ពលរដ្ឋរស់នៅសង្កាត់បឹងទំពន់២រាជធានីភ្នំពេញត្អូញត្អែរពីបញ្ហាទឹកជន់លិចពេលមានភ្លៀងធ្លាក់ម្តងៗ
ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្ហាញពីទុក្ខលំបាកនៃផលប៉ះពាល់ជុំវិញបញ្ហាលិចទឹកនៅពេលមានភ្លៀងធ្លាក់ម្តងៗ ដោយពួកគេស្នើឱ្យអាជ្ញាធរជួយចាត់វិធានការដោះស្រាយបញ្ហានេះជាប្រព័ន្ធ ដើម្បីធានាថា ពេលមានភ្លៀងធ្លាក់មកនឹងមិនមានការជន់លិចបន្តទៀត។









