CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

កម្មករ​រោងចក្រ​ សិនតៃ​ ​នៅ​ភ្នំពេញ​​ចោទ​ថៅកែ​ថា​កឹប​កេង​លុយ​របស់​កម្មករ​

Admin ដោយ Admin
August 1, 2024
ក្នុង ព័ត៌មាន, សេដ្ឋកិច្ច
0
កម្មករកម្មការិនីរោងចក្រសិនតៃហ្គាមេនបានប្រមូលផ្ដុំគ្នាតវ៉ាកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៣។ (លោក សួន វុត្ថា )

កម្មករកម្មការិនីរោងចក្រសិនតៃហ្គាមេនបានប្រមូលផ្ដុំគ្នាតវ៉ាកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៣។ (លោក សួន វុត្ថា )

0
ចែករំលែក
170
ចំនួនមើល

កម្មករ កម្មការិនី បម្រើការងារនៅរោងចក្រ សិនតៃហ្គាមេន (ខេមបូឌា)ខូអិលធីឌី (ZHEN TAI GARMENT Cambodia Co.,Ltd) ស្តិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចោទថៅកែក្រុមហ៊ុនថា បានកឹបកេងលុយសោធននិវត្តន៍របស់កម្មករ។

អ្នកស្រី ម៉ិច សៀងហៃ អាយុ៣៨ឆ្នាំបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នេះថា អ្នកស្រីចូលធ្វើការនៅក្នុងរោងចក្រ សិនតៃហ្គាមេន តាំងពីឆ្នាំ២០១២ ដោយធ្វើការនៅផ្នែកដេរ។

អ្នកស្រីបន្ដថា ចាប់តាំងពីខែតុលាឆ្នាំ២០២២ រហូតដល់ខែសីហា ឆ្នាំ២០២៣ មានរយៈពេល១១ខែ ដែលក្រុមហ៊ុនបានកាត់លុយសោធននិវត្តន៍ពីកម្មករចំនួន៥ដុល្លារទៅ៦ដុល្លារ នៅក្នុងម្នាក់ៗ ប៉ុន្តែក្រុមហ៊ុនមួយនេះបង់លុយឱ្យទៅ ប.ស.ស តែ៣ដុល្លារ ឬ៤ដុល្លារប៉ុណ្ណោះ។

អ្នកស្រី ម៉ិច សៀងហៃ យល់ថា ករណីក្រុមហ៊ុនបង់លុយឱ្យទៅ ប.ស.ស មិនគ្រប់បែបនេះ គឺធ្វើឱ្យអ្នកស្រី និងកម្មករផ្សេងទៀតបាត់បង់អត្ថប្រយោជន៍មួយចំនួនដែលទទួលបានពី ប.ស.ស នៅពេលសម្រាលកូន ឬគ្រោះថ្នាក់ការងារណាមួយ។ អ្នកស្រីថា ពេលមានគ្រោះថ្នាក់ គឺកម្មករទទួលបានលុយពី ប.ស.ស តិចតួចប៉ុណ្ណោះ ដោយសារខាងក្រុមហ៊ុនបង់លុយឱ្យទៅ ប.ស.ស មិនគ្រប់។

អ្នកស្រីនិយាយថា ពេលកម្មការិនីសម្រាលកូន គឺពួកគេត្រូវទទួលបានលុយពី ប.ស.ស ចាប់ពី២លាន ទៅ៣លានរៀល ប៉ុន្តែពេលក្រុមហ៊ុនបង់លុយមិនគ្រប់ គឺកម្មករទទួលបានលុយតែជាង១លានរៀលប៉ុណ្ណោះ ដោយបាត់ស្ទើរពាក់កណ្តាល។

អ្នកស្រីលើកឡើងថា៖ «កឹបកេងប្រយោជន៍កម្មករកាត់ពីគេ[កម្មករ]ប៉ុន្មានបង់ឱ្យគេប៉ុហ្នឹងទៅ[…] ខ្ញុំសុំ[ឱ្យ]ក្រសួងពាក់ព័ន្ធទាំងអស់ជួយអន្ដរាគមន៍បន្ទាន់ចំពោះរឿងក្ដីនេះព្រោះវាយូរហើយ។ហើយធ្វើឱ្យកម្មករយើងរងភាពអយុត្តិធម៌ »។

