អ្នកភូមិថា អាជ្ញាធរមូលដ្ឋានហាមពួកគាត់មិនឱ្យឡើងតវ៉ាទាមទារដោះលែង លោក ថេង សាវឿន និងមន្ត្រីសមាគម២រូប

អ្នកភូមិថា អាជ្ញាធរមូលដ្ឋានហាមពួកគាត់មិនឱ្យឡើងតវ៉ាទាមទារដោះលែង លោក ថេង សាវឿន និងមន្ត្រីសមាគម២រូប

ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន បានអះអាងថា អាជ្ញាធរមូលដ្ឋានបានចុះសួរនាំ និងហាមឃាត់ពួកគាត់មិនឱ្យឡើងមកភ្នំពេញ ដើម្បីតវ៉ាទាមទារដោះលែង លោក ថេង សាវឿន និងមន្ត្រីសមាគម២រូបឱ្យមានសេរីភាពវិញ។

អ្នកចុះល្បាតថា បទល្មើសព្រៃឈើនៅតំបន់ឱរ៉ាល់បានកើនឡើងដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរ

អ្នកចុះល្បាតថា បទល្មើសព្រៃឈើនៅតំបន់ឱរ៉ាល់បានកើនឡើងដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរ

ក្រុមអ្នកល្បាតព្រៃ បានអះអាងថា បទល្មើសព្រៃឈើនៅតំបន់ឱរ៉ាល់បានបន្តកើនឡើង ដោយសារគ្មានការចុះអន្តរាគមន៍បង្ក្រាប និងទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។

រូបថតប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន លោក ញ៉ិល ភាព ជាមន្ត្រីជាន់ខ្ពស់សមាគម និងលោក ថាន់ ហាច ជាមន្ត្រីសម្របសម្រួលសមាគម ដែលពលរដ្ឋប្រមាណ៣០០នាក់ នាំគ្នាលើកបង្ហាញដើម្បីតវ៉ានៅមុខក្រសួងមហាផ្ទៃ កាលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ជួយអន្តរាគមន៍ដោះលែងពួកគេឱ្យមានសេរីភាពវិញ។ (លោក អ៊ុក ដែន)

ពលរដ្ឋ​ជាង​៣០០​នាក់​តវ៉ា​មុខ​ក្រសួង​មហាផ្ទៃ​ទាមទារ​ដោះ​លែង​លោក​ ​ថេង​ សាវឿន​ ​និង​មន្ត្រី​សមាគម​២​រូប​

ពលរដ្ឋជាង៣០០នាក់មកពីខេត្តចំនួន៥បានប្រមូលផ្តុំតវ៉ាមុខក្រសួងមហាផ្ទៃនៅថ្ងៃសុក្រម្សិលមិញនេះ ដើម្បីទាមទារឱ្យដោះលែងប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងមន្ត្រី២រូបរបស់សមាគមនេះ ក្រោយសមត្ថកិច្ចខេត្តក្រចេះចាប់ខ្លួន និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីសាកសួរបន្ត។

អ្នកការពារសត្វព្រៃទទូចដល់សមត្ថកិច្ចចាប់ជនដែលបរបាញ់សត្វក្នុងព្រៃសហគមន៍ប្រាំបីមុមមកដាក់ទោសតាមច្បាប់

អ្នកការពារសត្វព្រៃទទូចដល់សមត្ថកិច្ចចាប់ជនដែលបរបាញ់សត្វក្នុងព្រៃសហគមន៍ប្រាំបីមុមមកដាក់ទោសតាមច្បាប់

អ្នកការពារព្រៃឈើ និងសត្វព្រៃ បានទទូចដល់សមត្ថកិច្ចឱ្យស្រាវជ្រាវចាប់ខ្លួនក្រុមជនដែលបរបាញ់សត្វក្នុងព្រៃសហគមន៍ប្រាំបីមុមមកផ្តន្ទាទោសតាមច្បាប់ ដើម្បីព្រមានដល់អ្នកផ្សេងទៀតកុំឱ្យធ្វើបែបនេះ និងបញ្ឈប់ការដើរប្រមាញ់សត្វព្រៃបន្តទៀត។ កាលពីថ្ងៃ២២ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ច និងប្រជាសហគមន៍បានចាប់បានឧបករណ៍សម្រាប់ធ្វើសកម្មភាពចាប់សត្វព្រៃមួយចំនួននិងឡានមួយគ្រឿងរបស់ជនសង្ស័យមួយក្រុមនៅក្នុងចម្ការអំពៅ ស្ថិតក្នុងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ខណៈម្ចាស់ ឬក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់អស់។ ប្រធានសហគមន៍ការពារព្រៃឈើប្រាំបីមុមលោក សឿន ឡាយ បានឱ្យថា ​ចាប់តាំងពីចាប់បានវត្ថុតាងរហូតមកដល់ពេលនេះ...

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន កំពុងអង្គុយធ្វើការនៅក្នុងបន្ទប់មួយ។ (ហ្វេសប៊ុក ថេង សាវឿន)

លោក​ ​ថេង​ ​សាវឿន​ ​និង​មន្ត្រី​២​រូប​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាននគរបាលខេត្តរតនគិរី​ ​ក្រោយ​ធ្វើ​សិក្ខា​សាលា​មួយ​នៅ​ខេត្ត​នេះ​

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន និងមន្ត្រី២រូបទៀត ​ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការខេត្តរតនគិរីនៅព្រឹកថ្ងៃព្រហស្សតិ៍នេះ ក្រោយសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួនសាកសួរជាច្រើនម៉ោង។

កម្មកររោងចក្រជាង៧០០នាក់នៅខណ្ឌពោធិ៍សែនជ័យ ត្រូវថៅកែរត់ចោលដោយមិនដោះស្រាយសំណង

កម្មកររោងចក្រជាង៧០០នាក់នៅខណ្ឌពោធិ៍សែនជ័យ ត្រូវថៅកែរត់ចោលដោយមិនដោះស្រាយសំណង

កម្មកររោងចក្រ៧៣៦នាក់បម្រើការងារនៅរោងចក្រ ដាយ៉ាប គ្លូប៊ល ស្ថិតក្នុងសង្កាត់កាកាបពីរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានថៅកែបិទទ្វាររោងចក្ររត់ចោល ដោយមិនបានដោះស្រាយសំណងតាមផ្លូវច្បាប់ជូនពួកគាត់។

អ្នកភូមិត្អូញត្អែពីបញ្ហាលំបាកទទួលសេវាសុខភាពខណៈ៤ឃុំក្នុងស្រុកកណ្ដាលស្ទឹងមានមណ្ឌលសុខភាពតែ១

អ្នកភូមិត្អូញត្អែពីបញ្ហាលំបាកទទួលសេវាសុខភាពខណៈ៤ឃុំក្នុងស្រុកកណ្ដាលស្ទឹងមានមណ្ឌលសុខភាពតែ១

អ្នកភូមិមួយចំនួននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានត្អូញត្អែពីបញ្ហាលំបាកក្នុងការទទួលបានសេវាសុខភាពសាធារណៈ ខណៈឃុំចំនួន៤ នៃស្រុកនេះមានមណ្ឌលសុខភាពតែមួយ។

សត្វខ្លាឃ្មុំញីមួយក្បាលបានងាប់ បន្ទាប់ពីជាប់អន្ទាក់ជាច្រើនថ្ងៃនៅព្រៃតំបន់ការពារក្នុងខេត្តកោះកុង

សត្វខ្លាឃ្មុំញីមួយក្បាលបានងាប់ បន្ទាប់ពីជាប់អន្ទាក់ជាច្រើនថ្ងៃនៅព្រៃតំបន់ការពារក្នុងខេត្តកោះកុង

សត្វខ្លាឃ្មុំញីមួយក្បាលទម្ងន់ជាង៦០គីឡូក្រាមត្រូវបានងាប់ ក្រោយជាប់អន្ទាក់ព្រានព្រៃជាច្រើនថ្ងៃ នៅព្រៃតំបន់ការពារស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈអ្នកអភិរក្សបានបញ្ហាការសោកស្តាយ និងអំពាវនាវដល់ពលរដ្ឋឱ្យបញ្ឈប់ការដាក់អន្ទាក់ចាប់សត្វព្រៃបន្តទៀត។

ចម្រៀកឈើដែលក្រុមយុវជនប្រទះឃើញគេអារច្រៀក ស្ថិតក្នុងតំបន់អារ៉ែង នៅភូមិច្រកឬស្សី ឃុំជ្រនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ខណៈក្រុមយុវជនទាំងនោះចុះល្បាតរយៈពេល៣ថ្ងៃចាប់ពីថ្ងៃពីទី២៦ ដល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ (អ៊ុក ដែន)

ក្រុម​យុវជន​បារម្ភ​ពី​ការ​បាត់បង់​ព្រៃ​ឈើ​នៅ​តំបន់​អារ៉ែង​ក្រោយ​រក​ឃើញ​បទល្មើស​ជា​បន្តបន្ទាប់​

ក្រុមយុវជនបានបង្ហាញពីក្តីបារម្ភចំពោះការបាត់បង់ព្រៃឈើនៅសហគមន៍តំបន់អារ៉ែង ក្រោយរកឃើញបទល្មើសជាបន្តបន្ទាប់ ខណៈពួកគេចុះល្បាតព្រៃក្នុងតំបន់ការពារមួយនេះ។

ពលករខ្មែររាប់សិបនាក់ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ក្នុងខែមេសា ឆ្នាំ២០២៣ ដោយសារឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ក្រោយចូលឆ្នាំថ្មីប្រពៃណីខ្មែរចប់។ (សង់ត្រាល់)

ពលករ​ខ្មែរ​ជិត​១៣០០​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​និង​បញ្ជូន​ត្រលប់​មក​កម្ពុជា​វិញ​ដោយ​សារ​គ្មាន​ឯកសារ​ស្រប​ច្បាប់​​

អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយបានឱ្យដឹង​ថា ក្រោយបុណ្យចូលឆ្នាំប្រពៃណីជាតិរួចរាល់មានពលរដ្ឋខ្មែរជាង ១ ០០០នាក់ ​ត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួន​ និងបញ្ជូនមកកម្ពុជាវិញដោយសារគ្មានឯកសារស្របច្បាប់។  ​

ទំព័រ 16 នៃ 40 1 15 16 17 40