តំណាង​សហគមន៍​ដីធ្លី​អំពៅព្រៃ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ពន្លឿន​ការ​ដោះ​ស្រាយ​ដី​ជាង​៨០​ហិចតា

តំណាង​សហគមន៍​ដីធ្លី​អំពៅព្រៃ ស្ថិត​នៅ​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាន​អះអាង​ថា ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ បាន​យក​ដី​សហគមន៍​ជាង ៨០ ហិតា​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ព្រលាន​យន្ដ​ហោះអន្ដរជាតិ​ភ្នំពេញ​ថ្មី ប៉ុន្ដែ​ក្រុមហ៊ុន​នេះ​មិន​បាន​ដោះស្រាយ​សំណង​សមរម្យ​ឲ្យ​សហគមន៍​នោះ​ទេ។

អានបន្ត

តុលាការ​កំពូល​សម្រេច​ដោះលែង​អ្នកស្រី ទួន សេង សកម្មជន​ដីធ្លី​ឡពាង​ម្នាក់​ឲ្យនៅ​ក្រៅ​ឃុំ

តុលាការ​កំពូល​បាន​សម្រេច​ដោះលែង​សកម្មជន​ដីធ្លី​ឡពាង​ខេត្តកំពង់ឆ្នាំង អ្នកស្រី ទួន សេង ឲ្យ​នៅ​ក្រៅឃុំ​ជា​បណ្ដោះអាសន្ន​នៅ​ព្រលប់​ថ្ងៃចន្ទ​នេះ ក្រោយ​ពី​ឃុំខ្លួន​អស់​រយៈពេល​ជិត​កន្លះឆ្នាំ។

អានបន្ត

កំណើន​ភ្ញៀវ​ទេសចរណ៍​នៅ​សហគមន៍​ត្រពាំង​សង្កែ​កើន​ឡើង​ ក្រោយ​វិបត្តិ​កូវីដ-១៩

កំណើន​ភ្ញៀវ​ទេសចរណ៍​នៅ​សហគមន៍​នេសាទ​ទេសចរណ៍​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​ស្ងប់ស្ងាត់​មួយ​រយ:​ ដោយ​សារ​តែ​ជំងឺ​កូវីដ-១៩។

អានបន្ត

ពលរដ្ឋ​២​ឃុំ​នៅ​ខេត្តពោធិ៍សាត់​ស្នើ​ឱ្យ​អាជ្ញាធរ​សាងសង់​ផ្លូវ​មួយ​ខ្សែ​ តាម​ការ​សន្យា​មុន​ការ​បោះឆ្នោត

ប្រជាពលរដ្ឋ​នៅ​សង្កាត់​លលកស​និង​ឃុំ​ស្នាមព្រះ ខេត្តពោធិ៍សាត់ សំណូមពរ​ទៅ​អាជ្ញាធរ​ខេត្ត​ឲ្យ​ជួយ​សាងសង់​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ជាង​១១​គីឡូម៉ែត្រ តាមការ​សន្យា​របស់​អភិបាលខេត្ត​នៅមុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​កន្លង​ទៅ​ថ្មីៗ​នេះ។

អានបន្ត

អ្នក​ស្រុក​នៅ​គងពិសី​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ពិនិត្យ​មើល​រថយន្ត​ដឹក​ថ្ម​លើស​ទម្ងន់​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់

ប្រជាពលរដ្ឋ​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​សំដែង​ការ​ព្រួយបារម្ភ​និង​ត្អូញត្អែ​ថា ពួកគេ​អាច​នឹង​រងគ្រោះថ្នាក់​នៅ​ថ្ងៃណា​មួយ​មិន​ខាន ដោយ​សារ​តែ​រថយន្ត​ដឹកថ្ម​លើស​ទម្ងន់​នៅតាម​ដង​ផ្លូវ​សាធារណៈ។

អានបន្ត

ពលរដ្ឋ​រស់​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២​និង​លេខ​២២​រង​ផលប៉ះពាល់​ពីភាពយឺតយ៉ាវនៃការ​ស្ថាបនា​ផ្លូវ​នេះ

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​សងខាង​ផ្លូវ​ជាតិ​លេខ​២ និង​ផ្លូវ​លេខ​២២ ក្នុង​ខេត្តតាកែវ បានត្អូញត្អែរ​ថា ពួកគេ​ពិបាក​ទាំង​ការ​រកស៊ី​និង​ការ​ធ្វើដំណើរ ពិសេស​បញ្ហា​សុខភាព ដោយ​សារ​តែធូលីដីហុយ ចេញ​ពីការ​ដ្ឋានសាងសង់​ផ្លូវជាតិ​លេខ២ និង​ផ្លូវ​លេខ២២ តភ្ជាប់ពីភ្នំពេញ​ទៅ​កាន់ខេត្តតាកែវ ខណៈដំណើរ​ការសាងសង់​មាន​ដំណើរការ​យឺតយ៉ាវ។

អានបន្ត

ពលរដ្ឋ​មួយ​ចំនួន​រិះគន់​​ថា ការ​ផ្ដល់​សេវា​សុខភាព​សាធារណៈនៅ​មន្ទីរ​ពេទ្យ​រដ្ឋ​នៅ​តែ​ខ្វះ​គុណភាព

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ការ​ផ្ដល់​សេវាសុខភាព​សាធារណៈ​របស់​រដ្ឋ មិន​ទាន់​បាន​ផ្ដល់់ភាព​ងាយ​ស្រួល ឬ​ក៏​គុណភាព​ល្អ ដូចជា​ការ​ព្យាបាល​ឆាប់​ជា​ ឬ​ផ្ដល់​ថ្នាំ​ល្អៗ​នៅ​ឡើយ​ទេ ខណៈប្រជាពលរដ្ឋ​ខ្លះ​បាន​សម្រេច​ចិត្ត ទៅ​ទទួល​ការ​ព្យាបាល​ពី​គ្លីនិក ឬ​ក៏​មន្ទីរពេទ្យ​ឯកជន​វិញ។

អានបន្ត

ប្រជាកសិករ​មួយ​ចំនួន​នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ បន្ថយ​ការ​ធ្វើ​ស្រែ​ដោយ​សារ​ជី​កសិកម្ម​ឡើង​ថ្លៃ

ប្រជាកសិករ​មួយ​ចំនួន​នៅ​ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាត់បន្ថយ​ការ​ធ្វើស្រែវស្សា​នៅក្នុងឆ្នាំនេះដោយ​សារ​ជីគីមី និង​ថ្នាំបាញ់​កសិកម្ម​ឡើង​ថ្លៃ បើទោះបី​ជា​ស្រែ​របស់​ពួកគាត់​នៅ​ជិតប្រភព​ទឹក​ក៍​ដោយ។

អានបន្ត

សហគមន៍​​ឡពាង​​ចង់​​បាន​​បឹង​ពោធិ៍​​មក​​គ្រប់គ្រង​​ដើម្បី​​ទប់​ស្កាត់​​បទល្មើស​​នេសាទ​​ខុស​​ច្បាប់

ប្រជា​សហគមន៍​ឡពាង ខេត្តកំពង់ឆ្នាំង នៅតែ​បន្ដ​ការ​តវ៉ា​និង​ទាមទារ​ដី​បឹងពោធិ៍ ឱ្យ​មក​ជា​បឹងសហគមន៍​រួម បើ​ទោះបី​អាជ្ញាធរ​អះអាង​ថា វា​ជា​ដី​រដ្ឋ​មិន​អាច​ឲ្យទៅ​ជា​បឹង​សហគមន៍​បាន​ឡើយ។

អានបន្ត

ពលរដ្ឋ​ការពារ​ព្រៃ​សហគមន៍​​ឧត្តម​ស្រែពស់​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​លាបពណ៌

ប្រជាពលរដ្ឋ​នៅ​សហគមន៍​ឧត្តម​ស្រែពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ ក្នុង​ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ និង​កងកម្លាំង​ផ្សេង​ទៀត ឱ្យ​បញ្ឈប់​ការ​លាបពណ៌មក​លើ​សកម្មភាព​ការពារ​ព្រៃឈើ​របស់​ពួកគេ ថា​ជា​ក្រុម​ប្រឆាំង ឬ​ក្រុម​អប្បគមន៍​ជា​ដើម។

អានបន្ត
ទំព័រ 4 នៃ 5 1 3 4 5