កម្មករជាង១០០០នាក់នៅស្វាយរៀងតវ៉ាឱ្យថៅកែយកពួកគេជាង៤០នាក់ចូលធ្វើការងារវិញ
កម្មករជាង ១ ០០០នាក់បម្រើការងារនៅរោងចក្រ ដាប់ប៊ែយូភីស្ព័ត ខេមបូឌា (WP SPORTS Cambodia) នៅខេត្ដស្វាយរៀង បាននាំគ្នាតវ៉ានៅថ្ងៃទី២៦ ខែឧសភានេះ ដើម្បីទាមទារឱ្យថៅទទួលយកកម្មករជាង៤០នាក់ចូលធ្វើការងារវិញ ក្រោយបញ្ឈប់ពួកគេពីការងារដោយខុសច្បាប់។ កម្មការិនីម្នាក់ អ្នកស្រី ខេន ស៊ីនួន បម្រើការងារនៅរោងចក្រដាប់ប៊ែយូភីស្ព័ត ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ថៅកែបានបញ្ឈប់កម្មករជាង៤០នាក់...