CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

ជនជាតិ​ដើម​ភាគតិច​ពូនង​​ខេត្តមណ្ឌលគិរី​​សុំអន្តរាគមន៍​​ពី​​អាជ្ញាធរ​​ទប់ស្កាត់​​ការ​ធ្វើប្លង់​​កម្ម​សិទ្ធិ​លើ​ដី​​របស់​​ជនជាតិ​​ដើម

Admin ដោយ Admin
December 16, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), វិវាទដីធ្លី
0
ជនជាតិ​ដើម​ភាគតិច​ពូនង​​ខេត្តមណ្ឌលគិរី​​សុំអន្តរាគមន៍​​ពី​​អាជ្ញាធរ​​ទប់ស្កាត់​​ការ​ធ្វើប្លង់​​កម្ម​សិទ្ធិ​លើ​ដី​​របស់​​ជនជាតិ​​ដើម

ជនជាតិដើមភាគតិចពូនង ៩៣ គ្រួសារនៅខេត្ដមណ្ឌលគិរី បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរខេត្ដ និងមន្ទីរសុរិយោដីខេត្ដមណ្ឌលគិរីកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
67
ចំនួនមើល

ជនជាតិ​ដើមភាគតិច​ពូនង ៩៣ គ្រួសារ​នៅ​ខេត្ដមណ្ឌលគិរី បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ខេត្ដ និង​មន្ទីរសុរិយោដី​ខេត្ដមណ្ឌលគិរី សុំឱ្យទប់ស្កាត់​ការចេញ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​របស់​បុគ្គល​៣​រូប ដែល​ពួកគាត់​អះអាងថា ដីនេះ​កំពុង​ជាប់បណ្ដឹង​នៅ​សាលាដំបូង​ខេត្ដមណ្ឌលគិរី​កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។

យោងតាមពាក្យបណ្ដឹង និងលិខិតសុំកិច្ចអន្ដរាគមន៍របស់ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងដែលពលរដ្ឋអ្នកសារព័ត៌មានយើងទទួលបានឱ្យដឹងថា ពលរដ្ឋជនជាតិដើមភាគតិចពូនង៩៣គ្រួសារបានប្តឹងសុំឱ្យអាជ្ញាធរខេត្តភាគឥសានមួយនេះ ផ្អាកចែកវិញ្ញាណប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ទៅឱ្យបុគ្គល ៣រូប ឈ្មោះ ស៊ឹម បូផាន់ណា និងឈ្មោះ ឃុន សមណា និងឈ្មោះ គ្រឿង យុន ព្រមទាំងបក្ខពួក ដោយដីនៅទីតាំងទាំងនោះ ​គឺកំពុងមានទំនាស់ និងស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋថា បុគ្គលដែលពួកគាត់បានដាក់ពាក្យបណ្ដឹងប្ដឹងជំទាស់ទាំង៣នាក់ គឺជាឈ្មួញរកស៊ីទិញលក់ដីធ្លីមកពីភ្នំពេញ។

មុននឹងការចេញផ្សាយនេះពលរដ្ឋអ្នកសារព័ត៌មានCCIMមិនអាចសុំការអត្ថាធិប្បាយបុគ្គល៣នាក់ដែលពលរដ្ឋបានប្ដឹងនោះទេ។

បើតាមការបញ្ជាក់ពី អ្នកស្រី ផ្លឹក ភីរុំ ប្រធានសហគមន៍ជនជាតិភាគតិចពូនង រស់នៅភូមិឡៅកា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ឱ្យដឹងថា ការដាក់ញត្ដិ និងបណ្ដឹងទៅមន្ទីរសុរិយោដី គឺសុំឱ្យសាលាខេត្ដ និងមន្ទីរផ្អាកចេញប្លង់ទៅឈ្មោះគ្រឿង យុន ដោយសារដីទាំងអស់នេះ កំពុងស្ថិតនៅក្នុងដៃតុលាការខេត្ដ និងស្នើសុំឱ្យសាលាខេត្ដជួយចេញកិច្ចអន្ដរាគមន៍ការពារភ្នំ និងដីសហគមន៍ជនជាតិភាគតិចពូនងនៅភូមិឡៅការ កុំឱ្យចេញប្លង់ខុសច្បាប់។

អ្នកស្រីបន្ដថា៖«សុំឱ្យអាជ្ញាធរមេត្ដាជួយអន្ដរាគមន៍បញ្ហានេះ ឱ្យពួកខ្ញុំផង ពួកខ្ញុំចង់រក្សាដីដូនតាឱ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ»។

អ្នកស្រីបន្ដថា ការចេញបណ្ណកម្មសិទ្ធិធ្វើឱ្យពួកអ្នកស្រីមានការព្រួយបារម្ភខ្លាចបាត់បង់ដីអាស្រ័យផល និងដីដូនតា។ ម្យ៉ាងវិញទៀត អាជ្ញាធរគួរតែជួយទប់ស្កាត់បញ្ហាទាំងអស់នេះ ឱ្យទាន់ពេលវេលាផង។

ស្រដៀងគ្នានេះដែរ អ្នកស្រី ខ្លើង ទុំ អាយុ៥០ ដែលតំណាងឱ្យជនជាតិដើមភាគតិចពូនងម្នាក់ បានឱ្យដឹងថា មូលហេតុដែលពួកអ្នកស្រីនាំគ្នាដាក់ញត្ដិ និងពាក្យបណ្ដឹង ដោយសារតែដីហ្នឹងជាដីកំពុងមានជម្លោះ និងជាដីរក្សាការពារ និងជាដីសហគមន៍រួមរបស់ជនជាតិដើមភាគតិចពួកអ្នកស្រី។​​ ដូច្នេះហើយមិនអាចចេញប្លង់រឹងឱ្យអ្នកណាម្នាក់ឡើយ។

អ្នកស្រីបន្ដថា៖«ពួកខ្ញុំទាមទារដីហ្នឹងរក្សាទុកកូនចៅជំនាន់ក្រោយកុំឱ្យគេយកដីយើង។ សុំរក្សាសិទ្ធិជនជាតិដើមភាគតិច ដើម្បីឱ្យពួកខ្ញុំបានប្រើប្រាស់វិញ»។

ពលរដ្ឋអ្នកសារព័ត៌មាន CCIM មិនអាចទាក់ទងទៅលោក​ លីម ច័ន្ទសុភី ដែលជាម្ចាស់គណនីហ្វេសប៊ុក និងជាប្រធានមន្ទីរសុរិយោដីខេត្ដមណ្ឌលគិរីបានទេ មុននឹងការចេញផ្សាយនេះ។

ចំណែកនាយករងរដ្ឋបាលខេត្ដមណ្ឌលគិរី លោក  នាង វណ្ណៈ បានបញ្ជាក់ឱ្យដឹងថា លោកមិនទាន់ទទួលបានញត្ដិសុំកិច្ចអន្ដរាគមន៍របស់ប្រជាពលរដ្ឋនៅឡើយទេ។ លោកថា លោកនឹងពិនិត្យមើលសំណើរនេះ រួចនឹងធ្វើរបាយការណ៍ឆ្លងទៅអភិបាលខេត្ដថា នឹងត្រូវដោះស្រាយយ៉ាងណា។

យ៉ាងណាលោកថា នៅក្នុងករណីដែលដីទាំងនោះកំពុងមានទំនាស់ ឬក៏ជាដីរដ្ឋ ដូចជា ភ្នំ បឹង ទន្លេ គឺគ្រប់សាធារណៈជនទាំងអស់មិនអាចយកជាកម្មសិទ្ធិ ឬលួចធ្វើប្លង់កម្មសិទ្ធិបានទេ លើកលែងតែបុគ្គលទាំងនោះទទួលបានសិទ្ធិវិនិយោគពីរដ្ឋទើបអាចធ្វើបាន។

លោកបន្ដថា៖ «បើរដ្ឋបានវិនិយោគឱ្យក្រុមហ៊ុនឯងជន ឬក៏អ្នកណាម្នាក់ហើយ ទោះបីពលរដ្ឋប្ដឹងជំទាស់ក៏គ្មានប្រសិទ្ធភាពដែរ»។

នាយកប្រតិបត្តិនៃអង្គការជនជាតិដើមភាគតិចកម្ពុជា អ្នកស្រី យន់ ម៉ាណេ បានមានប្រសាសន៍ថា ការចេញប្លង់ដែលជាដីកំពុងជាប់បណ្ដឹងនៅតុលាការ វាជាការបំពានច្បាប់ ពីព្រោះតាមច្បាប់ កាលណាតុលាការចេញដីការក្សាការពារហើយ គឺគ្រប់ភាគីទាំងអស់មិនបានធ្វើសកម្មភាពអ្វីបានឡើយ។

អ្នកស្រីបន្ដថា៖«អ្នកដែលចេញប្លង់ហ្នឹង ត្រូវមានទោស ព្រោះបំពានច្បាប់»។

ចំណែកឯនាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានពន្យល់ថា រាល់ដីធ្លីដែលកំពុងមានទំនាស់ និងតុលាការបានចេញដីការក្សាការពារ គឺគ្រប់ភាគីទាំងអស់គ្មានសិទ្ធិក្នុងការធ្វើសកម្មភាពអ្វីលើដីទាំងអស់ហ្នឹងបានទេ គឺត្រូវរងចាំការសម្រេចរបស់តុលាការជាមុនសិន។​ លោកថា កាលណាអាជ្ញាធរហ៊ានតែចេញវិញ្ញាណប័ត្រ នោះអាជ្ញាធរ គឺបំពានច្បាប់ដែលមានចែងជាធរមាន ហើយប្លង់នោះជាប្លង់មិនស្របច្បាប់នោះទេ។

លោកបន្ថែមថា៖ «អាជ្ញាធរចេញដោយរំលោភទៅលើដីកាសម្រេចរបស់តុលាការ អាហ្នឹងវាជាការរំលោកភច្បាប់ទៅទៀតហើយ។ មានន័យថា ប្លង់ចេញកំឡុងពេលហ្នឹង វាអត់ស្របច្បាប់ទេ»។

លោកបានជម្រុញបន្ថែមថា៖ «ប្រទេសយើងប្រកាន់លិទ្ធិប្រជាធិបតេយ្យជាធំ ដូច្នេះរាល់បញ្ហាទាំងអស់វាគួរតែអនុវត្ដតាមផ្លូវច្បាប់ មិនអាចអាជ្ញាធរឬភាគីណាមួយទៅរំលោភបំពានលើដីការបស់តុលាការ​ ឬភាគីណាមួយបានទេ»។

ដីដែលមន្ទីរសុរិយោដីខេត្ដមណ្ឌលគិរីគ្រោងចេញប្លង់រឹងនេះជាដីខ្ពង់រាបមានទំហំ៧.៨៦ហិកតា ជាដីដែលជនជាតិភាគតិចពូនងនៅភូមិឡៅកា បានកាន់កាប់តាំងពីឆ្នាំ១៩៨០មកម្ល៉េះ និងជាដីសម្រាប់ពលរដ្ឋកាន់កាប់អាស្រ័យផលជាលក្ខណៈសមូហភាពរបស់អ្នកភូមិ ដូចជា កន្លែងឃ្វាលគោ កន្លែងសែនព្រេនតាមបែបប្រពៃណី និងជាកន្លែងកប់សពរបស់ជនជាតិភាគតិចពូនង​ ដោយគ្មានបុគ្គលណាហ៊ានយកធ្វើជាកម្មសិទ្ធិឡើយ។ លុះរហូតមកដល់ឆ្នាំ២០២០ មានបុគ្គល ឈ្មោះ ស៊ឹម បូផាន់ណា និង ឃុន សមណា បានយកដីនេះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដែលជាដីដូនតារបស់ជនជាតិដើមភាគតិចពូនង និងបានធ្វើការសាងសង់របងនៅលើទីតាំងភ្នំខាងលើ។ ពេលពលរដ្ឋនាំគ្នាហាមឃាត់មិនឱ្យសាងសង់របង ជាច្រើនលើកច្រើនសារ ប៉ុន្ដែបុគ្គលទាំង២នាក់នេះនៅតែបន្ដធ្វើសកម្មភាពដដែល ដោយមិនខ្លាចអ្នកណាទាំងអស់។

កាលពីឆ្នាំ២០១៨ ឈ្មោះ គ្រឿង យុន ក៏បានមកអះអាងថា ខ្លួនជាម្ចាស់ដី និងអ្នកទិញដី ហើយបានជួលកម្មករចុះកាប់ឆ្ការព្រៃ និងបានយកសមត្ថកិច្ចនគរបាលមកគំរាមកំហែង បំភិតបំភ័យប្រជាពលរដ្ឋចំនួន៣លើក។ ដីដែលប្រជាពលរដ្ឋកំពុងមានជម្លោះ និងបុគ្គលឈ្មោះគ្រឿង យុន មានចំនួនជាង៦០ហិកតា​ ដែលជាដីដំណមដូនតារបស់ជនជាតិភាគតិចពូនង៕

………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន

អត្ថបទមុន

សាលាឧទ្ធរណ៍​ភ្នំពេញ​លើកពេល​ប្រកាស​សាលក្រម​សកម្មជន​រងគ្រោះ​ដីធ្លី​ឡពាង លោក រាជ សីមា

អត្ថបទបន្ទាប់

StoryTelling៖ អ្នកនិពន្ធវ័យក្មេង​ម្នាក់​ជំនះ​ពាក្យ​រិះគន់​ក្លាយជា​ម្ចាស់​ជ័យលាភី​ជាច្រើន​ប្រកួត

អត្ថបទបន្ទាប់
StoryTelling៖ អ្នកនិពន្ធវ័យក្មេង​ម្នាក់​ជំនះ​ពាក្យ​រិះគន់​ក្លាយជា​ម្ចាស់​ជ័យលាភី​ជាច្រើន​ប្រកួត

StoryTelling៖ អ្នកនិពន្ធវ័យក្មេង​ម្នាក់​ជំនះ​ពាក្យ​រិះគន់​ក្លាយជា​ម្ចាស់​ជ័យលាភី​ជាច្រើន​ប្រកួត

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង