តំណាងអ្នកភូមិមកពីក្រចេះឡើងមកតវ៉ានៅភ្នំពេញ ក្រោយអាជ្ញាធរឈូសឆាយដំណាំពួកគាត់
អ្នកភូមិប្រហែល ៤០នាក់មកពីស្រុកស្នួល ខេត្តក្រចេះ បានឡើងមកតវ៉ានៅរាជធានីភ្នំពេញរយៈពេល ២ថ្ងៃជាប់ៗគ្នា ដើម្បីស្វែងរកដំណោះស្រាយជុំវិញជម្លោះដីធ្លីដែលពួកគេចោទអាជ្ញាធរមូលដ្ឋានថា បានឈូសឆាយដំណាំ និងដុតផ្ទះសម្បែងរបស់ពួកគេ។ ពលរដ្ឋមកពីភូមិជើងឃ្លេរ ស្ថិតក្នុងឃុំ ២ធ្នូ លោក យ៉េន សុខាល័យ ប្រាប់វីអូឌីថា សមត្ថកិច្ចចម្រុះដឹកនាំដោយអភិបាលរងខេត្ត លោក ខាន់ ចំណាន បានយកគ្រឿងចក្រទៅឈូសឆាយដំណាំអស់ជាច្រើនហិកតា...