លោក កឹម សុភេន ប្រធានសហជិពស្មារតីកម្មករខ្មែរប្រចាំរោងចក្រ សិនតៃហ្គាមេន បានប្រាប់ថា កាលពីឆ្នាំ២០២៣រូបលោកបានដាក់ពាក្យប្ដឹងទៅនាយកដ្ឋានវិវាទការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈម្ដង់រួចទៅហើយ ដើម្បីសុំឱ្យជួយដោះស្រាយ។

លោកបន្តថា ពេលនោះនាយកដ្ឋានបានអញ្ជើញតំណាងកម្មករ និងតំណាងក្រុមហ៊ុនឱ្យចូលរួមដោះស្រាយដែរតែមិនត្រូវ ប៉ុន្មានដោះមិនបាននោះឡើយ ហើយក្រសួងបានបញ្ជូនសំណុំរឿងនេះទៅតុលាការ ខណៈតុលាការបញ្ជូនរឿងនេះមកនាយកដ្ឋានវិវាទការងារជាអ្នកដោះស្រាយវិញ។

លោក កឹម សុភេន បន្ថែមថា កាលពីម្សិលមិញថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២៤ នាយកដ្ឋានវិវាទការងារបានអញ្ជើញតំណាងកម្មករ និងតំណាងក្រុមហ៊ុនទៅដោះស្រាយទៀត ប៉ុន្តែមិនត្រូវគ្នាដដែល។ លោកថា កម្មករទាមទាឱ្យក្រុមហ៊ុនដោះស្រាយមាន១៣ចំណុច ក្នុងនោះចំណុចទី១២គឺ កម្មករស្នើសុំឱ្យក្រុមហ៊ុនពន្លឿននូវការបង់ប្រាក់ដែលនៅខ្វះទៅ ប.ស.ស ឱ្យគ្រប់ចំនួនឡើងវិញ។

លោក សុភេន អះអាងថា ការដែលសហជិពស្មារតីកម្មករខ្មែរបានរកឃើញពីភាពមិនប្រកតី នៃការបង់ប្រាក់សោធន់និវត្តន៍ឱ្យទៅ ប.ស.ស តាមរយៈការចូលទៅមើលក្នុងអែបរបស់ ប.ស.ស។ លោកថា លោកបានដាក់លីខិតទៅអគ្គនាយក ប.ស .ស ដើម្បីឱ្យជួយត្រួតពិនិត្យ ក្រោយមកមន្រ្ដីរបស់ ប.ស.ស បានរកឃើញថា ក្រុមហ៊ុន មួយនេះពិតជាបានបង់លុយមិនត្រឹមត្រូវមែនពិតមែន។

លោកលើកឡើងថា៖ «ក្នុងនាមខ្ញុំតំណាងឱ្យបងប្អូនកម្មករស្នើសុំទៅដល់ថ្នាក់ដឹកនាំពិសេសសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សូមជួយពិនិត្យមើលចំណុចនេះផងព្រោះកន្លងមកសម្ដេចធ្លាប់មានអនុសាសន៍ជួយយកចិត្ដទុកដាក់ខ្លាំងមកលើបងប្អូនកម្មករជាពិសេសបងប្អូនកម្មករដែលមានផ្ទៃពោះ ។បងប្អូនសម្រាលកូនអ្នកមានផ្ទៃពោះកំពុងជួបបញ្ហាហើយស្នើសុំសម្ដេចជួយអន្ដរាគមន៍ដើម្បីជួយដោះស្រាយជូនបងប្អូនកម្មករ»។

ប្រធានរដ្ឋបាលរោងចក្រ សិនតៃហ្គាមេន លោក បូរ ប៊ុនលី ប្រាប់ថា ចំពោះបញ្ហានេះខាង ប.ស.ស កំពុងធ្វើការជាមួយរោងចក្រ ដើម្បីដោះស្រាយករណីនេះ។ លោកថា នៅក្នុងរោងចក្រមានបញ្ហាច្រើនដែលត្រូវដោះស្រាយ ហើយលោកថា បញ្ហាខ្លះមិនអាចដោះស្រាយបានភ្លាមៗនោះទេ ។

លោកលើកឡើងថា៖ « ក្រុមហ៊ុនតែងធ្វើការដោះស្រាយព្រោះអីរោងចក្រយើងបើកដំណើរការមកដល់ឥឡូវ២០ឆ្នាំហើយ។ហី២០ឆ្នាំរឿងកើតឡើងនៅក្នុងរោងចក្រក៏មិនទិចដែរអញ្ចឹងក្រុមហ៊ុនតែងតែមានដំណោះស្រាយជូន ក៏ប៉ុន្តែយើងមិនទាន់ដោះស្រាយជូនគាត់ភ្លាមៗដោយសារយើងនៅមានចម្ងល់ឬក៏ភាពសង្ស័យទៅលើបងប្អូនកម្មករដែលផ្ដិតមេដៃទាមទាថាគាត់ពិតជាផ្ដិតមែនអត់ »។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ លោក កត្តា អ៊ន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានតាមតេលេក្រាមយ៉ាងខ្លីថា ករណីរោងចក្រ សិនតៃហ្គាមេន សំណុំរឿងកំពុងស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ។

លោកសសរសេរថា៖ «ករណីរោងចក្រ សិនតៃហ្គាមេន សំណុំរឿងកំពុងស្ថិតក្នុងសមត្ថកិច្ចតុលាការ »។

មន្រ្ដីសហព័ន្ធសហជីពស្មារតីកម្មករខ្មែរ លោក ចាន់ រុំ បានប្រាប់ពលរអ្នកសារព័ត៌មានថា ករណីក្រុមហ៊ុនកាត់លុយសោធននិវត្តន៍របស់កម្មករហើយបង់ទៅឱ្យ ប.ស.ស មិនគ្រប់ចំនួនមិនមែនកើតឡើងចំពោះតែរោងចក្រ សិនតៃហ្គាមេន មួយនោះទេ។

លោកថា បើតាមសហព័ន្ធសហជីពស្មារតីកម្មករខ្មែររកឃើញ គឺមានជាង១០រោងចក្រនៅក្នុងរាជធានីភ្នំពេញ និងរោងចក្រតាមបណ្ដាលខេត្តមួយចំនួនទៀតផងដែរ។ លោកបានអំនាវឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវស្រាវជ្រាវករណីនេះឡើងវិញ និងត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុតចំពោះបុគ្គល ឬក្រុមហ៊ុនដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់កម្មករ ដើម្បី កុំឱ្យក្រុមហ៊ុនដ៏ទៃទៀតយកគំរូតាម។

លោកលើកឡើងថា៖  « ឆែកទៅករណីហ្នឹងមានច្រើនរោងចក្រ។មាននៅទួលសង្កែ សំរោងធំ […]ឥឡូវគ្រាន់តែយើងឆែកទ្រួសៗប្រហែលជាង១០រោងចក្រ» ។

បើតាមកម្មកឱ្យដឹងថារោងចក្រ សិនតៃហ្គាមេន ជារោងចក្រផលិតសម្លៀកបំពាក់ មានកម្មករ១ ៣០០ នាក់ និងមានថៅកែជាជនជាតិចិន៕

………………………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

កម្មករ​អូស​រទេះ​នៅ​ប៉ោយប៉ែត​ត្អូញ​ត្អែរ​ពី​ផល​លំបាក​ក្រោយ​អាជ្ញាធរ​រឹត​បន្តឹង​ការ​ដឹក​ទំនិញ​ចេញ​ចូល​ព្រំដែន​

អត្ថបទបន្ទាប់

សកម្មជន​បរិស្ថាន​សាទរ​ចំពោះ​​ការ​ដក​ហូត​ដី​ព្រៃ​តំបន់​ព្រៃឡង់​ដែល​បាន​ទន្រ្ទាន​យក​កន្លង​ទៅ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​

អត្ថបទបន្ទាប់
សកម្មភាពបណ្ដាញសហគមន៍ព្រៃឡង់ចុះល្បាតកាលពីថ្ងៃ២៨ដល៣០ខែវិច្ឆិកា ឆ្នាំ២០២៣ រកឃើញការកាប់បំផ្លាញព្រៃឈើតំបន់ព្រៃឡង់ ដើម្បីយកធ្វើជាកម្មសិទ្ធិស្ថិតនៅភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ។ (រូបភាពផ្ដល់ឱ្យ)

សកម្មជន​បរិស្ថាន​សាទរ​ចំពោះ​​ការ​ដក​ហូត​ដី​ព្រៃ​តំបន់​ព្រៃឡង់​ដែល​បាន​ទន្រ្ទាន​យក​កន្លង​ទៅ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង