CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី រឿងនិទាន - Oxfam Project

អត្ថបទ​និទាន​៖​ ​ផ្សោត​នៅ​អន្លង់​កោះ​ផ្តៅ​ជា​ចំណែក​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ ​ប៉ុន្តែ​​ប្រឈម​​សកម្មភាព​នេសាទ​

CJs khmer ដោយ CJs khmer
February 11, 2025
ក្នុង រឿងនិទាន - Oxfam Project
0
ទិដ្ឋភាពកូនផ្សោតទើបកើតថ្មីមួយក្បាលក្នុងហ្វូងផ្សោតផ្សេងទៀត ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF-កម្ពុជា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអន្លង់ជ្រោយបន្ទាយ ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ (ហ្វេសប៊ុក WWF-Cambodia)

ទិដ្ឋភាពកូនផ្សោតទើបកើតថ្មីមួយក្បាលក្នុងហ្វូងផ្សោតផ្សេងទៀត ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF-កម្ពុជា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអន្លង់ជ្រោយបន្ទាយ ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ (ហ្វេសប៊ុក WWF-Cambodia)

0
ចែករំលែក
75
ចំនួនមើល

ថ្ងៃនេះ យើងសូមនាំបងប្អូនមិត្តអ្នកទស្សនាទាំងឡាយឱ្យស្គាល់ពីទីតាំងផ្សោតមួយកន្លែង ដែលមានវត្តមាននៅតាមដងទន្លេមេគង្គផ្នែកខាងលើ ក្នុងតំបន់អន្លង់កោះផ្តៅ នៃសហគមន៍កោះស័ក្តិសិទ្ធ ស្ថិតនៅភូមិកោះផ្តៅ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

តំបន់នេះ ជាទីតាំងគួរឱ្យចាប់អារម្មណ៍មួយ ដ្បិតកាលពីដើមឆ្នាំ២០២៤ មានកូនផ្សោតមួយបានកើតឡើងនៅអន្លង់កោះផ្តៅនេះ ហើយបើតាមសហគមន៍ចំនួនផ្សោតកើតថ្មីនោះ បានធ្វើឱ្យចំនួនផ្សោតនៅទីតាំងនេះមានប្រមាណ១០ក្បាល។

ចំនួនផ្សោត និងវត្តមានផ្សោតថ្មីនៅឆ្នាំមុននោះហើយ បានធ្វើឱ្យមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានមកលេងសហគមន៍កោះស័ក្តិសិទ្ធនេះ ដោយក្នុងគោលបំណងដើម្បីបានឃើញផ្សោតផង និងដើម្បីបានទស្សនាទេសភាពដ៏ស្រស់ស្អាត ព្រមទាំងឈ្វេងយល់ពីជីវភាពរស់នៅរបស់អ្នកស្រុកផង។

លោក អ៊ឹម យាត្រា បច្ចុប្បន្នរស់នៅក្នុងភូមិកោះផ្ដៅ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានក្លាយជាប្រធានសហគមន៍អន្លង់កោះស័ក្កិសិទ្ធតាំងពីឆ្នាំ២០១៨។  ​ជាតួនាទីដែលប្រជាសហគមន៍ផ្តល់ឱ្យ និងជាប្រភេទការងារស្មគ្រចិត្តដោយមិនមានប្រាក់កម្រៃនោះ លោក យាត្រា បានបំពេញការងារនេះដោយរីករាយ ប៉ុន្តែក៏ត្រូវជួបបញ្ហាប្រឈមមួយចំនួនដែរ ដូចជា ការរើសអើងពីមនុស្សមួយចំនួន កង្វះការគាំទ្រជាថវិកា សម្ភារៈ ក្នុងពេលបំពេញការងារចុះល្បាត ពិសេសទប់ស្កាត់សកម្មភាពនេសាទនានាដែលបណ្តាលប៉ះពាល់ដល់ផ្សោត និងត្រីមេពូជ។ លោកនៅចាំបានថា នៅឆ្នាំ២០២៤ ផ្សោតឧស្សាហ៍ផូស ឬបង្ហាញខ្លួននៅលើផ្ទៃទឹក ពិសេសគ្រាលដែលកូនផ្សោតថ្មីបានកើតឡើងកាលពីខែមីនានោះ មានភ្ញៀវទេសចរជាច្រើនមកលេងកម្សាន្តនៅក្នុងសហគមន៍របស់លោក។

««««««វីដេអូ លោក អ៊ឹម យាត្រា រៀបរាប់ពី​ពេលផ្សោតបង្ហាញវត្តមានច្រើន»»»»»»

ប្រធានសហគមន៍ដដែលចេះតែបន្តការងារស្មគ្រចិត្តនេះជាធម្មតា ពិសេសឃ្លាំមើលសកម្មភាពវត្តមានសត្វផ្សោតនៅតំបន់អន្លង់កោះផ្តៅ និងសកម្មភាពនេសាទនានា។ ក៏ប៉ុន្តែនៅឆ្នាំនេះ វត្តមានសត្វផ្សោតមិនបានផូស ឬបង្ហាញខ្លួននៅលើផ្ទៃទឹកដូចឆ្នាំមុនទៀតឡើយ។ ការមិនបង្ហាញខ្លួននៅលើផ្ទៃទឹកដូចកាលពីឆ្នាំមុន អាចដោយសារសត្វផ្សោតទាំងនោះបាននាំគ្នាបំលាស់ទីឬ ចល័តទៅកាន់តំបន់ផ្សេង ដែលស្ងប់ស្ងាត់ ដ្បិតតំបន់របស់លោក​ តែងមានសកម្មភាពនេសាទផ្សេងៗ ពិសេសការលួចនេសាទនៅតំបន់អន្លង់ផ្សោតរស់នៅដែលបង្កផលប៉ះពាល់ និងរំខានដល់ផ្សោតតែម្តង។

««««««វីដេអូ លោក អ៊ឹម យាត្រា រៀបរាប់ពីមូលហេតុផ្សោតលែងបង្ហាញវត្តមាន​»»»»»»

ប្រធានសហគមន៍កោះអន្លង់ស័ក្តិសិទ្ធ លោក អ៊ឹម យាត្រា មើលឃើញអំពីផលប្រយោជន៍ជាច្រើនទាំងផលប្រយោជន៍ដែលផ្តល់ដល់សហគមន៍ និងសង្គមជាតិ ទាំងផលប្រយោជន៍ដោយផ្ទាល់ និងប្រយោល ប្រសិនបើវត្តមានផ្សោតនៅតំបន់អន្លង់កោះផ្តៅនៅតែមាន។  ផលប្រយោជន៍ផ្ទាល់ដូចជាសហគមន៍អាចរកកម្រៃពីការជូនភ្ញៀវទៅលេងកម្សាន្តក្នុងតំបន់សហគមន៍ តាមរយៈការមើលផ្សោត មើលទេសភាព ការទស្សនាពីជីវិតសហគមន៍តាមដងទន្លេមេគង្គជាដើម។

ចំណែកផលប្រយោជន៍ដោយប្រយោលវិញ គឺសហគមន៍របស់ពួកគាត់ រួមទាំងកេរ្តិ៍ឈ្មោះខេត្តក្រចេះ នឹងកាន់តែត្រូវបានមនុស្សជាច្រើនស្គាល់ ហើយការយកចិត្តទុកដាក់ក្នុងការអភិរក្ស និងថែរក្សាធនធានផ្សោត ព្រមទាំងធនធានធម្មជាតិនៅតំបន់នេះនឹងកើតមានកាន់តែច្រើនថែមទៀត។

««««««វីដេអូ លោក អ៊ឹម យាត្រា រៀបរាប់ពីផែនការ​ក្នុងការថែរក្សាការពារផ្សោត ​​»»»»»»

សត្វត្រីផ្សោតទន្លេមេគង្គ គឺជាប្រភេទសត្វត្រីដែលពពោះកូនក្នុងផ្ទៃ ​រយៈពេល១៤ខែ។ សត្វត្រីផ្សោតញី អាចបង្កើតកូនបានតែម្តងទេ គឺក្នុងរវាងពី២ទៅ៣ឆ្នាំម្តង ហើយត្រីផ្សោតដែលអាចឈានដល់វ័យបន្តពូជ បាន លុះត្រាត្រីផ្សោតនោះពេញវ័យអាយុប្រមាណពី ៧ ទៅ ៩ឆ្នាំ​។

សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិតនៃប្រទេសកម្ពុជា ហើយជាសត្វមានតម្លៃស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ អាយយូស៊ីអិន(IUCN) ដែលជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ បើតាម​ការប៉ាន់ស្មាន សព្វថ្ងៃនេះ​ផ្សោត​ដែល​រស់នៅតាមដងទន្លេមេគង្គ ក្នុង​ខេត្តស្ទឹងត្រែង ​និង​ក្រចេះ មាន​ចំនួន​ប្រមាណ​ ៩០​ ក្បាល​រាប់ទាំង​ផ្សោត​មេ​ពូជ និង​ផ្សោត​វ័យ​ជំទង់​ផងដែរ​។

តួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីចំនួនផ្សោតកើត និងស្លាប់ពីឆ្នាំ២០២១ ដល់ខែមីនា ឆ្នាំ២០២៤ បង្ហាញថា នៅឆ្នាំ២០២១ មានសត្វផ្សោតកើតចំនួន ៦ក្បាល ប៉ុន្តែផ្សោត​ងាប់ទៅវិញមានចំនួន៩ក្បាល។ ដោយឡែកនៅឆ្នាំ២០២២ មានផ្សោតកើតចំនួន ៦ក្បាល ប៉ុន្តែផ្សោតងាប់មានចំនួនរហូតដល់១១ក្បាល។ រីឯឆ្នាំ២០២៣ ផ្សោតកើតថ្មីមានចំនួន ៨ក្បាល ខណៈផ្សោតងាប់មានចំនួន៥ក្បាល។ ចុងក្រោយរយៈពេល៣ខែ ដើមឆ្នាំ២០២៤ មានសត្វផ្សោតកើតថ្មីចំនួន ២ក្បាល ប៉ុន្តែមិនមានតួលេខផ្សោតងាប់នោះឡើយ៕

…………………………………………………..

ផលិតដោយសិក្ខាកាមជំនាន់ទី៣ នៃវគ្គបណ្តុះបណ្តាលស្តីពីការនិទានរឿងបែបទំនើប កញ្ញា សាន មេត្តា 

​

អត្ថបទមុន

អត្ថបទ​វីដេអូនិទាន​៖​ ​សាឡាត់​ជា​ដំណាំ​ឈាន​មុខ​គេ​ក្នុង​សហគមន៍​បន្លែ​លក្ខណៈ​គ្រួសារ​នៅ​ស្ទឹង​ត្រែង​

អត្ថបទបន្ទាប់

បទយកការណ៍៖ អ្នកស្រឡាញ់ភេទដូចគ្នា​មួយចំនួន​​អះអាង​ពីការ​បន្ត​​​រង​​ការ​​រើស​​អើង​​ក្នុ​​​ង​វិស័យ​​​ការ​ងារ

អត្ថបទបន្ទាប់
បទយកការណ៍៖ អ្នកស្រឡាញ់ភេទដូចគ្នា​មួយចំនួន​​អះអាង​ពីការ​បន្ត​​​រង​​ការ​​រើស​​អើង​​ក្នុ​​​ង​វិស័យ​​​ការ​ងារ

បទយកការណ៍៖ អ្នកស្រឡាញ់ភេទដូចគ្នា​មួយចំនួន​​អះអាង​ពីការ​បន្ត​​​រង​​ការ​​រើស​​អើង​​ក្នុ​​​ង​វិស័យ​​​ការ​ងារ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង