CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី រឿងនិទាន - Oxfam Project

អត្ថបទ​និទាន​៖​ ពិការ​ភាព​ភ្នែក​ម្ខាង​ពី​កំណើត​​តស៊ូ​រៀន​សូត្រ​រហូត​ក្លាយ​ជា​គ្រូ​បង្រៀន​ក្នុង​សហគមន៍​

CJs khmer ដោយ CJs khmer
February 4, 2025
ក្នុង រឿងនិទាន - Oxfam Project
0
លោក ហ៊ាត សាត កំពុងបង្រៀន ជំនាញផ្នែកព័ត៌មានវិទ្យា ឬកុំព្យូទ័រដល់កូនសិស្សនៅវត្តបាគង នាឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅខែមករា ឆ្នាំ២០២៥។ (សេង ឡង់ឌី)

លោក ហ៊ាត សាត កំពុងបង្រៀន ជំនាញផ្នែកព័ត៌មានវិទ្យា ឬកុំព្យូទ័រដល់កូនសិស្សនៅវត្តបាគង នាឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅខែមករា ឆ្នាំ២០២៥។ (សេង ឡង់ឌី)

0
ចែករំលែក
206
ចំនួនមើល

កើតក្នុងគ្រួសារដែលមានជីវភាពក្រខ្សត់ និងមានពិការភាពភ្នែកខាងស្តាំតាំងពីកំណើត ព្រមទាំងបានឆ្លងកាត់ជីវិតជូរចត់ជាច្រើន​ ប៉ុន្តែមិនអស់សង្ឃឹមក្នុងជីវិត​ជម្នះរាល់ឧបសគ្គទាំងនោះ ក្រាញ់ននៀលដើរទៅមុខដោយបានតស៊ូរៀនសូត្ររហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងបានក្លាយជាគ្រូបង្រៀនម្នាក់នៅក្នុងសហគមន៍ ព្រមទាំងក្លាយជាអ្នកផលិតមាតិកាអប់រំម្នាក់លើបណ្តាញសង្គមផងដែរ។

ជីវប្រវត្តិយុវជន ហ៊ាត សាត

កើតនៅឆ្នាំ១៩៩៨ ​នៅភូមិត្បែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ មានឪពុកម្តាយជាកសិករ ដោយប្រកបមុខរបរធ្វើស្រែចម្ការ និងនេសាទតាមបឹងស្ទឹងពេលទំនេរពីការងារធ្វើស្រែចម្ការ។ ក្នុងចំណោមបងប្អូន១០នាក់ លោក ហ៊ាត សាត ជាកូនប្រុសពៅ ប៉ុន្តែលោកអភ័ព្វជាងគេក្នុងចំណោមកូនៗទាំងអស់​ដ្បិតភ្នែកខាងស្តាំរបស់លោកបានបិទជិតពីកំណើត ដែលធ្វើឱ្យលោកពិការ ខណៈបងៗផ្សេងមិនមានអ្នកពិការភាពឡើយ។

លោកមិនបានដឹងមូលហេតុពីម្តាយដែលធ្វើឱ្យលោកពិការភ្នែកម្ខាងពីកំណើតទេ ​គ្រាន់តែដឹងថា ពេលលោកចាប់កំណើតនោះដោយសារជីវភាពក្រលំបាក និងមានសមាជិកច្រើនក្នុងគ្រួសារផង ម្តាយរបស់លោកមានបំណងមិនចង់ទុករូបលោកឡើយ ដោយប្រើវិធីបុរាណដើម្បីបញ្ចប់ជីវិតលោកក្នុងពោះពេលនោះ។ ដោយសារជីវិតថ្លៃលោកមិនបានទៅណាឡើយ ក៏ប៉ុន្តែពេលលោកចាប់កំណើតមកមានបញ្ហាផ្នែករាយកាយ គឺភ្នែកម្ខាងរបស់លោកត្រូវបានបិទជិតទៅវិញ។   ​

ដំណើរជីវិតចេះតែបន្តទៅមុខ ដោយក្នុងវ័យសិក្សាលោកបានចូលរៀននៅសាលាបឋមសិក្សាបាគង។ ក្រោយចប់បឋមសិក្សា កុមារារូបនេះ ក៏បានបន្តចូលរៀនវិទ្យាល័យ ហ៊ុន សែន ត្បែង។ ការសិក្សាចេះតែបន្តពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែជាអកុសលនៅថ្នាក់ទី១០ ម្តាយរបស់លោកដែលជាបង្គោលសំខាន់នៅក្នុងគ្រួសារនោះក៏បានទទួលអនិច្ចកម្ម។ នោះជាពេលវេលាលំបាកបំផុត រហូតធ្វើឱ្យលោក​បាក់ទឹកចិត្តស្ទើរតែលែងចង់បន្តការសិក្សាតែម្តង។

«««««««««​ រៀបរាប់ពីភាពលំបាក ​»»»»»»»»

ជីវិតក្មេងវត្ត

ដោយសារជីវភាពខ្វះខាត មិនមានថវិកាសម្រាប់ចំណាយលើការរៀនសូត្រផង ហើយបងៗរបស់លោកសុទ្ធតែមានគ្រួសារទាំងអស់ និងមិនមានជីវភាព​ធូរធារឡើយ ម្យ៉ាងឪពុកលោកក៏កាន់តែមានវ័យជរាទៅហើយ។ បញ្ហាសំខាន់ជាងគេទៀតនោះ គឺម្តាយទើបតែមរណភាព ដែលធ្វើឱ្យគ្រួសារលោកកាន់តែបាត់បង់ជំហរក្នុងគ្រួសារ។

បញ្ហាប្រឈមក្នុងគ្រួសារទាំងនេះហើយ ទើបកុមារារូបនេះ​សុំឪពុក​ដើម្បីបានទៅស្នាក់នៅវត្តអារាម ដែលជាកន្លែងមានឱកាសរៀនសូត្រ និងដើម្បីកាត់បន្ថយបន្ទុកក្នុងគ្រួសារផងដែរ។  ជីវភាពជាក្មេងវត្ត​ក៏មិនខុសអ្វីទៅនឹងកុមារឬកូនសិស្សលោកផ្សេងទៀតដែរ គឺត្រូវបម្រើព្រះសង្ឃ និងប្រតិបត្តិធម៌ វិន័យតាមបែបព្រះពុទ្ធសាសនា។ ពេលទំនេរពីរៀនសូត្រ ត្រូវដើរយួរចានស្រាក់ឱ្យព្រះសង្ឃ នៅពេលលោកនិមន្តបិណ្ឌបាត្រតាមភូមិ ជួយរៀបចំពិធីតូចធំ ក្នុងវត្ត ជួយបោសសម្អាត លាងចានឆ្នាំងនៅក្នុងវត្តបាគង។ ចំណែកពេលយប់មកដល់ ក៏ស្វាធ្យាយរៀនសូត្រទាំងមេរៀនសាលា និងធម៌វិន័យផង​។ ដោយសារតែផ្ទះនៅមិនឆ្ងាយពីវត្តអារាមដែលលោកស្នាក់អាស្រ័យ​ កុមារ ហ៊ាត សាត ក៏តែងតែទៅលេងផ្ទះជាញឹកញាប់ដែរ។

«««««««««​ការរស់នៅក្នុងវត្តអារាម ​»»»»»»»»

បរាជ័យតែមិនអស់សង្ឃឹម

ដំណើរការសិក្សាចេះតែបន្ត ហើយពេលវេលានៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុបក៏បានមកដល់។ តែគួរឱ្យនៅក្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៨ លទ្ធផលដែលលោក ហ៊ាត សាត ទទួលបានគឺបរាជ័យដោយសាររូបគាត់មិនមាន​ថវិកាដើម្បីរៀនគួរបន្ថែម ម្យ៉ាងខួរក្បាលរបស់គាត់ខ្សោយ ពិបាកនឹងចាប់យកមេរៀនសិក្សាបាន។ ​ស្របពេលការសិក្សាបរាជ័យពេលនោះ ការចេញផលិតមាតិកាអប់រំផ្សព្វផ្សាយលើបណ្តាញសង្គមក៏ទទួលរងភាពបរាជ័យដែរ។

«««««««««​​បរាជ័យក្នុងការសិក្សា»»»»»»»»

ក្រោយពីធ្លាក់បាក់ឌុប យុវជនដែលមានពិការភាពភ្នែកខាងស្តាំរូបនេះ ក៏បានទៅធ្វើការជាអ្នកព្រីនឯកសារនៅខេត្តសៀមរាប ដោយធ្វើការបានមួយរយៈពេលខ្លី លោកក៏បានសម្រេចឈប់ធ្វើការ ហើយត្រឡប់មកនៅវត្តវិញ ដើម្បីដាក់ស្វ័យរិន ព្រមទាំង​ជួយការងារព្រះសង្ឃ នឹងការងារកសិកម្មរបស់ឪពុកផងដែរ។ នៅឆ្នាំ២០១៩ លោកក៏បានប្រឡងបាក់ឌុបជាប់ និងចាប់យកជំនាញផ្នែកព័ត៌មានវិទ្យា ដើម្បីបន្តសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមួយក្នុងខេត្តកំពង់ធំ ។ បន្ទាប់ពីជួបនូវរឿងរ៉ាវបរាជ័យមួយចំនួន  បានធ្វើឲ្យយុវជនរូបនេះ មានគំនិតមួយ​​ ចង់ចាប់យករបរណាមួយដែលអាចផ្គត់ផ្គង់ជីវភាពខ្លួនឯង និងគ្រួសារបាន។ ដោយខ្លួនមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា ហើយ​វត្តគង ក៏ត្រូវការអ្នកបង្រៀនដល់ព្រះសង្ឃផងនោះ ទើបព្រះសង្ឃបានអនុញ្ញាតឲ្យយុវជនរូបនេះសាកល្បងក្នុងការបង្រៀនលើផ្នែកកុំព្យូទ័រនៅក្នុងវត្តនេះតែម្តង។  ​

​ចាប់ពីឆ្នាំ២០២០ រហូតមកដល់ពេលបច្ចប្បុន្ននេះ​ លោក ហ៊ាត សាត បានបំពេញការងារជាអ្នកបង្រៀនដល់ព្រះសង្ឃ និងសិស្សានុសិស្ស ដែលមករៀនបន្ថែមប្រមាណ​ ៤ឆ្នាំមកហើយ ដែលអាចរកចំណូលពីថ្លៃបង្រៀន​ក្នុង១ខែៗបានគួរស​មសម្រាប់ផ្គត់ផ្គង់ជីវភាពខ្លួនឯង និងចិញ្ចឹមឪពុកចាស់បាន។ ចំណែកកូនសិស្សបច្ចុប្បន្នទាំងព្រះសង្ឃ និង សិស្សានុសិស្ស មានចំនួនប្រមាណ៥០អង្គ/នាក់។

«««««««​ភាពជោគជ័យ​ពេលបច្ចុប្បន្ន»»»»»»»»

ព្រះតេជព្រះគុណព្រះនាម ឡាន់ ឡាច ជាសិស្សរៀនជំនាញកុំព្យូទ័រ មានថេរដីការៀបរាប់ពីផលប្រយោជន៍ដែលទទួលបានពីការបង្រៀនរបស់លោកគ្រូ ហ៊ាត សាត ដល់ព្រះសង្ឃ ក៏ដូចជាសិស្សានុសិស្សផ្សេងទៀតលើជំនាញព័ត៌មានវិទ្យាឬ កុំព្យូទ័រនេះ។ ព្រះអង្គ ក៏បានវាយពីអត្តចរឹករបស់លោក ហ៊ាង សាត ដែលជាមនុស្សល្អ ចេះជួយទុកធុរៈគ្រួសារ និងវត្តអារាម។ ដោយកន្លងមក នៅពេលដល់រដូវធ្វើស្រែ យុវជនរូបនេះតែងតែទៅជួយអ្នកផ្ទះ ភ្ជួររាស់ ធ្វើស្រែ និងមានកម្មវិធីបុណ្យទាននៅវត្តគាត់តែងតែជួយរៀបចំតុបតែងវត្ត ជាពិសេសនោះលើការ ថតរូប ផលិតវីដេអូជូនវត្តដែលអាចជួយលើកតម្កើងផ្នែកព្រះពុទ្ធសាសនាផងដែរ។

««««««««ព្រះសង្ឃមានថេរដីកា»»»»»»»»»​

ត្រឡប់មកលោក ហ៊ាត សាត វិញ ។ ទោះរូបលោកកើតមកមានពិការភាពពីកំណើតក៏ពិតមែន តែរូបលោកមិនដែលអន់ចិត្តនឹងខ្លួនឯង​ទេ ​តែរីករាយដ្បិត​​កើតមក បានឃើញពន្លឺថ្ងៃនៃពិភពលោកទាំងមូល និងបានជម្នះរាល់ឧបសគ្គនានា រហូតមកទល់ពេលនេះក៏ទទួលបានជាផ្កែផ្កាខ្លះនៃការខិតខំប្រឹងប្រែងឥតឈប់ឈរបស់ខ្លួន។ ​មនុស្សម្នាក់ៗមានតែកាយសម្បទានតែមួយមុខមិនគ្រប់គ្រាន់​ទេ ​តែត្រូវ​មាននូវចំណេះដឹង ជំនាញ សីលធម៌ក្នុងការរស់នៅ ការយោគយល់អាធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក គឺជារឿងចាំបាច់មួយផ្នែកទៀត។ ​

​សម្រាប់ក្តីស្រម៉ៃ​ទៅថ្ងៃអនាគតនោះ លោក ហ៊ាត សាត ​ចង់មានសាលានៅតាមភូមិ ដែលអាច​បង្រៀនក្មេងៗ ពិសេសយុវជនជំនាន់ក្រោយនូវចំណេះជំនាញដែលលោកមាន ដើម្បីជាទុនដល់ពួកគេមុនឈានចូលថ្នាក់វិទ្យាល័យ ឬមហាវិទ្យាល័យ។ 

««««««««««សារចុងក្រោយ​ »»»»»»»»»​

…………………………………………….

អត្ថបទនិទានរឿងបែបទំនើបផលិតដោយសិក្ខាកាមជំនាន់ទី២ លោក សេង ឡង់ឌី

អត្ថបទមុន

អត្ថបទ​​និទាន​​៖ ស្រ្តី​អ្នក​រើស​អេត​ចាយ​តស៊ូ​រស់​ដើម្បី​ចិញ្ចឹម​សមាជិក​៦​នាក់​ ក្រោយ​បាត់បង់​បង្គោល​គ្រួសារ

អត្ថបទបន្ទាប់

ខណ្ឌដូនពេញប្រឈមនឹងការកកស្ទះ ​ស្របពេលអាជ្ញាធរក្រុងដាក់ឱ្យដំណើរការផ្លូវថ្មើរជើងម្តុំមាត់ទន្លេ

អត្ថបទបន្ទាប់
ខណ្ឌដូនពេញប្រឈមនឹងការកកស្ទះ ​ស្របពេលអាជ្ញាធរក្រុងដាក់ឱ្យដំណើរការផ្លូវថ្មើរជើងម្តុំមាត់ទន្លេ

ខណ្ឌដូនពេញប្រឈមនឹងការកកស្ទះ ​ស្របពេលអាជ្ញាធរក្រុងដាក់ឱ្យដំណើរការផ្លូវថ្មើរជើងម្តុំមាត់ទន្លេ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង