CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

ម្ចាស់​ផ្ទះ​ដែល​បាក់​ចូលក្នុង​ទន្លេតូច ស្នើ​សុំ​ឱ្យ​​អាជ្ញាធ​​ជួយ

Admin ដោយ Admin
January 6, 2023
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), សង្គម
0
ម្ចាស់​ផ្ទះ​ដែល​បាក់​ចូលក្នុង​ទន្លេតូច ស្នើ​សុំ​ឱ្យ​​អាជ្ញាធ​​ជួយ

ផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិត​នៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានបាក់ស្រុតចូលក្នុងទន្លេតូច កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
156
ចំនួនមើល

ម្ចាស់ផ្ទះ​ដែល​បាក់ស្រុត​ចូលទៅក្នុង​ទន្លេ កាលពីថ្ងៃទី២ ខែមករា ស្ថិតនៅ​ស្រុកពារាំង ខេត្តព្រៃវែង បាន​ស្នើសុំឱ្យ​អាជ្ញាធរ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា ឬ​ដីសម្រាប់​ការសាងសង់លំ​នៅឋាន​ថ្មី ខណៈប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ផ្សេង​ទៀត កំពុង​ដេកភ័យ ដោយសារ​តែ​បាក់ច្រាំង​ទន្លេ​ជា​បន្តបន្ទាប់។

អ្នកស្រី កូវ វណ្ណៈ អាយុ ៤៧ឆ្នាំ មានមុខរបរធ្វើស្រែ និងជាម្ចាស់ផ្ទះថ្មមួយខ្នង ដែលរអិលធ្លាក់ចូលទន្លកាលពីពេលថ្មីៗនេះបាននិយាយថា រាល់ថ្ងៃនេះគ្រួសាររបស់អ្នកស្រីកំពុងស្នាក់នៅជាបណ្តោះអាសន្នជាមួយប្អូន។ អ្នកស្រីបន្តថា ផ្ទះរបស់អ្នកស្រីសាងសង់អស់ប្រាក់ជាង ៣០ ០០០ ដុល្លារអាមេរិក ដែលទើបសាងសង់បានរយៈពេល៧ឆ្នាំបានធ្លាក់ចូលទៅក្នុងទន្លេកាលពីពេលថ្មីៗនេះ។ អ្នកស្រីបន្តថា ប្រាក់ដែលសាងសង់ផ្ទះនេះ គឺអ្នកស្រីបានខ្ចីប្រាក់ពីធនាគារអេស៊ីលីដា និងចងការប្រាក់ឯកជនសម្រាប់សាងសង់។

អ្នកស្រី វណ្ណៈ និយាយថា៖ «ស្នើសុំថា បើសិនជាចង់ជួយខ្ញុំ ខ្ញុំស្នើសុំដីមក ដល់ពេលផ្ទះ ខ្ញុំអាចរកសន្សំលុយខ្លួនឯង សង់ជាផ្ទះដែកនៅក៏បាន ឱ្យតែថាជ្រកភ្លៀង កុំឱ្យទទឹកកូន ព្រោះកូននៅតូចៗណាស់អូន»។


ស្រ្តីមានកូន២រូបនេះ ឱ្យដឹងថា អ្នកស្រីបានរស់នៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែងនេះ តាំងពីកើតមក​ ប៉ុន្តែមិនដែលធ្លាប់មានការរអិលបាក់ដីពីមុនឡើយ។

អ្នកស្រី វណ្ណៈ និយាយថា៖ «បងអត់ដឹងទេ(ថាអាចបាក់ស្រុត) ពីដំបូងដែលបងដឹងក្ដីមកកន្លែងហ្នឹង ដីស្មើធេង អត់មានស្រុត អត់មានអីទាំងអស់ ពេលបងសាងសង់ចាស់ៗថា វាមិនទៅណាទេ»។

អ្នកស្រី អឿន សៀកងីង អាយុ៥១ឆ្នាំ ដែលផ្ទះបាយនិងបន្ទប់ទឹករបស់អ្នកស្រីកំពុងមានស្នាមប្រេះបាននិយាយថា ជារៀងរាល់ថ្ងៃអ្នកស្រីដេកភ័យ ដោយសារបារម្ភថា ថ្ងៃណាមួយ ផ្ទះអ្នកស្រីនឹងរអិលធ្លាក់ចូលទៅក្នុងទន្លេ។

អ្នកស្រី សៀកងីង និយាយថា៖ «គ្មានគេងណាលក់ ព្រោះអីភ័យខ្លាចវាបាក់ទៅអាបឹង (ទន្លេ) អត់ដឹងខ្លួន ឥឡូងកំពុងភ័យថា មេឃរលឹមប៉្រុយៗមកទៀតខ្លាចថា ភ្លៀងមកដីវាស្រុតថែមទៅទៀត។…មិនដឹងធ្វើម៉េច ខ្ញុំអត់មានលុយដូចគេ គេមានលុយគេចាក់គ្រឹះចាក់អី»។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលឃុំកំពង់ពពិល ឱ្យដឹងថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៣ មានករណីបាក់ស្រុតដីមាត់ទន្លេតូច ដែលបណ្ដាលឱ្យខូចខាតផ្ទះទាំងស្រុងចូលក្នុងទន្លេចំនួន៤គ្រួសារ នៅភូមិព្រែកកាំភ្លើង និងភូមិជំនីក នៃឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

សេចក្ដីជូនដំណឹងដដែល បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅរដូវទឹកស្រក ទន្លេតូចនេះតែងតែមានការបាក់ស្រុតដីនៅមាត់ច្រាំង ដែលបណ្ដាលឱ្យរងផលប៉ះពាល់លំនៅឋាន​និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងច្រើន។

អាជ្ញាធរមូលដ្ឋានថា ករណីបាក់ច្រាំងទន្លេកើតឡើងនៅដើមឆ្នាំ២០២៣នេះ ពុំបានបណ្ដាលឱ្យមានមនុស្សស្លាប់ឡើយ ប៉ុន្តែមានផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង បានរអិលស្រុតចូលទៅក្នុងទន្លេ ខណៈផ្ទះប្រជាពលរដ្ឋចំនួន២០ខ្នងផ្សេងទៀត កំពុងរងការខូចខាតដោយមានស្នាមប្រេះផ្សេងៗ។

លោក ឈាង ស៊ាវី មេឃុំកំពង់ពពិល និយាយថា អាជ្ញាធរមូលដ្ឋានមិនមានលទ្ធភាពជួយពលរដ្ឋដែលរងផលប៉ះពាល់ទាំងនោះឡើយ។ ​ដោយឡែកអាជ្ញាធរក៏មិនទាន់មានវិធានការអ្វី ដែលអាចជួយទប់ស្កាត់ ករណីបាក់ស្រុតដីច្រាំងទន្លេតូចនេះដែរ។

លោក ស៊ាវី៖ «​ខ្ញុំគ្មានលទ្ធភាពជួយគាត់ទេ [ចុះលុយអភិវឌ្ឍន៍ភូមិឃុំ?] លុយអភិវឌ្ឍន៍ភូមិឃុំទុកអភិវឌ្ឍន៍ផ្លូវ បើសិនជាជួយ៣នាក់ហ្នឹង [និងពលរដ្ឋខូចខាតប្រេះដីផ្សេងទៀត] ដល់ពេលអ្នកផ្សេងទៀតចឹងដែរបានលុយណាទៅជួយគ្រប់គ្នា។​ អត់មានលទ្ធភាពធ្វើទេ ព្រោះគេកំពុងហាមឃាត់ធ្វើនៅមាត់ (ទន្លេ) ចឹង វាអត់មានថវិកាទេ។…អាហ្នឹងអត់មានទេ [ទប់ច្រាំងទន្លេ] វិធានការទប់មិនបានទេអាហ្នឹង»។

លោកបន្តថា ផ្ទះចំនួនបីខ្នងដែលលិចចូលទន្លេ ក្នុងនោះមានផ្ទះថ្ម និងពីរទៀត គឺផ្ទះឈើប្រកក្បឿង ដែលគិតជាទំហំខូចខាតប្រមាណ ១០០ ០០០ ដុល្លារអាមេរិក។

លោកនិយាយថា៖ «ប្រហាក់ប្រហែលជា២០ខ្នង វាប្រេះអាផ្ទៃក្រោយ វាបាក់អាដីខាងក្រោយ វាប្រេះផ្ទះតិចតួចចឹង ប្រេះកន្ទុយផ្ទះ ផ្ទះបាយ បន្ទប់ទឹក។ [ការជួយ] កាកបាទក្រហមខេត្តចែកអំណោយនៅណុង»។

លោក ស៊ាង មួយឡៃ ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវនៃអង្គការ​សមាគម​ធាង​ត្នោត មានប្រសាសន៍ថា អាជ្ញាធរត្រូវតាមដាននិងវាយតម្លៃពីហានិភ័យដែលអាចបណ្ដាលឱ្យមានការបាក់ច្រាំងកើតឡើង រួចត្រូវជូនដំណឹងដល់ពលរដ្ឋទុកជាមុន។

លោក មួយឡៃ និយាយថា៖ «អាជ្ញាធរគួរតែមានការសិក្សាវាយតម្លៃជាប្រចាំ ប្រកបដោយភាពច្បាស់លាស់ និងការទទួលខុសត្រូវ រួចធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យគាត់បានដឹងទាន់ពេលវេលា។ ក្រៅពីនេះ សម្រាប់ប្រជាជនមួយចំនួនដែលមិនមានលទ្ធភាពក្នុងការសាងសង់លំនៅឋាន អាជ្ញាធរគួរតែមានការរៀបចំជាដីសម្បទានសង្គមកិច្ចទៅឱ្យប្រជាពលរដ្ឋផងដែរ»។

បើតាមរដ្ឋបាលឃុំកំពង់ពពិល គិតត្រឹមចុងឆ្នាំ២០២២កន្លងទៅនេះ ក៏មានការបាក់ស្រុតដីនៅមាត់ច្រាំងទន្លេតូច ស្ថិតនៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដែលបណ្តាលឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៥គ្រួសារ ដែលរស់នៅតាមបណ្ដោយមាត់ទន្លេនេះ។ អាជ្ញាធរបានអះអាងថា ករណីបាក់ស្រុតនេះ គឺជាករណីធម្មជាតិ៕

…………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក វ៉ា សុភានុត

អត្ថបទមុន

ស្រ្តីខ្មែរ​២​នាក់​ដែល​ឈ្មួញលក់​ទៅការប្តី​នៅប្រទេសចិន​ត្រូវបាន​ជួយ​សង្រ្គោះ​ឱ្យ​មក​​កម្ពុជា​​វិញ

អត្ថបទបន្ទាប់

កូនស្រី​ជំទប់ទី២​បក្សប្រឆាំង​ស្នើឱ្យ​តុលាការ​ដោះលែង​ឪពុក ខណៈ​ពលរដ្ឋស្ម័គ្រចិត្ត​ដក​ពាក្យ​បណ្តឹង

អត្ថបទបន្ទាប់
កូនស្រី​ជំទប់ទី២​បក្សប្រឆាំង​ស្នើឱ្យ​តុលាការ​ដោះលែង​ឪពុក ខណៈ​ពលរដ្ឋស្ម័គ្រចិត្ត​ដក​ពាក្យ​បណ្តឹង

កូនស្រី​ជំទប់ទី២​បក្សប្រឆាំង​ស្នើឱ្យ​តុលាការ​ដោះលែង​ឪពុក ខណៈ​ពលរដ្ឋស្ម័គ្រចិត្ត​ដក​ពាក្យ​បណ្តឹង

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង