ទិដ្ឋភាពពលរដ្ឋចូលរួមក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៥ ដែលធ្វើឡើងនៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ (អ្នកស្រី មុំ សុភី)

ពលរដ្ឋ​​ខេត្ត​កំពង់ស្ពឺ​​ស្នើ​ដល់​នាយក​រដ្ឋមន្ត្រី​ថ្មី​ជួយដោះ​​ស្រាយ​​វិវាទ​ដី​ធ្លី​​ជា​​មួយ​​ក្រុម​​ហ៊ុន​​ស្ករ​​អំពៅ

ប្រជាពលរដ្ឋមួយចំនួននៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្នើនាយករដ្ឋមន្ត្រីថ្មីជួយរុញឱ្យមានដំណោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅដែលបានអូសបន្លាយជាង១០ឆ្នាំ។

អនុប្រធានសហជីពសិទ្ធិកម្មករខ្មែរប្រចាំរោងចក្រ ស៊ិនឡន អ្នកស្រី ប៊ូ រ៉ាត់ និងក្រុមការងារសហជីពសិទ្ធិកម្មករខ្មែរ ទៅឆ្លើយបំភ្លឺនៅក្រសួងការងារ ពាក់ព័ន្ធវិវាទការងារជាមួយភាគីរោងចក្រស៊ិនឡន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

តំណាង​កម្មករ​ម្នាក់​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឱ្យ​ឆ្លើយ​បំភ្លឺ​ក្រោយ​មាន​វិវាទ​ការងារ​ជា​មួយ​ថៅកែ​រោងចក្រ​

តំណាងកម្មករម្នាក់បម្រើកា​​រងារ​នៅ​រោង​​ចក្រ​ ស៊ិន​​ឡន អ៊ិន​​ធើណេសិ​ន​​ណល (ខេមបូឌា) (ឯ.ក (CINLON INTERNATIONAL (CAMBODIA) CO.,LTD) ស្ថិត​តាម​បណ្ដោយផ្លូវ​លេខ​ជាតិ​៤១ ក្នុង​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការខេត្តនេះ កោះហៅឱ្យឆ្លើយបំភ្លឺនៅចុងខែធ្នូនេះ ក្រោយមានវិវាទការងារជាមួយថែកែរោងចក្រ។

ទិដ្ឋភាពព្រៃឈើនៅតំបន់ភ្នំតាម៉ៅត្រូវបានគេកាប់ និងផ្នែកខ្លះទៀតត្រូវបានឈូសឆាយក្នុងរូបភាពធ្វើផ្លូវភ្លើងក្នុងព្រៃមួយនេះកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ (កញ្ញា បូ សុភា)

អ្នក​ការពារ​សត្វ​ព្រៃ​បារម្ភ​ពី​ការ​បាត់បង់​ជម្រក​សត្វ​ព្រៃ​ភ្នំតាម៉ៅ​ក្រោយ​មាន​សកម្ម​ភាព​ឈូស​ឆាយ​ជា​ថ្មី​

អ្នកកាពារសត្វព្រៃ និងប្រជាពលរដ្ឋមួយចំនួនរស់នៅជុំវិញតំបន់​ភ្នំតាម៉ៅ​បារម្ភពីការបាត់បង់ជម្រកសត្វ និងផលប៉ះពាល់ដល់សត្វព្រៃនៅតំបន់ការពារមួយនេះ ក្រោយមានសកម្មភាពឈូសឆាយព្រៃឈើនៅតំបន់ភ្នំតាម៉ៅជាថ្មី។

ជំនួបរវាងអ្នកកាសែត ជាមួយតំណាងក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំកំណែទម្រង់បញ្ហារដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួននៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ (រូបថតផ្តល់ឱ្យដោយ អង្គការInternews)

ក្រសួង​មហាផ្ទៃ​នឹង​ធ្វើ​កំណែ​ទម្រង់​បញ្ហា​រដ្ឋបាល​សាធារណៈ​មួយ​ចំនួន​​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពលរដ្ឋ​ ​​

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា ខ្លួននឹងធ្វើកំណែទម្រង់បញ្ហារដ្ឋបាលសាធារណៈមួយចំនួនដើម្បីបង្កភាពងាយស្រួលជូនពលរដ្ឋនៅថ្នាក់ក្រោមជាតិ ហើយវាជាយុទ្ធសាស្រ្ដថ្មី និងផែនការរបស់ក្រសួងដាក់ជូនពលរដ្ឋក្នុងចេតនាបង្កភាពស្រួលក្នុងការផ្ដល់ និងទទួលសេវាសាធារណៈរបស់រដ្ឋ។

សកម្មភាពបណ្ដាញសហគមន៍ព្រៃឡង់ចុះល្បាតកាលពីថ្ងៃ២៨ដល៣០ខែវិច្ឆិកា ឆ្នាំ២០២៣ រកឃើញការកាប់បំផ្លាញព្រៃឈើតំបន់ព្រៃឡង់ ដើម្បីយកធ្វើជាកម្មសិទ្ធិស្ថិតនៅភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ។ (រូបភាពផ្ដល់ឱ្យ)

ព្រៃឡង់​ប្រមាណ​៥០​ហិកតា​នៅ​កំពង់ធំ​ត្រូវ​បាន​កាប់​បំផ្លាញ​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​

បណ្ដាញសហគមន៍ព្រៃឡង់ខេត្ដកំពង់ធំបានឱ្យដឹងថា ព្រៃឡង់ប្រមាណ៥០ហិកតាត្រូវបានគេកាប់បំផ្លាញ ដើម្បីយកដីធ្វើជាកម្មសិទ្ធិឯកជនដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។

អត្ថបទនិទាន៖ ជីវិតចុងក្រោយរបស់ស្រ្ដីមានផ្ទុកជំងឺអេដស៍នៅខេត្តស្វាយរៀង

អត្ថបទនិទាន៖ ជីវិតចុងក្រោយរបស់ស្រ្ដីមានផ្ទុកជំងឺអេដស៍នៅខេត្តស្វាយរៀង

យើងគ្រប់គ្នាអាចនៅតែមានអារម្មណ៍ភ័យខ្លាចនៅពេលលឺពីឈ្មោះជំងឺអេដស៍ ដោយសារវាគឺជំងឺកាចសាហាវ និងពុំទាន់មានថ្នាំព្យាបាល១០០ភាគរយនៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងទៀត គេអាចដាក់ស្ដីបន្ទោសលើអ្នកចម្លងជំងឺនេះទៅអ្នកផ្សេងទៀត ហើយរើសអើងអ្នកផ្ទុកជំងឺនេះ។ ស្ដ្រីម្នាក់នៅឯខេត្ដស្វាយរៀង គឺជាជនរងគ្រោះម្នាក់នៃជំងឺនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងកំពុងរស់នៅតែឯង ដោយពុំមានទីពឹង ពុំមានការគាំទ្រពីសង្គម និងហាក់ដូចជារស់នៅក្នុង​ស្បៃងងឹងសូន្យសុងនៃឆាកជីវិត ដែលរងចាំតែពេលវេលាជីវិតចុងក្រោយប៉ុណ្ណោះ។  ឆ្លងជំងឺអេដស៍ពីប្ដី   អ្នកស្រី អ៊ឹម សាមុល មានរូបរាងកាយស្គមសម្បុរខ្មៅ និងស្បែកជ្រីវជ្រួញ...

ទិដ្ឋភាពពលរដ្ឋ និងយុវជនចំនួនប្រមាណ ៦០នាក់ចូលរួមកម្មវិធីកិច្ចពិភាក្សាស្ដីអំពី ប្រជាធិបតេយ្យ និងការបោះឆ្នោត ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ថតរូបដោយលោក សួន វុត្ថា)

ពលរដ្ឋ​មួយ​ចំនួន​​​នៅ​ខេត្ដស្វាយ​រៀង​ថា​ ​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​និង​ការ​យល់​ដឹង​ពី​ដំណើរ​ការ​​​បោះឆ្នោត​ជា​រឿង​សំខាន់​

ពលរដ្ឋ និងយុវជនមួយចំនួន ដែលមកពីតាមបណ្ដា​ស្រុកមួយចំនួននៅខេត្ដស្វាយរៀង ​បានលើកឡើងថា ការបើកលំហសិទ្ធិសេរីភាព​ និងការ​យល់ដឹងអំពីនីតិវិធីនៃដំណើរការបោះឆ្នោត​នៅកម្ពុជា គឺជារឿងសំខាន់ក្នុងប្រទេសប្រជាធិបតេយ្យ។  ​

ប្រធានសហជីពស្មារតីខ្មែរនិងកម្មកររោងចក្រ សិនតៃ ហ្គាមេន បានទៅដាក់ពាក្យប្ដឹងនៅក្រសួងការងារ និងណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ជុំវិញបញ្ហាដែលកើតឡើងលើកម្មករ ។ (រូបថតផ្ដល់ឱ្យ)

សហជីព​ចោទ​ថា​​ ថៅកែ​រោងចក្រ​សិនតៃ​រំលោភ​សិទ្ធិ​កម្មករ​និង​ច្បាប់​ការងារ​

មន្ត្រីសហជីពបានចោទទៅកាន់ភាគីថៅកែរោងចក្រ សិនតៃ មេហ្គាមេន (ខេមបូឌា)ខូអិលធីឌី (ZHEN TAI GARMENT Cambodia Co.,Ltd)ដែលស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថារំលោភសិទ្ធិកម្មករ និងច្បាប់ស្តីពីការងារ។

កម្មករកម្មការិនីរោងចក្រសិនតៃហ្គាមេនបានប្រមូលផ្ដុំគ្នាតវ៉ាកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៣។ (លោក សួន វុត្ថា )

កម្មការិនី​រោងចក្រ​២​នាក់​ស្នើ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​សំណុំ​រឿង​ពួក​គេ​ប្តឹង​ថៅកែ​

កម្មការិនី២នាក់បម្រើការងារនៅរោងចក្រ សិនតៃហ្គាមេន (ខេមបូឌា) ខូអិលធីឌី (ZHEN TAI GARMENT Cambodia Co.,Ltd) ស្តិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានស្នើដល់សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការលើសំណុំរឿងរបស់ពួកគេដែលប្តឹងថៅកែកាលពីប្រមាណ ៥ខែមុន។

សកម្មភាពកសិកររស់នៅភូមិក្រាំង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងប្រមូលផលត្រសក់លក់ឱ្យម៉ូយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ (លោក អ៊ុក ដែន)

កសិករ​មួយ​ចំនួន​នៅ​ខេត្តកំពង់ស្ពឺ​ស្នើ​ឱ្យ​មន្រ្តី​កសិកម្ម​​ជួយ​បង្ហាត់​បង្រៀន​បច្ចេក​ទេស​​ដល់​ពួកគេ​

ប្រជា​កសិករមួយចំនួនរស់នៅភូមិក្រាំង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាអ្នកដាំបន្លែបង្កា ក្រោយពីតំបន់​ពួកគាត់រស់នៅពុំមានព្រៃឈើដើម្បីអាស្រ័យផលបន្តទៀតនោះ បាននាំគ្នាស្នើឱ្យមន្ត្រីជំនាញចុះមកបង្ហាត់បង្រៀនបច្ចេកទេសកសិកម្មដល់ពួកគាត់ ដើម្បីបង្កើនទិន្នផល និងបង្កើនប្រាក់ចំណូលក្នុងសហគមន៍។

ទំព័រ 10 នៃ 40 1 9 10 11 40