CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ការងារ

កម្មករមួយចំនួនរបស់រោងចក្រអូលីវបានតវ៉ាក្រោយថៅកែបិទទ្វាមិនឱ្យចូលបំពេញការងារមុនថ្ងៃចូលឆ្នាំចិន

Admin ដោយ Admin
February 9, 2024
ក្នុង ការងារ
0

រោងចក្រ អូលីវ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បិទទ្វាអត់ធ្វើការនៅថ្ងៃទី៩ កុម្ភៈឆ្នាំ២០២៤នេះ។ (រូបភាព៖ សហជីពផ្តល់ឱ្យ)

0
ចែករំលែក
141
ចំនួនមើល


កម្មករមួយចំនួនរបស់រោងចក្រ អូលីវ អីភែរឹល (OLIVE APPAREL CAMBODIA) CO.,LTDស្ថិតក្នុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានតវ៉ានៅថ្ងៃទី៩ កុម្ភៈនេះ ក្រោយថៅកែបិទរោងចក្រមិនឱ្យបំពេញការងារមុនថ្ងៃចូលឆ្នាំចិន និងប្រកាសកាត់លុយជិត២០ដុល្លារ។

លោក ខឹម ដារិទ្ធ ជាកម្មករបម្រើការងារនៅរោងចក្រ អូលីវ ជាង១០ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃទី៩ខែកុម្ភៈនេះ តំណាងកម្មករប្រមាណ១០នាក់ បាននាំតវ៉ាមុខរោងចក្រ ដើម្បីទាមទារទៅថៅកែបើកទ្វាឱ្យកម្មករបានចូលធ្វើការងារវិញ ប៉ុន្តែថៅកែមិនបានបើកនោះទេ។

លោក ខឹម ដារិទ្ធ ឱ្យដឹងថា មុនថ្ងៃចូលឆ្នាំចិនក្រុមកម្មករប្រមាណ៥០ភាគរយទាមទារឈប់សម្រាកចំនួន២ថ្ងៃ គឺនៅថ្ងៃទី៨ និងថ្ងៃទី៩ខែកុម្ភៈនេះ ដោយសម្រេចឱ្យថៅកែកាត់ប្រាក់ឈ្មួលប្រមាណ១៨ដុល្លារ ខណៈកម្មករ៥០ភាគរយទៀតមិនព្រមឈប់សម្រាកនោះទេ ដោយពួកគេចង់បំពេញការងារធម្មតា និងមិនចង់ឱ្យថៅកែកាត់លុយឡើយ។

កម្មកររូបនេះបន្តថា ក្រុមកម្មករ៥០ភាគរយដែលមិនចង់ឈប់សម្រាកបានមកបំពេញការងារនៅថ្ងៃនេះ ប៉ុន្តែមិនត្រូវបានថៅកែបើកទ្វារោងចក្រឱ្យចូលធ្វើនោះ និងប្រកាសកាត់ប្រាក់ឈ្មួលដូចកម្មករផ្សេងទៀតដែលព្រមឈប់សម្រាក២ថ្ងៃមុនថ្ងៃចូលឆ្នាំចិនដែរ។

លោកនិយាយថា ៖«ខ្ញុំមកធ្វើការនេះ ដើម្បីកុំឱ្យរោងចក្រកាត់លុយពួកខ្ញុំ។ ថ្ងៃចន្ទខ្ញុំបន្ដតវ៉ារឿងនេះបង បើរោងចក្ររកាត់មែនបង »។

ប្រធានសហជីពស៊ីខៅឌូប្រចាំរោងចក្រ អូលីវ លោក តេង សោភ័ណមានប្រសាសន៍ថា លោកនាំគ្នាតវ៉ាដោយសារកម្មករខ្លះចង់ធ្វើការដោយមិនចង់ឱ្យថៅកែកាត់ប្រាក់ឈ្នួលរបស់ពួកគេ ខណៈពួកគាត់ពុំជាប់ខ្សែរស្រឡាយចិន និងវិធីនេះមិនមែនជាប្រពៃណីខ្មែរ។

លោក តេង សោភ័ណ បន្ដថា មុនពេលកម្មករសម្រេចតវ៉ានេះ គឺសហជីពរបស់លោក បានដាក់លិខិតទៅភាគីរោងចក្ររួចហើយ ប៉ុន្តែខាងរោងចក្រនៅតែទ្វាអាជីវកម្មចំនួន២ថ្ងៃ និងប្រកាសកាត់ប្រាក់ឈ្នួលកម្មករប្រមាណ១៨ដុល្លារដដែល។

