លោក អាត់ ធន់ ដឹកនាំកម្មករ-កម្មការិនីហែក្បួនដូចការគ្រោងទុក
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដឹកនាំកម្មករ កម្មការិនីហែក្បួនដើម្បីជំរុញឱ្យមានការគោរពសិទ្ធិការងារដូចការគ្រោងទុក បើទោះជាមានការព្រមានពីសមត្ថកិច្ចក៏ដោយ។ នៅព្រឹកនេះ លោក អាត់ ធន់ រួមជាមួយថ្នាក់ដឹកនាំសហជីពផ្សេងទៀត បានដឹកនាំកម្មករ កម្មការិនីជាង២០០០នាក់ ហែក្បួនចេញពីសួនច្បារក្បែរក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហែជុំវិញវត្តភ្នំ ដើម្បីជំរុញឱ្យមានភាពប្រសើរឡើងក្នុងវិស័យការងារ។ កាលពីម្សិលមិញ ស្នងការនគរបាលរាជធានីភ្នំពេញ លោក...