ពលរដ្ឋ​១៣៥​គ្រួសារ​ក្នុង​ស្រុក​បាទី​ចោទ​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា អភិវឌ្ឍដោយ​មិន​ផ្ដល់​សំណង

ពលរដ្ឋ​១៣៥​គ្រួសារ​នៅ​ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ថា បាន​មក​អភិវឌ្ឍន៍​និង​ពង្រីក​ផ្លូវ​ចូល​ទៅ​ដី​របស់​ក្រុមហ៊ុន ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដីស្រែ​និង​របងផ្ទះ​របស់​ពួក​គាត់ ដោយ​មិន​បាន​ផ្ដល់​សំណង​សមរម្យ​ណាមួយ​ឱ្យ​ពួកគាត់​ឡើយ។

អានបន្ត

ស្ត្រី​ពីរ​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្ទះ​ដោយ​សារ​ស្រលាញ់​ភេទ​ដូច​គ្នា

ស្ត្រីដែល​ស្រឡាញ់់​ភេទ​ដូចគ្នា​បាន​អំពាវ​នាវ​សុំកុំ​ឲ្យ​ឪពុកម្ដាយ បងប្អូន និងមិត្តភក្ដិរើសអើង​ចំពោះ​ពួកគេ ដោយ​សារ​តែ​ស្រឡាញ់​ភេទ​គ្នា។

អានបន្ត

សកម្មជន​ឡពាង​៤៥​គ្រួសារ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​និង​សហគមន៍​អឺរ៉ុប​ដើម្បី​សុំ​កិច្ចអន្ដរាគមន៍​

សកម្មជន​តវ៉ា​ដីធ្លី​ឡពាង​ចំនួន​៤៥​គ្រួសារ បាន​នាំគ្នាឡើង​មក​ដាក់​ញត្តិ​នៅ​រដ្ឋសភា និង​សហគមន៍អឺរ៉ុប​ដើម្បី​សុំ​អន្តរាគមន៍​ឱ្យ​ជួយ​ដោះលែង​តំណាង​សហគមន៍​លោក រាជ សីម៉ា និង​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​របស់​ពួកគាត់ ដែល​បាន​អូសបន្លាយ​អស់រយៈពេល​២០ឆ្នាំ​មក​ហើយ។

អានបន្ត

មន្ត្រី​តុលាការ​ខេត្តកំពង់ឆ្នាំង​ឱ្យ​សកម្មជន​សហគមន៍​ឡពាង​ដាក់​ពាក្យ​ស្នើ​សុំ​យក​សម្ភារ​របស់​ខ្លួន​វិញ

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន មន្ត្រី​តុលាការ​ខេត្តកំពង់ឆ្នាំង​បាន​ជម្រុញ​ឱ្យ​ជនជាប់ចោទ​ដែល​ជា​សកម្មជន​ដីធ្លី​សហគមន៍​ឡពាង ដាក់​ពាក្យ​មក​កាន់​តុលាការ​ដើម្បី​ស្នើសុំ​ដកហូត​យក​សម្ភារ​របស់​ខ្លួន​ត្រលប់​ទៅ​វិញ ខណៈប្រជាសហគមន៍​បាន​ចោទ​តុលាការ​ថា មាន​ចេតនា​យក​របស់​ពួកគាត់​ដោយ​មិន​ព្រមប្រគល់​ឱ្យ​ពួកគេ​វិញ។ ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងខេត្ដកំពង់ឆ្នាំង លោក ហុង  គឹមហាក់ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ ឱ្យជនជាប់ចោទទាំងនោះ ទាក់ទងទៅលោកដើម្បីដាក់ពាក្យស្នើសុំដកហូតយកសម្ភារដែលត្រូវបានចាប់យកត្រលប់មកវិញ។ យ៉ាងណាលោក ហុង គឹមហាក់ បានពន្យល់ថា កាលណាមានការដោះលែងជនជាប់ចោទនៅក្រៅឃុំហើយ...

អានបន្ត

នាយករង​សាលា​បឋម​សិក្សា​វត្ត​ថ្មី​ម្នាក់​រង​ការ​ចោទ​ប្រកាន់​ថា គំរាម​សិស្ស​ដែល​មិន​ទិញ​នំ​របស់​ខ្លួន​លក់

នាយករង​សាលាបឋមសិក្សា​មួយ​កន្លែង ស្ថិត​នៅ​ភូមិវត្តថ្មី ឃុំតាជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន​រងការ​រិះគន់​យ៉ាង​ខ្លាំង​ពីសំណាក់​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​ ក្រោយ​ពី​នាយករង​សាលា​បឋម​សិក្សា​រូប​នេះ បាន​គំរាម​វាយ​សិស្ស ដែល​មិន​ទិញ​នំ​របស់ខ្លួន ហើយ​ទៅ​ទិញ​នំ​អ្នក​ផ្សេង។

អានបន្ត

ភរិយា​សកម្មជន​ដីធ្លី​ឡពាង​ចាត់​ទុក​ជា​រឿង​អយុត្តិធម៌​ក្រោយ​តុលាការ​កាត់​ទោស​ស្វាមី​ជាប់​ពន្ធនាគារ​២​ឆ្នាំ

អ្នកស្រី ណាក់ កេន ភរិយា​របស់​លោក រាជ សីម៉ា សកម្មជន​ដីធ្លី​សហគមន៍​ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន​លើក​ឡើង​ថា ការ​កាត់​ក្ដី​របស់​តុលាការ​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃម្សិលមិញ ដោយ​ផ្ដន្ទាទោស​ប្ដី​អ្នកស្រីឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ គឺ​ជា​រឿង​អយុត្តិធម៌។

អានបន្ត

ពលរដ្ឋ​នៅ​ខេត្តកណ្តាល​ត្អូញត្អែ​ពិបាក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឡើង​វិញក្រោយ​ពី​ជ្រុះបាត់​

ប្រជាពលរដ្ឋ​នៅក្នុង​ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ត្អូញត្អែ​ពិបាក​ធ្វើ​អត្តសញ្ញាណប័ណ្ណ ឬឯកសារ​ផ្សេងៗ នៅ​ពេល​ដែល​ពួកគេ​ជ្រុះ​បាត់ ហើយ​ចង់​ធ្វើថ្មី​ឡើង​វិញ។

អានបន្ត

អ្នកស្រី ឡុញ វណ្ណា គ្រូ​បង្រៀន​មត្តេយ្យស្ម័គ្រ​ចិត្ត​ជាង​១០​ឆ្នាំ​តស៊ូ​តាំង​ពី​លំបាក​រហូត​ទទួល​បាន​ជោគជ័យ

អ្នកស្រី ឡុញ វណ្ណា រស់នៅ​ភូមិ​កំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល គឺជាគ្រូបង្រៀន​មត្តេយ្យ​ស្ម័គ្រចិត្ត​ម្នាក់​បាន​ចំណាយ​ពេល​ជាង​១០​ឆ្នាំ បង្រៀន​តាំង​ពី​ពេល​លំបាក​រហូត​ទទួល​បាន​ជោគជ័យ។

អានបន្ត

របាយការណ៍​ថា ខ្នង​ផ្ទះ​ពលរដ្ឋ​បឹង​តាមោក​ជាង​២០០​គ្រួសារ មិន​ស្ថិត​នៅ​ក្នុង​ព្រំប្រទល់​បឹង​នោះ​ទេ

ពលរដ្ឋ​២៥០​គ្រួសារ​ស្មើ​និង​១០៨​ខ្នង​ផ្ទះ ស្ថិត​នៅលើ​ដី​បឹង​តាមោក ក្នុង​ខណ្ឌព្រែកព្នៅ បានអះអាង​ថា ពួកគេ​បាន​រស់​នៅ​លើ​ដី​រដ្ឋ​ក្នុង​តំបន់​បឹងតាមោក ចាប់​តាំង​ពី​ឆ្នាំ១៩៩០ ខណៈ​របាយការណ៍​ថា ខ្នង​ផ្ទះ​ពលរដ្ឋ​បឹងតាមោកទាំង ២៥០ គ្រួសារ មិន​ស្ថិត​នៅក្នុង​ព្រំប្រទល់​បឹង​នោះទេ។

អានបន្ត

អ្នកស្រី ចេង សុខឃន តស៊ូ​រើស​អេតចាយ​ជាង១០​ឆ្នាំ​ដើម្បី​ចិញ្ចឹម​កូន​ដោយ​មិន​ធ្វើចំណាក​ស្រុក

ស្ត្រី​និង​កុមារ​មួយ​ក្រុម​ដែល​មាន​ទីលំ​នៅ​ក្នុង​ភូមិស្រះស្រង់ សង្កាត់​ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បាន​នាំគ្នារើស​អេតចាយ​នៅ​លើ​គំនរសំរាម​ដែល​គេយក​មក​ចាក់​ចោល ធ្វើជា​មុខ​របរ ដោយ​សារ​ពួកគាត់​គ្មាន​មុខ​របរ​ផ្សេង និង​គ្មាន​ដីធ្លី​សម្រាប់​ធ្វើ​ស្រែចំការ។

អានបន្ត
ទំព័រ 8 នៃ 10 1 7 8 9 10