CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី សម្លេងសហគមន៍

ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​គងពិសី​ខេត្ត​កំពង់ស្ពឺ នៅ​តែ​យល់​ដឹង​តិចតួច​ជុំវិញ​ការ​បោះ​ឆ្នោត

Admin ដោយ Admin
June 29, 2022
ក្នុង សម្លេងសហគមន៍, សិទ្ធិមនុស្ស
0
Election in Kandal Province

ប្រជាពលរដ្ឋ​ពិនិត្យ​បញ្ជីឈ្មោះ​បោះឆ្នោត​នៅមណ្ឌល​បោះឆ្នោត​មួយកន្លែង កាលពី​ថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។ (រូបភាព៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
64
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន៖

ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ នៅតែ​មាន​ការ​យល់​ដឹង​តិចតួច​នៅ​ឡើយ ពី​ដំណើរ​ការ​បោះឆ្នោត​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់​ជាតិ ខណៈ​ដែល​ប្រទេស​កម្ពុជាទើប​បញ្ចប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិទី៥ និង​ត្រៀម​រៀប​ចំការ​បោះឆ្នោត​ជាតិ​នៅ​ខែកក្កដា ឆ្នាំ២០២៣​ខាងមុខ។

លោក ឡៃ ចាន់ធឿន ជាប្រជាពលរដ្ឋរស់នៅភូមិព្រៃកន្ទោច ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានលើកឡើងថា លោកពុំសូវយល់ដឹងអំពីរបៀបនៃការបោះឆ្នោតនោះទេ បើទោះបីជាលោកធ្លាប់ចូលរួមបោះឆ្នោតជាច្រើនលើករួចមកហើយក្តី។

លោក ចាន់ធឿន បច្ចុប្បន្នមានអាយុ ៤៥ឆ្នាំ បានបន្តថា៖ «ទោះបីមានអង្គការផ្សេងៗឬអ្នកតំណាង (គ.ជ.ប) មកណែនាំពន្យល់ពួកគាត់ក៏នៅតែយល់ដឹងតិចតួច លុះត្រាតែ (គ.ជ.ប) ឬអង្គការ ស្ថាប័នផ្សេងៗមកជួយពន្យល់ណែនាំពួកគាត់ឲ្យញឹកញាប់បន្តិច ទើបពួកគាត់យល់ បើមិនដូច្នោះទេ ពួកគាត់នៅតែមិនយល់អញ្ចឹង ព្រោះអីការយល់ដឹងរបស់ពួកគាត់នៅមានកម្រិត»។

ប្រទេសកម្ពុជាទើបតែបានបញ្ចប់ការរៀបចំការបោះឆ្នោតសកលជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ហើយត្រៀមរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

ប្រជាពលរដ្ឋម្នាក់ទៀត រស់នៅភូមិថ្មស ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានលើកឡើងថា ពួកគេពុំសូវយល់ដឹងពីដំណើរការនៃការបោះឆ្នោតនោះឡើយ។

លោកថា៖ «បើនិយាយអំពីប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានមានការយល់ដឹងអំពីការបោះឆ្នោតនេះ ហើយនៅតាមតំបន់មូលដ្ឋានផ្សេងទៀត គឺការយល់ដឹងពីការបោះឆ្នោតរបស់​ពួកគាត់នៅមានកម្រិតនៅឡើយ ហើយការចូលរួមរបស់ពួកគាត់នោះមានពីរចំណុច ទីមួយ គឺការយល់ដឹងរបស់ពួកគាត់នៅមានកម្រិត គឺខ្វះចំណេះដឹង និងទី២ ការចូលរួមរបស់ពួកគាត់នៅមានគំនាបដោយមានការបង្ខំចិត្តអញ្ចឹងទេ»។

លោកបន្តថា៖ «បើនិយាយទៅកម្រិតនៃការចេះដឹងរបស់ពួកគាត់នៅមានកម្រិត បើគេចង្អុលឲ្យពួកគាត់គូសយ៉ាងម៉េច គាត់ទៅគូសអញ្ចឹងទៅ អ្នកដែលពួកគាត់យល់ដឹងពីការបោះឆ្នោតនេះមានតិចណាស់ នៅតាមសហគមន៍ក្នុងភូមិ ឧទាហរណ៍ ១០០នាក់យល់ដឹងនេះមិនបានពាក់កណ្ដាលផង»។

លោកបានបន្តថា៖ «បើតាមខ្ញុំធ្លាប់ចូលរួមណែនាំគាត់នៅតាមសហគមន៍ឃើញថា ការយល់ដឹងរបស់ពួកគាត់តិចតួចណាស់ នៅពេលទៅបោះឆ្នោតខាងមុខ គណៈកម្មការគេថាពួកគាត់ខ្វះនេះ ខ្វះនោះ មានឯកសារមិនគ្រប់គ្រាន់ មិនអាចបោះឆ្នោតបានទេ»។

ប្រជាពលរដ្ឋមួយចំនួនខ្លះឆ្លើយថា អញកំពុងតែខ្ជិលផង អញឈប់ទៅបោះឆ្នោត ក៏បានដែរ នេះហើយដោយសារតែពួកគាត់ខ្វះនៃការយល់ដឹង បញ្ហាទាំងនេះ វាធ្វើឱ្យបាត់បង់នៃតម្លៃជាតិខ្លួនឯងមួយចំនួនធំណាស់។ នេះហើយធ្វើឲ្យបាត់បង់នូវឆន្ទៈរបស់ខ្លួនដែលជាតិជ្រើសរើសតំណាងមូលដ្ឋានឬតំណាងថ្នាក់ដឹកនាំប្រទេសខ្លួនឯងមួយ ភាពនៃការយល់ដឹងរបស់ពួកគាត់នៅមានកម្រិតនៅឡើយ ដូច្នេះទាល់តែមានអង្គការឬស្ថាប័ន (គជប) មកចុះជួយពន្យល់ណែនាំពួកគាត់ឲ្យបានញឹកញាប់ទើបល្អមុនការបោះឆ្នោត។

អ្នកស្រី លី ចាន់ណាវី អាយុ ៣២ ឆ្នាំ ជាគ្រូបង្រៀនសាលាបឋមសិក្សាព្រៃកន្ទោច បានលើកឡើងថា៖ «បញ្ហាទាំងអស់នេះជាមួយនឹងការផ្សព្វផ្សាយរបស់ (គជប) និងខាងអាជ្ញាធរមូលដ្ឋានភូមិឃុំមុននឹងបោះឆ្នោតខាង (គជប) ត្រូវចាត់មន្ត្រីគណៈកម្មការបោះឆ្នោតទៅបង្រៀនណែនាំពន្យល់អំពីការបោះឆ្នោតដើម្បីឲ្យពួកគាត់យល់ដឹង។

អ្នកស្រីបន្តថា៖ «សូម្បីតែខ្ញុំមន្ត្រីរាជការ ជាគ្រូបង្រៀនក៏គេចុះមកពន្យល់ណែនាំសម្រាប់ឲ្យយើងគូសព្រាងដឹងយល់ជាមុន ត្រូវគូសយ៉ាងម៉េច ដើម្បីមិនអោយខូចសន្លឹកឆ្នោត ព្រោះសន្លឹកឆ្នោតមួយសន្លឹកវាមានតម្លៃសម្រាប់យើងណាស់»។

អ្នកស្រីបានសំណូមពរឱ្យគណៈកម្មការជាតិរៀបចំបោះឆ្នោតចុះជួយផ្សព្វផ្សាយទៅដល់ពួកគាត់ មុននឹងការបោះឆ្នោត ដើម្បីអោយពួកគាត់យល់ដឹងអំពីបញ្ហាបោះឆ្នោត ជាពិសេសខាងអាជ្ញាធរភូមិឃុំតែម្ដង។ អ្នកស្រីថា ភាគច្រើនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ច្បាស់ទេ ពួកគាត់គូសសន្លឹកឆ្នោត ឲ្យតែបានៗប៉ុណ្ណោះ ដែលធ្វើឲ្យសន្លឹកឆ្នោតខ្លះ ខូចមិនអាចប្រើការបានជាដើម។

លោក កន សាវង្ស អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេតអង្គការឃ្លាំមើលការបោះឆ្នោត (COMFREL) បានលើកឡើងទាក់ទងការអបរំអ្នកបោះឆ្នោតនេះ ថាជារឿងរបស់ភាគីពាក់ព័ន្ធ ជាពិសេសខាងស្ថាប័នរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានភារកិច្ចអប់រំប្រជាពលរដ្ឋ  និងភាគីខាងគណបក្សនយោបាយជាដើម។ ក៏ប៉ុន្តែលោកថា បើនិយាយអំពីជ្រុងគណបក្សនយោបាយវិញ គឺលទ្ឋភាពក្នុងការចូលរួមវាមិនផុសផុលដូចកាលពីឆ្នាំ២០១៧នោះទេ ព្រោះកាលពីឆ្នាំ២០១៧ មានគណបក្សនយោបាយជាច្រើនចូលរួមអប់រំប្រជាពលរដ្ឋទូទៅទាំងជនបទដាច់ស្រយាល។

លោកបានបន្តថា៖ «ហើយរឿងដែលសំខាន់ពាក់ព័ន្ធនិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឬការអប់រំនេះវាជាផ្នែកមួយសំខាន់ណាស់ទាក់ទងនៃការដំណើរការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវ បើសិនប្រពន្ធផ្សព្វផ្សាយវាអត់មានពេញលេញជូនដល់ប្រជាពលរដ្ឋនោះទេបានន័យថា គឺពួកគាត់បានបាត់បង់ព័ត៌មានដែលពួកគាត់ទៅធ្វើការវិនិច្ឆ័យឬក៏វិភាគអ្វីបាននោះទេ នេះជាចំណុចមួយដែរគួរតែភាគីពាក់ព័ន្ធជាពិសេសគឺ (គជប) និងរាជរដ្ឋាភិបាលត្រូវតែពិនិត្យមើលលទ្ធភាពដើម្បីផ្ដល់ព័ត៌មានទៅដល់ពួកគាត់ឲ្យបានដឹងឮគ្រប់គ្នា»។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន ccim តាមតេលេក្រាមកាលពីថ្ងៃអង្គារថា ដោយផ្អែកទៅលើសន្លឹកឆ្នោតអត់បានការ ឃើញថា មានភាគរយតិចតួចពាក់ព័ន្ធនឹងកំហុសនៃការគូសសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅនេះ។

លោកបន្តថា ចំណែកការយល់ដឹងផ្សេងទៀត តាមរយៈអាជ្ញាធរដែនដី ឬតាមរយៈសមីគណបក្សដែលលោកបានអប់រំបន្ត ដល់ប្រជាពលរដ្ឋដែលបានគាំទ្រដោយគណបក្សរបស់ខ្លួន ឬក៏ជាសមាជិកគណបក្សខ្លួន ហើយអង្គការមិនមែនរដ្ឋាភិបាល ក៏បានផ្សព្វផ្សាយនិងបង្រៀនជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋផងដែរ។

ដោយឡែកសម្រាប់ គ.ជ.ប បានជួយបោះពុម្ពសៀវភៅ និងខិត្តប័ណ្ណផ្សេងៗ ដើម្បីជាមូលដ្ឋានចំណេះដឹងអំពីការបោះឆ្នោត ដើម្បីឱ្យគណបក្សនយោបាយ ឬក៏អង្គការមិនមែនរដ្ឋាភិបាល យកជាគោលសម្រាប់ការអបរំបន្ត។ លោកថា មួយវិញទៀត គ.ជ.ប ក៏បានបើកវគ្គបណ្ដុះបណ្ដាលនៅតាមសកលវិទ្យាល័យ ដោយសង្ឃឹមថា និស្សិតនៃសាកលវិទ្យាល័យទាំងឯកជនទាំងរដ្ឋ ធ្វើការផ្សព្វផ្សាយបន្ត ពីចំណេះដឹងនៃការបោះឆ្នោតនេះ។

លោកបានបន្តថា៖ «បើនិយាយជារួម គ.ជ.ប នៅតែបន្តជួយតាមគ្រប់រូបភាព ដើម្បីបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយព័ត៌មាន ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលនូវចំណេះដឹងអំពីដំណើរការបោះឆ្នោតទាំងមូលនៅរៀងរាល់មុនការបោះឆ្នោតម្តងៗ»។

បើតាមលោក ហង្ស ពុទ្ធា សម្រាប់សន្លឹកឆ្នោតអត់បានការមានប៉ុន្មានជា ២.១២% បើទៅនិងបញ្ជីឈ្មោះបោះឆ្នោតមាន ៩លាន ២សែននាក់។ លោកថា ប្រជាពលរដ្ឋដែលចេញទៅបោះឆ្នោតមានជិត៨លាននាក់ ហើយសន្លឹកឆ្នោតបានការមានជាង៧លាន២សែនសន្លឹកខណៈសន្លឹកឆ្នោតឥតបានការ គឺជាង ១៥ម៉ឺនសន្លឹក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២នេះថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕
…………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកំពង់ស្ពឺ លោក សួស ចាន់ឌឿន

អត្ថបទមុន

តំណាង​សហគមន៍​ដីធ្លី​អំពៅព្រៃ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ពន្លឿន​ការ​ដោះ​ស្រាយ​ដី​ជាង​៨០​ហិចតា

អត្ថបទបន្ទាប់

អ្នកស្រី ចេង សុខឃន តស៊ូ​រើស​អេតចាយ​ជាង១០​ឆ្នាំ​ដើម្បី​ចិញ្ចឹម​កូន​ដោយ​មិន​ធ្វើចំណាក​ស្រុក

អត្ថបទបន្ទាប់
អ្នកស្រី ចេង សុខឃន តស៊ូ​រើស​អេតចាយ​ជាង១០​ឆ្នាំ​ដើម្បី​ចិញ្ចឹម​កូន​ដោយ​មិន​ធ្វើចំណាក​ស្រុក

អ្នកស្រី ចេង សុខឃន តស៊ូ​រើស​អេតចាយ​ជាង១០​ឆ្នាំ​ដើម្បី​ចិញ្ចឹម​កូន​ដោយ​មិន​ធ្វើចំណាក​ស្រុក

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង