ពលរដ្ឋម្នាក់នៅខេត្ដព្រះសីហនុរងរបួសដោយគ្រាប់កាំភ្លើងកែឆ្នៃនៅក្នុងទំនាស់ដីធ្លី
ពលរដ្ឋម្នាក់ត្រូវបានសន្តិសុខរបស់ឧកញ៉ា រតនៈ សម្បត្តិ បាញ់ដោយកាំភ្លើងឆ្នៃឱ្យរងរបួសភ្លៅខាងស្ដាំបន្ទាប់ពីពួកគេព្យាយាមរារាំងក្រុមសន្តិសុខមិនចូលទៅបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកភូមិក្នុងទំនាស់ដីធ្លីកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ពលរដ្ឋរងគ្រោះលោក ឡុង ប៊ុណ្ណារ៉ា អាយុ៤៣ឆ្នាំ រស់នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤...