CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ផ្ញើរបាយការណ៌

អត្ថបទ​ទស្សនៈ​៖​ ​កង្វះ​ប្រព័ន្ធ​ជូន​ដំណឹង​ពី​គ្រោះ​អាសន្ន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែ​បារម្ភ​ពី​សុវត្ថិភាព​

CJ Khmer ដោយ CJ Khmer
December 26, 2025
ក្នុង ផ្ញើរបាយការណ៌, សង្គម
0
ផ្ទាំងគំនូរដាក់បង្ហាញនៅសួនព្រះរាជ្យដំណាក់ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដែលក្រុមវិចិត្រករគូរពីទិដ្ឋភាពជនស៊ីវិលកម្ពុជារងគ្រោះ ឈឺចាប់ ស្លាប់ របួស ព្រាត់ប្រាស់គ្រួសារ ដោយការវាយប្រហាររបស់កងយោធាថៃ។ (រូបភាព ដោយ លោកហ៊ុន ឌីម៉ូ)

ផ្ទាំងគំនូរដាក់បង្ហាញនៅសួនព្រះរាជ្យដំណាក់ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដែលក្រុមវិចិត្រករគូរពីទិដ្ឋភាពជនស៊ីវិលកម្ពុជារងគ្រោះ ឈឺចាប់ ស្លាប់ របួស ព្រាត់ប្រាស់គ្រួសារ ដោយការវាយប្រហាររបស់កងយោធាថៃ។ (រូបភាព ដោយ លោកហ៊ុន ឌីម៉ូ)

0
ចែករំលែក
25
ចំនួនមើល

កាលពីថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៥ យន្ដហោះថៃបានហោះចូលទម្លាក់គ្រាប់បែក៤គ្រាប់​ចូលស្រុកបាណន់ដែលកៀកមែនទែននឹងក្រុងបាត់ដំបង។ ហេតុការណ៍ទម្លាក់គ្រាប់បែកនេះបង្កឱ្យប្រជាពលដ្ឋជាច្រើនព្រួយបារម្ភពីសុវត្ថិភាព ក្នុងនោះអ្នកខ្លះចោទជាសំណួរសួរជុំវិញប្រព័ន្ធជូនដំណឹងពីគ្រោះអាសន្ន។ តើអាជ្ញាធរកម្ពុជាបានគិតហើយឬនៅ ពីប្រព័ន្ធជូនដំណឹងគ្រាមានអាសន្ន​ដូចជាករណីទម្លាក់គ្រាប់បែកឬបាញ់ប្រហារបែបនេះ?

ព្រឹត្តិការណ៍ថៃទម្លាក់គ្រាប់បែកនៅស្រុកបាណន់ដែលកៀកនឹងក្រុងបាត់ដំបងនេះ បង្កឱ្យពលរដ្ឋអ្នករស់នៅជិតទីតាំងទម្លាក់គ្រាប់បែក និងអ្នករស់ក្រុងបាត់ដំបងមានការតក់ស្លុតយ៉ាងខ្លាំង។ គេមិនអាចវាស់ស្ទង់ទំហំឈឺចាប់ភ័យខ្លាចរបស់ពលរដ្ឋបានទេ។ ប៉ុន្តែគេអាចឃើញបានពីទឹកចិត្តភ័យខ្លាចរបស់ពលរដ្ឋ តាមរូបភាពវីដេអូដែលបង្ហាញលើបណ្ដាញសង្គមនានា គឺគេឃើញកុមារតូចៗជាច្រើនស្រែកទ្រហោរយំរកម្ដាយដោយការតក់ស្កុតភិតភ័យជាតក្កមា។ក្មេងខ្លះយំស្ទើគាំងក៏មាន។  សាលារៀនឯកជននៅក្នុងក្រុងបាត់ដំបង ហៅទូរសព្ទឱ្យអាណាព្យាបាលទៅទទួលកូនចេញពីសាលា ក្នុងនោះម្ដាយឪពុកខ្លះទៅយកកូនមិនទាន់កូនក៏ស្រែកទួញយំទ្រហឹងអឺងកងពេញសាលាដោយសារតែភ័យខ្លាច។

គ្រូៗសិស្សធំៗរត់ស្វែងរកទីសុវត្ថិភាពរៀងៗខ្លួន។ សិស្សានុសិស្សនៅសាលានានាជុំវិញតំបន់ភ្នំសំពៅ បានយកកង់ម៉ូតូជិះយ៉ាងប្រសាចចេញពីសាលាឆ្ពោះទៅផ្ទះរបស់ពួកគេរៀងៗខ្លួន។ តើផ្ទះសម្បែងរបស់ពួកគេជាទីដែលមានសុវត្ថិភាពដែលអាចជ្រកផុតពីគ្រោះថ្នាក់ដោយសារគ្រាប់បែកថៃឬទេ? ចម្លើយគឺមិនអាចទេ។ ផ្ទះសម្បែងជាទូទៅនៅស្រុកបាណន់ដែលកៀកនឹងក្រុងបាត់ដំបង សុទ្ធតែមិនមានលេនដ្ឋាន ឬត្រង់សេដែលអាចការពារខ្លួនពីគ្រាប់បែកដែលថៃទម្លាក់ពីលើយន្ដហោះនោះឡើយ។ ពួកគេតម្រង់ទៅផ្ទះគ្រាន់តែជាទីតាំងដែលពួកគេអាចមានសុវត្ថិភាពផ្លូវចិត្តប៉ុណ្ណោះ។

កាលមុនថ្ងៃទី២៤ ខែធ្នូ អ្នកបាណន់ឬអ្នកក្រុងបាត់ដំបងសុទ្ធតែជឿថា គ្រាប់ផ្លោងរបស់ថៃមិនអាចធ្លាក់ដល់ទីលំនៅរបស់ពួកគេទេ។ចំណែកឯអាជ្ញាធរក៏ប្រហែលជាគិតដូចគ្នានេះដែរទើប មិនទាន់មានឡើយការជូនដំណឹងឱ្យប្រជាពលរដ្ឋរៀប លេនដ្ឋាន ។ មិនទាន់ឃើញឡើយការជូនដំណឹងពីតំបន់ហានិភ័យ មិនមានសោះឡើយការជូនដំណឹងបន្ទាន់ពីការវាយប្រហារនានាដែលអាចនឹងកើតមានឡើង។ ប្រការទាំងអស់នេះ បើរាស្ត្របន្ទោសអាជ្ញាធរក៏មិនត្រូវ ហើយបើមិននិយាយជំរុញឱ្យមានយន្តការជូនដំណឹងគ្រាមានអាសន្ននេះក៏មិនកើត។

ក្នុងកាលៈទេសៈនេះ យ៉ាងហោចណាស់ អាជ្ញាធរខេត្តជាប់ព្រំដែនថៃទាំងអស់គួរតែជូនដំណឹងឬជំរុញឱ្យពលរដ្ឋរៀបចំលេនដ្ឋានការពារគ្រាប់តាមលទ្ធភាពដែលអាចធ្វើទៅបាន។ សាលារៀនមន្ទីរពេទ្យ ផ្សារ  គួរតែមានលេនដ្ឋានឬត្រង់សេដូចគ្នា ដើម្បីបង្ការហានិភ័យ ពិសេសការពារគ្រោះថ្នាក់ដែលបណ្ដាលមកពីការវាយប្រហារឈ្លានពាន។ ចំណែកឯប្រព័ន្ធជូនដំណឹងពីហានិភ័យគួរតែមាន និងត្រូវតែមានជាការចាំបាច់បន្ទាន់ជាទីបំផុត ដោយមានកិច្ចសហការផ្ដល់ព័ត៌មានពីសំណាក់អាជ្ញាធរពាក់ព័ន្ធ។ អាជ្ញាធរអាចជូនដំណឹងបានតាមរយៈកម្មវិធីផ្ញើសារតាមទូរសព្ទ ឬអាចជូនដំណឹងតាមទំព័រហ្វេសប៊ុកផ្លូវការ ឬអាចឈានដល់ដាក់ខេត្តឬតំបន់ណាមួយស្ថិតក្នុងគ្រាអាសន្នក៏បាន គឺអាចធ្វើបានដូចជាករណីជូនដំណឹងពីគ្រោះទឹកជំនន់ឬជំងឺឆ្លងអ៊ីចឹងដែរ។ ការជូនដំណឹងពីហានិភ័យជា ប្រការចាំបាច់បំផុតមិនអាចខ្វះបាន ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ ខណៈដែលភាគីថៃនៅតែចិញ្ចឹមចិត្តឈ្លានពានកម្ពុជាបន្តទៀត។

ប្រសិនបើប្រជាពលរដ្ឋទទួលបានព័ត៌មានពីហានិភ័យនោះ ពួកគេនឹងអាចការពារខ្លួនបានដោយខ្លួនឯង និងម្យ៉ាងទៀតពួកគេអាចចូលរួមជាមួយអាជ្ញាធរដើម្បីដោះស្រាយបញ្ហានានាបានដែរ៕

………………………………………….

អត្ថបទដោយ កូនអ្នកបាត់ដំបង

បញ្ជាក់៖ អត្ថបទទស្សនៈខាងលើនេះ មិនឆ្លុះបញ្ចាំងពីគោលជំហររបស់ CJ-News នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ(CCIM) ឡើយ។ សូមអរគុណ

អត្ថបទមុន

ក្រសួង​ការពារ​ជាតិ​កម្ពុជា​​៖ ថៃ​វាយ​ប្រហារ​លើ​ទីតាំង​ពលរដ្ឋ​ស៊ីវិល​បណ្តាល​ឱ្យ​មនុស្ស​៧​នាក់​ស្លាប់​និង​របួស​២០​នាក់​

អត្ថបទបន្ទាប់

ក្រុម​អង្គការ​សង្គម​ស៊ីវិល​គ្រោង​ប្រមូល​ភស្តុតាង​​ផល​ប៉ះពាល់​ពី​​ការ​ឈ្លាន​ពាន​របស់​ថៃ​ដើម្បី​ប្តឹង​ទៅ​អន្តរជាតិ​​

អត្ថបទបន្ទាប់
តំណាងក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាធ្វើសន្និសីទសារព័ត៌មានរួមគ្នាស្តីពី ការឆ្លើយតបវិបត្តិព្រំដែន ការរកឃើញពីការវាយតម្លៃរហ័ស និងសកម្មភាពបន្ទាប់ នៅការិយាល័យមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ (CCIM)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​គ្រោង​ប្រមូល​ភស្តុតាង​​ផល​ប៉ះពាល់​ពី​​ការ​ឈ្លាន​ពាន​របស់​ថៃ​ដើម្បី​ប្តឹង​ទៅ​អន្តរជាតិ​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង