ប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំរងការរិះគន់ថាបណ្តែតបណ្តោយឱ្យមានបទល្មើសព្រៃឈើនៅព្រៃឡង់
បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានសកម្មជនព្រៃឈើរកឃើញជាបន្តបន្ទាប់ ហើយបញ្ហានេះកើតឡើងដោយពួកគេរិះគន់ទៅប្រធានមន្ទីរបរិស្ថានខេត្តនេះថា បណ្តែតបណ្តោយឱ្យមានវិនាសសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តនេះកើតមានឡើង។ ប្រធានសមាគមនយុវជនស្រលាញធម្មជាតិ លោក តាន់ គឹមសួរ បានរិះគន់ប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំថា មិនបានបង្ក្រាបបទល្មើសកាប់បំផ្លាញឈើ និងការឈូសឆាយយកធ្វើកម្មសិទ្ធិនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាព។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីរលោកបានចុះទៅស្រាវជ្រាវរកឃើញបទល្មើសព្រៃឈើជាច្រើនករណីនៅក្នុងដដែនជម្រកសត្វព្រៃព្រៃឡង់ខេត្ដកំពង់ធំ និងបានសហការជាមួយរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងស្ថាប័នពាក់ព័ន្ធមួយចំនួននៅក្នុងខេត្ដកំពង់ធំ ឈានទៅបង្ក្រាបបានឈើជាច្រើនម៉ែត្រគូបនៅក្នុងឃ្លាំងស្តុបនិងកែច្នៃឈើចំនួន៥កន្លែងផ្សេងគ្នា។ ប្រតិបត្តិការនេះ ក៏បានឃាត់បានរថយន្ដដឹកឈើធុនធំចំនួន២គ្រឿង រថយន្ដស៊ាំយ៉ុង១គ្រឿងកាលពីថ្ងៃទី២៣ ខែកញ្ញា...