លោកថា៖ «ខ្ញុំបានដាក់លិខិតស្នើសុំធ្វើការហើយ ប៉ុន្ដែខាងរោងចក្រនៅតែឱ្យកម្មករឈប់ ដោយត្រូវកាត់ប្រាក់ខែ២ថ្ងៃអស់ជិត១៨ដុល្លារ។ អ្នកខ្លះគាត់អត់សែនចិនទេ ចឹងពួកគាត់ចង់បានលុយ តែខាងរោងចក្រមិនព្រម»។

លោក តេង សោភ័ណ បន្ថែមទៀតថា លោកនឹងប្តឹងករណីនេះ ទៅក្រសួងការងារឱ្យជួយដោះស្រាយ។ លោកថា ភាគីរោងចក្រហាក់មានចេតនាចង់កេងចំណេញកម្លាំងពលកម្មកម្មករ បានជាមិនព្រមឱ្យកម្មករប្រមាណ៥០ភាគរយចូលធ្វើបំពេញការងារបែបនេះ។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកឆ្លើយតបពីតំណាងរោងចក្របានទេពាក់ព័ន្ធករណីនេះ។

អ្នកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក កត្ដា អ៊ន មិនទាន់អាចបញ្ជាក់បានថា វិវាទការងារនៅរោងចក្រអូលីវថៅកែធ្វើខុសច្បាប់ឬមិនខុសច្បាប់នោះទេ ដោយថា ស្នើដល់កម្មករដាក់ពាក្យបណ្តឹងទៅក្រសួងសិន ដើម្បីឱ្យមន្ត្រីក្រសួងចុះពិនិត្យមើល។ លោកបន្ដថា ក្នុងករណីមានបណ្តឹង ក្រសួងនឹងចុះសម្របសម្រួលតាមនីតិវិធី។ 

យ៉ាងណាលោកថា ករណីមានការឈប់សម្រាកខុសពីប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ ដោយមានប្រាក់ឈ្នួល តម្រូវឱ្យមានកិច្ចព្រមព្រៀងជារួមអំពីការឈប់សម្រាកនោះ។ លោកថា ករណីនេះកម្មករពុំទទួលបានប្រាក់ឈ្នួលទេ ប៉ុន្តែនូវទទួលបានប្រាក់អត្ថប្រយោជន៍នានាដដែល។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថា តាមច្បាប់ការងារការឈប់សម្រាកដែលក្រៅពីថ្ងៃបុណ្យគឺខាងនិយោជកត្រូវទូទាត់លុយឱ្យកម្មករពេញ ដោយថា វាជាកំហុសរបស់និយោជក។ លោកបន្តថា ក្នុងករណីនិយោជកត្រូវព្យួរការងារនិយោជកអាចព្យួរបានរយៈពេល២ខែ ដោយមានឯកភាពពីតំណាងកម្មករ និងសុំឯកភាពពីអធិការការងារទើបអាចរួចផុត។  

លោកថ្លែងថា៖«តាមច្បាប់ការងារ ការដែលនិយោជកឱ្យឈប់ដោយខ្លួនឯង គឺជាកំហុសរបស់និយោជក និយោជកត្រូវបង់លុយឱ្យកម្មករពេញ។ មិនមានការងារគ្រប់គ្រាន់ឱ្យកម្មករធ្វើឈប់ៗអាហ្នឹងវាជាកំហុសរបស់និយោជកផង»។

បើតាមកម្មករ រោងចក្រ អូលីវ អីភែរឹល (OLIVE APPAREL CAMBODIA) CO.,LTD ជារោងចក្រផលិតសំលៀកបំពាក់ម៉ាក Nike ដោយបច្ចុប្បន្នមានកម្មករបម្រើការងារជាង១០០០នាក់៕

…………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន

អត្ថបទមុន

សង្គម​ស៊ីវិល​សោក​ស្តាយ​ជុំវិញ​ការ​​ប្តឹង​អនុ​ប្រធាន​សមាគម​អាដហុក​ពី​សំណាក់​​បក្ស​កាន់​អំណាច​

អត្ថបទបន្ទាប់

អ្នកភូមិនៅខេត្តកំពង់ធំបារម្ភពីការបាត់បង់សត្វព្រៃក្រោយជនល្មើសតែងតែចូលដាក់អន្ទាក់ក្នុងព្រៃសហគមន៍

អត្ថបទបន្ទាប់
អ្នកភូមិនៅខេត្តកំពង់ធំបារម្ភពីការបាត់បង់សត្វព្រៃក្រោយជនល្មើសតែងតែចូលដាក់អន្ទាក់ក្នុងព្រៃសហគមន៍

អ្នកភូមិនៅខេត្តកំពង់ធំបារម្ភពីការបាត់បង់សត្វព្រៃក្រោយជនល្មើសតែងតែចូលដាក់អន្ទាក់ក្នុងព្រៃសហគមន៍

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង