ព្រៃឡង់៦ហិតាថ្មីទៀតនៅខេត្ដព្រះវិហាររងការកាប់ទន្ទ្រានយកដោយខុសច្បាប់

ព្រៃឡង់៦ហិតាថ្មីទៀតនៅខេត្ដព្រះវិហាររងការកាប់ទន្ទ្រានយកដោយខុសច្បាប់

បទល្មើសទន្ទ្រានយកដីព្រៃឡង់ចំនួន៦ហិតាថ្មីទៀត និងឈើប្រណិតជាច្រើនម៉ែត្រគូប ត្រូវបានបណ្តាញព្រៃឡង់ក្នុងខេត្តព្រះវិហាររកឃើញពេលចុះល្បាតព្រៃឡង់ក្នុងសប្តាហ៍នេះ ខណៈអាជ្ញាធរថា ខ្លួនមិនទទួលបានព័ត៌មាននេះជាក់លាក់នៅឡើយ។

ពលរដ្ឋមួយចំនួននៅខេត្ដព្រៃវែងបារម្ភពីសុខភាពដោយសារផ្លូវក្នុងភូមិមានសភាពហុយខ្លាំង

ពលរដ្ឋមួយចំនួននៅខេត្ដព្រៃវែងបារម្ភពីសុខភាពដោយសារផ្លូវក្នុងភូមិមានសភាពហុយខ្លាំង

ពលរដ្ឋមួយចំនួនរស់នៅស្រុកកញ្ជៀច ខេត្ដព្រៃវែង ព្រួយបារម្ភពីបញ្ហាសុខភាព ខណៈផ្លូវមួយខ្សែនៅក្នុងភូមិមានសភាពហុយខ្លាំងធ្វើឱ្យពិបាកដកដង្ហើម និងរស់នៅប្រចាំថ្ងៃ ។

អាជ្ញាធរខេត្តកំពង់ចាមឱ្យម្ចាស់ទីតាំងកាយថ្មចេញពីទន្លេវិញក្រោយមានការរិះគន់ពីមហាជន

អាជ្ញាធរខេត្តកំពង់ចាមឱ្យម្ចាស់ទីតាំងកាយថ្មចេញពីទន្លេវិញក្រោយមានការរិះគន់ពីមហាជន

អាជ្ញាធរខេត្តកំពង់ចាមបានឱ្យម្ចាស់ទីតាំងដែលចាក់ថ្មចូលទន្លេ កាយថ្មនោះចេញវិញ ក្រោយមានការរិះគន់ពីមហាជនចំពោះអាជ្ញាធរដែលបណ្តែតបណ្តោយឱ្យមានសកម្មភាពចាក់ថ្មចូលទន្លេមេគង្គបែបនេះ។ ក្នុងសប្តាហ៍នេះ មានការផ្សព្វផ្សាយរូបភាពីលើអាកាសអំពីសកម្មភាពចាក់ថ្មមួយកន្លែងចូលទៅក្នុងទន្លេមេគង្គ ដើម្បីយកធ្វើកម្មសិទ្ធិ ដែលសកម្មភាពនេះ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ហើយមានការរិះគន់ជាច្រើនពីសំណាកអ្នកលេងបណ្តាញសង្គម ដោយពួកគេថា អាជ្ញាធរអសមត្ថភាពក្នុងទប់ស្កាត់សកម្មភាពមួយនេះ។ ក្រោយមានការរិះគន់ រដ្ឋបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានសេចក្តីប្រកាសព័ត៌មានមួយឱទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ...

សាលាឧទ្ធរណ៍ភ្នំពេញសម្រេចឱ្យអ្នកភូមិឡពាង៣នាក់ចាញ់ក្តីម្ចាស់ក្រុមហ៊ុន KDC ពាក់ព័ន្ធជម្លោះដីធ្លី

សាលាឧទ្ធរណ៍ភ្នំពេញសម្រេចឱ្យអ្នកភូមិឡពាង៣នាក់ចាញ់ក្តីម្ចាស់ក្រុមហ៊ុន KDC ពាក់ព័ន្ធជម្លោះដីធ្លី

តំណាងសហគមន៍ឡពាងឱ្យដឹងថា សាលាឧទ្ធរណ៍ភ្នំពេញសម្រេចឱ្យអ្នកភូមិឡពាង៣នាក់ចាញ់ក្តីម្ចាស់ក្រុមហ៊ុន ខេឌីស៊ី (KDC) យ៉ាងអយុត្តិធម៌ពាក់ព័ន្ធរឿងជម្លោះដីធ្លី កាលពីជា១០ឆ្នាំមុន។ លោក ញឹម ញឿន ហៅ ស្ងួន ញឿន ដែលកំពុងជាប់បណ្តឹងនៅតុលាការប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កាលពីឆ្នាំ២០២១ សាលាដំបូងខេត្តកំពង់ឆ្នាំបានសម្រេចឱ្យអ្នកភូមិឡពាង៣នាក់មានរូបលោក លោក រាជ សីម៉ា និង លោក...

លោក អេ ចាន់តង ជាសិល្បករសម្តែងល្ខោនស្បែកក្នុងក្រុមលោកតាទីចៀន នៅ ឃុំ ស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។ (អ្នកស្រី នឿន ដាវីន)

អត្ថបទ​និទាន​៖​​​ ​ក្ដី​ស្រឡាញ់​ក្នុង​ចម្លាក់​ស្បែក​ដែល​លែង​សូវ​មាន​ការ​ចាប់​អារម្មណ៍​

ចម្លាក់ស្បែក គឺជាមរតកសិល្បៈប្រពៃណីបុរាណមួយរបស់ខ្មែរយើង ដែលមានតាំងពីយូរលង់មកហើយ តែមិនសូវមានភាពរីកចម្រើននោះទេ ដោយសារពលរដ្ឋមួយចំនួនលែងសូវចាប់អារម្មណ៍ និងមានអ្នកអភិរក្សតិចតួចប៉ុណ្ណោះ ដែលនៅតែស្រឡាញ់មរតកដូនតាមួយនេះ។

រោងចក្រផលិតស្បែកជើង វីង ស្ដារ ស៊ូ (Wing Star Shoes) ស្ថិតក្នុងឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ (រូបពីសារព័ត៌មានក្រៅស្រុក)

តុលាការ​ខេត្ត​កំពង់ស្ពឺ​ឃុំ​ខ្លួន​​កម្មករ​​ម្នាក់​​ជា​បណ្តោះ​អាសន្ន​ក្រោយ​បង្កើត​សហជីព​ក្នុង​រោងចក្រ​

កម្មករនិងជាបេក្ខជនជាប់ឆ្នោតជាប្រធានសហជីពមូលដ្ឋាននៃហព័ន្ធសហជីពកម្ពុជាម្នាក់បម្រើការងារនៅក្រុមហ៊ុន វីងស្តារស៊ូ(WING STAR SHEOS CO.,LDT) ស្ថិតនៅក្នុងឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការខេត្តនេះ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោយនាំគ្នាចងក្រងបង្កើតសហជីពក្នុងរោងចក្រ។

ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ ចុះរារាំងគ្រឿងចក្រក្រុមហ៊ុនចិន«រូយហ្វេង» មិនឱ្យឈូសឆាយដីធ្លីពួកគេកាលពីថ្ងៃទី២៨ ខែមករាឆ្នាំ២០២៤។(រូបភាពផ្តល់ឱ្យ)

ជន​ជាតិ​ដើម​ភាគតិច​៤​នាក់​នៅ​ព្រះ​វិហារ​ត្រូវ​បាន​តុលាការ​ហៅ​ឱ្យ​ឆ្លើយ​បំភ្លឺ​ក្រោយ​​តវ៉ា​រឿង​ក្រុម​ហ៊ុន​ចិន​ឈូស​ឆាយ​ដីធ្លី​

ជនជាតិដើមភាគតិចកួយចំនួន៤នាក់នៅស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានតុលាការខេត្តនេះ កោះហៅឱ្យឆ្លើយបំភ្លឺ ក្រោយពួកគេខ្លះបានចូលរួមជាមួយអ្នកភូមិរាប់សិបនាក់ទៀតតវ៉ាប្រឆាំងក្រុមហ៊ុនចិន«រូយហ្វេង»មិនឱ្យឈូសឆាយប៉ះពាល់លើដីស្រែចម្ការរបស់ពួកគាត់។

អ្នកមានជម្លោះដីធ្លី៤នាក់ខកចិត្តចំពោះសាលាឧទ្ធណ៍ត្បូងឃ្មុំដែលមិនព្រមទម្លាក់បទចោទលើពួកគេ

ពលរដ្ឋ៤នាក់ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយ នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានខកចិត្តចំពោះសាលាឧទ្ធណ៍ត្បូងឃ្មុំដែលមិនព្រមទម្លាក់ចោលបទចោទលើពួកគាត់។

លោក កើត សារ៉ាយ (បង់កក្រមាក្រហម) កាន់បដានៅកណ្តាលកំពុងដើរធម្មយាត្រាក្នុងរាជធានីភ្នំពេញផ្សាយមេត្តាចិត្តផ្សារភ្ជាប់នឹងសិទ្ធិមនុស្ស ក្រោមប្រធានបទ ធានាសេចក្តីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌ដល់ពលរដ្ឋគ្រប់រូប កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាព៖ ផ្តល់ឱ្យ)

អត្ថបទ​និទាន​៖​​​ ​មធ្យោបាយ​អហិង្សា​ក្នុង​ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​

ក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ យុវជនគឺកម្លាំងចលករយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងទាមទារសិទ្ធិសេរីភាព ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយមធ្យោបាយក្នុងការទាមទារ គឺតាមរយៈការតស៊ូមតិ និងអហិង្សា។

ទិដ្ឋភាពសហគមន៍ព្រៃឈើច្បារតាប់កេះកាប់ចុងលួង ដែលរងការទន្ទ្រាន គឺមានទីតាំង ស្ថិតក្នុងភូមិពូត្រែង ឃុំដាក់ដាំ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

ដីព្រៃ​ជាង​១០​ហិកតា​របស់​សហគមន៍​មួយ​ក្នុង​ខេត្ត​មណ្ឌល​គិរី​រង​ការ​ទន្ទ្រាន​យក​ដោយ​ខុស​ច្បាប់​

ដីព្រៃជាង១០ហិកតា របស់សហគមន៍ព្រៃឈើមួយ ស្ថិតក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កំពុងរងការទន្ទ្រានយកធ្វើកម្មសិទ្ធិដោយខុសច្បាប់ ខណៈអាជ្ញាធរព្រមានចាត់វិធានការជនល្មើសតាមផ្លូវតុលាការ។

ទំព័រ 6 នៃ 40 1 5 6 7 40