ពលរដ្ឋ​មួយ​ចំនួន​រិះគន់​​ថា ការ​ផ្ដល់​សេវា​សុខភាព​សាធារណៈនៅ​មន្ទីរ​ពេទ្យ​រដ្ឋ​នៅ​តែ​ខ្វះ​គុណភាព

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ការ​ផ្ដល់​សេវាសុខភាព​សាធារណៈ​របស់​រដ្ឋ មិន​ទាន់​បាន​ផ្ដល់់ភាព​ងាយ​ស្រួល ឬ​ក៏​គុណភាព​ល្អ ដូចជា​ការ​ព្យាបាល​ឆាប់​ជា​ ឬ​ផ្ដល់​ថ្នាំ​ល្អៗ​នៅ​ឡើយ​ទេ ខណៈប្រជាពលរដ្ឋ​ខ្លះ​បាន​សម្រេច​ចិត្ត ទៅ​ទទួល​ការ​ព្យាបាល​ពី​គ្លីនិក ឬ​ក៏​មន្ទីរពេទ្យ​ឯកជន​វិញ។

អានបន្ត

ប្រជាកសិករ​មួយ​ចំនួន​នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ បន្ថយ​ការ​ធ្វើ​ស្រែ​ដោយ​សារ​ជី​កសិកម្ម​ឡើង​ថ្លៃ

ប្រជាកសិករ​មួយ​ចំនួន​នៅ​ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាត់បន្ថយ​ការ​ធ្វើស្រែវស្សា​នៅក្នុងឆ្នាំនេះដោយ​សារ​ជីគីមី និង​ថ្នាំបាញ់​កសិកម្ម​ឡើង​ថ្លៃ បើទោះបី​ជា​ស្រែ​របស់​ពួកគាត់​នៅ​ជិតប្រភព​ទឹក​ក៍​ដោយ។

អានបន្ត

ជនជាតិ​ដើម​ភាគតិច​ពូនង​នៅ​ភូមិ​ឡៅកា​អស់​ជំនឿ​លើ​​តុលាការ​ក្នុង​រឿង​ដីធ្លី

ជនជាតិ​ដើម​ភាគតិច​ពូនង​នៅ​សហគមន៍​ឡៅកា ​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ​បាន​អះអាង​ថា ពួកគេ​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​ខេត្តមណ្ឌលគិរី​ហើយ ក្រោយ​ពី​តុលាការ​ខេត្ត​នេះ បាន​កោះហៅ​ពួកគេ​ឱ្យ​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​តាម​បណ្តឹង​របស់​អ្នក​មានអំណាច ខណៈពាក្យ​បណ្តឹង​របស់​ពួកគេ​បែជា​តុលាការ​តម្កល់​ទុក​ឥត​ចាត់​ការទៅវិញ។

អានបន្ត

សហគមន៍​​ឡពាង​​ចង់​​បាន​​បឹង​ពោធិ៍​​មក​​គ្រប់គ្រង​​ដើម្បី​​ទប់​ស្កាត់​​បទល្មើស​​នេសាទ​​ខុស​​ច្បាប់

ប្រជា​សហគមន៍​ឡពាង ខេត្តកំពង់ឆ្នាំង នៅតែ​បន្ដ​ការ​តវ៉ា​និង​ទាមទារ​ដី​បឹងពោធិ៍ ឱ្យ​មក​ជា​បឹងសហគមន៍​រួម បើ​ទោះបី​អាជ្ញាធរ​អះអាង​ថា វា​ជា​ដី​រដ្ឋ​មិន​អាច​ឲ្យទៅ​ជា​បឹង​សហគមន៍​បាន​ឡើយ។

អានបន្ត

ពលរដ្ឋ​ការពារ​ព្រៃ​សហគមន៍​​ឧត្តម​ស្រែពស់​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​លាបពណ៌

ប្រជាពលរដ្ឋ​នៅ​សហគមន៍​ឧត្តម​ស្រែពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ ក្នុង​ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ និង​កងកម្លាំង​ផ្សេង​ទៀត ឱ្យ​បញ្ឈប់​ការ​លាបពណ៌មក​លើ​សកម្មភាព​ការពារ​ព្រៃឈើ​របស់​ពួកគេ ថា​ជា​ក្រុម​ប្រឆាំង ឬ​ក្រុម​អប្បគមន៍​ជា​ដើម។

អានបន្ត

បក្ស​កាន់​អំណាច​កើន​​សំឡេង​​នៅ​​មណ្ឌល​​មាន​​​ជម្លោះ​ដីធ្លី​​​ក្នុង​​គម្រោង​សាង​សង់​ព្រលាន​យន្តហោះ​ថ្មី

គណបក្ស​ប្រជាជន​កម្ពុជា បាន​កើន​សំឡេង​ឆ្នោត​យ៉ាង​ច្រើន នៅ​ក្នុង​ឃុំ​ចំនួន​៤ នៅ​ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​ថ្មី។

អានបន្ត
ទំព័រ 10 នៃ 10 1 9 10