ជនជាតិដើមភាគតិចខោញប្រឈមបាត់អត្តសញ្ញាណដោយសារលំហូរចូលវប្បធម៌ខាងក្រៅ
ជនជាតិដើមភាគតិចខោញ រស់នៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ប្រឈមបាត់បង់អត្តសញ្ញាណរបស់ខ្លួនទាំងស្រុងដូចជាភាសា សម្លៀកបំពាក់ ពិធីសែនព្រេនជាដើម ដោយសារជនជាតិដើមភាគមួយនេះមានចំនួនពលរដ្ឋតិចនៅក្នុងសហគមន៍ និងវប្បធម៌ខាងក្រៅជ្រាបចូលក្នុងសហគមន៍របស់ពួកគាត់រស់នៅខ្លាំង។









