសអើងអ្នកផ្ទុកជំងឺនេះ។ ស្ដ្រីម្នាក់នៅឯខេត្ដស្វាយរៀង គឺជាជនរងគ្រោះម្នាក់នៃជំងឺនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងកំពុងរស់នៅតែឯង ដោយពុំមានទីពឹង ពុំមានការគាំទ្រពីសង្គម និងហាក់ដូចជារស់នៅក្នុងស្បៃងងឹងសូន្យសុងនៃឆាកជីវិត ដែលរងចាំតែពេលវេលាជីវិតចុងក្រោយប៉ុណ្ណោះ។ ឆ្លងជំងឺអេដស៍ពីប្ដី អ្នកស្រី អ៊ឹម សាមុល មានរូបរាងកាយស្គមសម្បុរខ្មៅ និងស្បែកជ្រីវជ្រួញ ...