CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

សហជីព​ប្រចាំ​រោង​ចក្រ​សិន​តៃ​​ដាក់​លិខិត​ទៅ​ក្រសួង​ការងារ​ឱ្យ​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ

Admin ដោយ Admin
August 15, 2024
ក្នុង ព័ត៌មាន, សង្គម
0
កម្មករ-កម្មការិនីរោងចក្រកាត់ដេរ សិនតៃហ្គាមិន បានប្រមូលផ្ដុំគ្នាតវ៉ា កាលពីព្រឹកថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ (ផ្តល់ឱ្យ)

កម្មករ-កម្មការិនីរោងចក្រកាត់ដេរ សិនតៃហ្គាមិន បានប្រមូលផ្ដុំគ្នាតវ៉ា កាលពីព្រឹកថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ (ផ្តល់ឱ្យ)

0
ចែករំលែក
62
ចំនួនមើល

សហជីពស្មារតីកម្មករខ្មែរប្រចាំរោងចក្រ សិនតៃហ្គាមេន(ខេមបូឌា)ខូអិលធីឌី(ZHEN TAI GARMENT Cambodia Co.,Ltd) ដែលមានទីតាំងស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានដាក់លិខិតទៅរដ្ឋមន្រ្ដីក្រសួងការងារលោក ហេង សួរ ឱ្យជួយស្វែងរកដំណោះស្រាយក្រោយថៅកែបន្តគេច​វេសមិនព្រមដោះស្រាយជូនកម្មករកម្មការិនី។

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំសហជីពស្មារតីកម្មករខ្មែរប្រចាំរោងចក្រ សិនតៃហ្គាមេន បានដាក់លិខិតទៅរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ហេង សួរ ឱ្យជួយអន្ដរាគមន៍ករណីថៅកែរោងចក្រ សិនតៃហ្គាមេន គេចវេសមិនព្រមដោះស្រាយវិវាទការងារទាំង១៣ចំណុចដែលកម្មករនិយោជិតបានទាមទារ។

នៅក្នុងពាក្យបណ្ដឹងដែលបានស្នើទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជួយអន្តរាគមន៍ក្នុងនោះរួមមានឱ្យផ្នែកអធិការកិច្ចចុះមកត្រួតពិនិត្យភាពមិនប្រក្រតី ទាំងឡាយនៅក្នុងក្រុមហ៊ុន ដែលភាគីក្រុមហ៊ុន​​បានចោទប្រកាន់មកលើពាក្យបណ្តឹងរបស់កម្មករ។

ពាក្យបណ្ដឹងបន្តស្នើសុំទៅរដ្ឋមន្រ្ដីក្រសួងការងារជួយពន្លឿនឱ្យនាយកក្រុមហ៊ុន សិនតៃហ្គាមេន (ខេមបូឌា)បង់ប្រាក់បង្គ្រប់ដែលក្រុមហ៊ុនបានបង់ខ្វះប្រាក់សោធននិវត្តន៍ទៅបេឡាជាតិសន្តិសុខសង្គម(បសស)ចាប់ពីខែវិច្ឆិកាឆ្នាំ២០២៣ចុះមកដល់ឆ្នាំ២០២១និងឆ្នាំបន្តបន្ទាប់។ មេត្តាជួយអន្តរាគម បន្តនីតិវិធីដោះស្រាយវិវាទការងាររួមឡើងវិញ ព្រោះការទាមទារ នេះគឺកើតចេញពីឆន្ទៈរបស់កម្មករនិយោជិតពិតប្រាកដ។

នៅក្នុងពាក្យបណ្ដឹងលើកឡើងថា៖ « គោរពស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី មេត្តាអន្តរាគម ឱ្យភាគីក្រុមហ៊ុន បញ្ឈប់ការរើសអើងចំពោះថ្នាក់ដឹកនាំ សកម្មជន និងសមាជិកសហជីពស្មារតីកម្មករខ្មែរទៀតទៅ ដើម្បីឱ្យក្រុមហ៊ុននេះ ក្លាយជាសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ » ។

លោក កឹម សុភេន ប្រធានសហជីពស្មារតីកម្មករខ្មែរប្រចាំរោងចក្រ សិនតៃហ្គាមេន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះថា ខាងក្រសួងការងារបានទទួលពាក្យបណ្ដឹងរួចហើយតែការឆ្លើយតបពីខាងក្រសួងនៅមិនទាន់មានទេ ។

លោកបន្តថា មូលហេតុដែលលោកបានស្វែងរកកិច្ចអន្ដរាគមន៍ពីរដ្ឋមន្រ្ដីក្រសួងការងារនៅពេលគឺដោយសារពាក្យបណ្ដឹងរបស់កម្មករដែលបានប្ដឹងទៅនាយកដ្ឋានវិវាទការងារកន្លងមកមិនមានដំណោះស្រាយ ។

លោក កឹម សុភេន និយាយថា នាយកដ្ឋានវិវាទការងារមិនព្រមដោះស្រាយជួនកម្មករដោយជឿលើលិខិតរបស់ក្រុមហ៊ុនដែលបានចោទថាស្នាមមេដៃ ដែលកម្មករបានផ្ដិតមួយចំនួនមិនពិតប្រាកដ ថាកម្មករខ្លះបានឈប់ពីការងារ ហើយលក្ខខណ្ឌការងាទាំង១៣ចំណុចដែលកម្មករបានទាមទារមានចំណុចខ្លះផ្ទុយពីឆន្ទៈរបស់កម្មករ។

ប្រធានសជីពរូបនេះបានអះអាងថា អ្វីដែលសហជីពស្មារតីកម្មករខ្មែរបានធ្វើគឺគោរពទៅតាមច្បាប់មិនបំពានច្បាប់ ស្នាមមេដៃទាំងអស់គឺផ្ដិតតែកម្មករដែលកំពុងបំពេញការងារ ប៉ុន្តែមានកម្មករមួយចំនួនផ្ដិតមេដៃហើយមួយរយៈក្រោយឈប់ពិការងារលោកមិនបានដឹងទេ។

លោកបន្ថែមថា រាល់ថ្ងៃថ្នាក់ដឹកនាំ និងសមាជិកសហជីព ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ សិនតៃហ្គាមេន មានការរើសអើងគំរាមកំហែង ធ្វើទុក្ខបុកម្នេញគ្រប់រូបភាព ធ្វើយ៉ាងណាឱ្យសមាជិកលាឈប់ពីសហជីពឬឈប់ពីការងារ រាល់ការប្រជុំអនុម័ត​​ផលប្រយោជន៍រួមរបស់កម្មករថ្នាក់ដឹកនាំក្រុមហ៊ុនសម្រេចតែគ្នាឯង មិនឱ្យតំណាងកម្មករចូលរួម។​

​លោកលើកឡើងថា៖ « ស្នើឱ្យមន្ដ្រីនៅក្នុងក្រសួងមេត្តាយកចិត្ដទុកដាក់ព្រោះរឿងសិទ្ធិរឿងអត្ថប្រយោជន៍របស់បងប្អូនកម្មករសុទ្ធតែនៅក្រោមច្បាប់ដែលបានកំណត់[…]បន្ទាប់ពីទទួលបានសំណុំររឿងពីតំណាងកម្មករហើយបើសិនមិនទុកចិត្តមិនជឿជាក់លើតំណាងកម្មករទេ គាត់[មន្រ្ដី]មានសិទ្ធិចុះធ្វើអធិការកិច្ចជាមួយកម្មករផ្ទាល់។គាត់[មន្រ្ដី]នៅតែជឿលើលីខិតនេះលីខិតនោះការពន្យាពេលដោះស្រាយធ្វើឱ្យកម្មករខាតអត្ថប្រយោជន៍ ​» ។

ប្រធានរដ្ឋបាលរោងចក្រ សិនតៃហ្គាមេនលោក បូរ ប៊ុនលី បានប្រាប់ថាលោកបានពិភាក្សាជាមួយថៅកែរោងចក្ររួចហើយដើម្បីដោះស្រាយបញ្ហាជូនកម្មករ ការដែលក្រុមហ៊ុនធ្វើការបដិសេធន៍ការដោះស្រាយលើកមុនដោយសារខាងក្រុមហ៊ុនមានមន្ទិលទៅលើស្នាមមេដៃ និងការផ្ដិតមេដៃមិនចេញពីឆន្ទៈរបស់កម្មករ ។

លោកលើកឡើងថា៖ « រាល់ករណីដែលធ្វើកាស្នើនៅក្នុងចំនួនប៉ុន្មានចំណុចគឺធ្វើការមើលទៅលើហ្នឹងបើសិនជាយើងដោះស្រាយ យើងធ្វើការដោះស្រាយតាមសន្តិវិធីច្បាប់។សម្រាប់ ប ស ស យើងធ្វើការបទបែនដោយសារខាងស្ថាប័ន ប ស ស ហើយហ្នឹងរោងចក្រព្រមធ្វើការជាមួយគ្នា » ។

អ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានតាមតេលេក្រាមនៅថ្ងៃព្រហស្បតិ៍នេះថា ក្រសួងទើបបានទទួលពាក្យបណ្ដឹងខាងជំនាញនឹងពិនិត្យករណីនេះ ។

លោកសរសេរថា៖ « ក្រសួងនឹងប្រឹងប្រែងដោះស្រាយតាមសមត្ថកិច្ច និងនីតិវិធី » ។

មន្រ្ដីសហព័ន្ធសហជីពស្មារតីកម្មករខ្មែរលោក ចាន់ រុំ បានប្រាប់ថា តំណាងកម្មករបានផ្ដិតស្នាមមេដៃកម្មករបានចំនួន៦៩០នាក់ ហើយតំណាងក្រុមហ៊ុនតែងតែយកសស្នាមមេដៃកម្មករចំនួន១០នាក់មកធ្វើជាឡេះដោះសារមិនចង់ដោះស្រាយជួនកម្មករលើកហេតុផលថា អ្នកទាំង១០នាក់នោះមិនបានទាមទារក្ខខណ្ឌការងារទាំង១៣ចំណុចទេគឺទាមទារតែ២ទៅ៣ចំណុចប៉ុណ្ណោះ។

លោកបន្តថា កម្មករដែលយល់ព្រមផ្ដិតស្នាមមេដៃទាមទាលក្ខខណ្ឌការងារទាំងអស់គឺមានអត្ថលេខ មានក្រុម និងផ្នែកដែលកំពុងធ្វើការទាំងអស់។

លោកលើកឡើងថា៖ «បើសិនជាគាត់មិនផ្ដិត។តើអ្នកណាទៅចាប់មេដៃគាត់មកផ្ដិតនៅក្នុងលីខិតស្នាមហ្នឹងព្រោះឯកសារស៊ីនយើងឱ្យទៅក្រសួងមួយច្បាប់។បើសិនជាគាត់[ក្រុមហ៊ុន]ចង់ជំទាស់ស្នាមមេដៃកម្មករ៦៩០នាក់ហ្នឹងគាត់ដាក់ពាក្យមកមុនថាតើនៅក្នុងយន់ការច្បាប់ប៉ុន្មាន[ស្នាមមេដៃ]ភាគរយដែលអាចប្ដឹងជំទាស់កម្មករជាងប្រាំមួយរយនាក់ដែលទាមទាលក្ខណ្ឌការងារ » ។

បើតាមកម្មករឱ្យដឹងថារោងចក្រ សិនតៃហ្គាមេន ជារោងចក្រផលិតសម្លៀកបំពាក់ មានកម្មករបម្រើការងារ១៣០០នាក់ និងមានថៅកែជាជនជាតិចិន ៕

…………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា

អត្ថបទមុន

សកម្មជន​បរិស្ថាន​សាទរ​ចំពោះ​​ការ​ដក​ហូត​ដី​ព្រៃ​តំបន់​ព្រៃឡង់​ដែល​បាន​ទន្រ្ទាន​យក​កន្លង​ទៅ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​

អត្ថបទបន្ទាប់

កម្មករ​រោងចក្រ​ ទីឆា ​ថេស្ថាយ​ ​នៅ​ខេត្ដ​កណ្ដាល​ថា​ពិបាក​សុំ​ច្បាប់​ឈប់​សម្រាកទៅ​ព្យាបាល​ជំងឺ​

អត្ថបទបន្ទាប់
កម្មករកម្មការិនីរោងចក្រ ទីឆាវ ថេកស្ថាយ ស្ថិតនៅភូមិចុងកកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្ដកណ្ដាល ធ្វើកូដកម្មទាមទារបើកប្រាក់ខែកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ (ហ្វេប៊ុកផេកអង្គការសង់ត្រាល)

កម្មករ​រោងចក្រ​ ទីឆា ​ថេស្ថាយ​ ​នៅ​ខេត្ដ​កណ្ដាល​ថា​ពិបាក​សុំ​ច្បាប់​ឈប់​សម្រាកទៅ​ព្យាបាល​ជំងឺ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង