CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

ការ​ស្ទង់មតិ​មួយ​រក​ឃើញ​ថា យុវជន​កម្ពុជា​៨២% មិន​សូវ​ចាប់​អារម្មណ៍​រឿង​នយោបាយ

Admin ដោយ Admin
November 3, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), សិទ្ធិមនុស្ស
0

យុវជនចូលរួមក្នុងកិច្ចពិភាក្សា ជាមួយអង្គការតម្លាភាពកម្ពុជា កាលពី៣១ ខែតុលា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន

0
ចែករំលែក
45
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

នៅក្នុង​របាយការណ៍​ស្ទង់​មតិ​មួយ​របស់​អង្គការ​តម្លាភាព​កម្ពុជា​ហៅកាត់ថា​ (TI) បាន​រកឃើញ​ថា យុវជន​កម្ពុជា​ដែលមាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ ​មានចំ​នួន​តិចតួច​ណាស់​ដែល​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​និង​តាមដាន​នយោបាយ​នៅ​កម្ពុជា។

ការស្ទង់មតិរបស់អង្គការតម្លាភាពកម្ពុជា ដែលធ្វើឡើងនៅខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២១ដែលបានធ្វើទៅលើយុវជនចំនួន១៦០០នាក់ នៅទូទាំង ២៥ រាជធានីខេត្ដ ហើយនៅក្នុងនោះ ៥០ភាគរយ ជាស្រ្ដី។ នៅក្នុងរបាយការណ៍បានរកឃើញថា យុវជនតិចតួចណាស់ដែលបានចូលរួមសកម្មភាពនៅក្នុងសកម្មភាពនបយោបាយ នឹងតាមដាននយោបាយនៅកម្ពុជាពោលគឺមានត្រឹមតែ១៨%ប៉ុណ្ណោះ ខណៈ៨២% មិនចាប់អារម្មណ៍ពីរឿងនយោបាយនោះទេ។

មូលហេតុចម្បងមួយចំនួននាំឱ្យយុវជនមិនចាប់អារម្មណ៍ទាល់តែសោះ ឬចាប់អារម្មណ៍តិចតួចអំពីនយោបាយ គឺដោយសារយុវជនគិតថា នយោបាយ គឺជារឿងគ្រោះថ្នាក់មាន១៨%  ខណៈ៣១% គិតថា នយោបាយពុំមែនជាកិច្ចការរបស់ខ្លួនដែលត្រូវគិត។ ក្រៅពីនេះ យុវជនមួយចំនួនគិតថា ពួកគេនៅក្មេងពេកមិនគួរចាប់អារម្មណ៍ពីរឿងនយោបាយនោះទេ និងខ្លះទៀតថា ចំណេះដឹងរបស់ខ្លួននៅទាបពេកជាដើម។

យុវជន គុយ ចិត្រា ដែលមកចូលរួមសិក្ខាសាលាមួយស្តីពី «របាយការណ៍នៃការស្ទង់មតិយុវជនស្ដីពីគោលនយោបាយ» បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា យុវជនគួតែតាមដានរឿងនយោបាយ ជាពិសេសត្រូវតែសិក្សាស្វែងយល់អំពីច្បាប់រដ្ឋធម្មនុញ្ញដែជាច្បាប់កំពូលរបស់កម្ពុជា។ លោកថា ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិធ្វើនយោបាយ នឹងមានសិទ្ធិបញ្ចេញមតិ។

លោកបន្ថែម៖ «ខ្ញុំគិតថា ការចូលរួមរបស់យុវជននាពេលបច្ចុប្បន្ន គឺនៅតិចមែនទែន យុវជនដែលចូលរួម គឺតិច ហើយយុវជនមិនចូលរួមគឺច្រើនមែនទែន។ ហេតុដែលគាត់មិនចូលរួម គឺកត្តាទីមួយគឺគ្រួសារគាត់ផ្ទាល់មានជំងឺបាក់ស្បាតពីសម័យខ្មែរក្រហមដល់ចឹងទៅគាត់បាក់ស្បាតក្នុងការធ្វើនយោបាយទាំងដែរការបញ្ចេញមតិរបស់យើងវាកាន់តែរួមតូចផងចឹងទៅយុវជនរបស់យើងលែងហ៊ានភ័យ ភ័យខ្លាចក្នុងការបញ្ចេញមតិក៏ដូចការធ្វើនយោបាយ»។

នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា លោក អ៊ឹម នរិន្ទ បានលើកឡើងថា កត្តាដែលធ្វើឱ្យយុវជនចូលរួមផ្នែកនយោបាយតិចតួចទីមួយយុវជនកង្វះចំណេះដឹងផ្នែកនយោបាយ ទីពីរ យុវជនគិតថា នយោបាយជារឿងគ្រោះថ្នាក់ ហើយគិតថា ខ្លួនឯងនៅមានវ័យក្មេងជាដើម។ លោកសង្កត់ធ្ងន់ថា ប្រសិនបើបរិយាកាសនយោបាយនៅតែមានស្ថានភាពដូចបច្ចុប្បន្ននេះ ឬកាន់តែធ្ងន់ធ្ងរទៅៗ ទោះបីរយៈពេល ៥ ឬ ១០ ឆ្នាំទៅមុខទៀតក៏ដោយ ក៏លោកមើលមិនឃើញមានអ្វីប្រែប្រួលដែរ។ តែយ៉ាងណាលោកមើលឃើញថា ការទទួលបានចំណេះដឹងទូទៅ​ ការអប់រំ ការទទួលបានព័ត៌មានអំពីសុខភាព និងការងារមានភាពប្រសើរជាងមុនសម្រាប់យុវជន។

លោកបន្ថែម៖ «ប៉ុន្តែការចូលរួមកិច្ចការសង្គមដែលមានលក្ខណៈដែលមានហានិភ័យដូចជារឿងបរិស្ថាន រឿងដីធ្លី រឿងព្រៃឈើ ឬ ក៏កត្តានយោបាយផ្សេងៗហ្នឹង គឺយើងមើលទៅគិតថា មិនមានភាពល្អប្រសើរសម្រាប់យុវជនទេ នាពេលបច្ចុប្បន្ននេះ»។

លោក វណ្ណ ប៊ុណ្ណា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា កត្តាដែលធ្វើឱ្យយុវជនចូលរួមផ្នែកខាងនយោបាយនៅមានចំនួនតិចតួចដោយសារតែបរិបទនយោបាយនៅកម្ពុជាមិនអំណោយផលមានការគំរាមកំហែងជាពិសេសសន្តិសុខ សុវត្ថិភាព ទាក់ទងហ្នឹងការរឹតត្បិតរបស់អាជ្ញាធរ ការគំរាមកំហែងដល់បក្សប្រឆាំង ឬក៏សកម្មជននាៗ ដូចជា សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ធ្វើឱ្យយុវជនមានការភ័យខ្លាច។

លោកបន្ថែមថា៖ «មានន័យថា មកដល់ពេលនេះ យុវជនចាត់ទុករឿងនយោបាយជាការងាររបស់រដ្ឋរបស់បក្សនយោបាយរបស់អ្នកនយោបាយគាត់មិនទាន់បានគិតការចូលរួមនយោបាយ គឺជារឿងរបស់មនុស្សគ្រប់គ្នាពិសេសពលរដ្ឋគ្រប់គ្នាដែលត្រូវធ្វើ។ យុវជនគាត់នៅខ្វះមធ្យោបាយ ឬក៏យន្តការជំរុញឱ្យពួកគាត់ចូលរួមនៅសកម្មភាពទាំងអស់ហ្នឹង»។

លោកក៏បានប្រៀបធៀបការចូលរួមសកម្មភាពនយោបាយរបស់យុវជននៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដូចជា មីយ៉ាន់ម៉ានិងថៃ សម្រាប់យុវជនកម្ពុជានៅមានតិចតួចនៅឡើយ។ ផ្អែកទៅតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការតម្លាប់ភាពកម្ពុជាយើងមើលឃើញថា យុវជនរហូតទៅដល់៨២%ដែលគាត់មិនសូវចាប់អារម្មណ៍ឬខ្វាយខ្វល់រឿងនយោបាយឡើយ៕

……………………………….

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា

អត្ថបទមុន

ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ទើប​ដោះលែងលោក រាជ សីម៉ា សកម្មជន​​ដីធ្លី​ឡពាង​​​នៅ​ល្ងាច​​មិញ​​នេះ

អត្ថបទបន្ទាប់

ស្ត្រីក្រីក្រ​ម្នាក់​ថា ជនអនាមឹក​ខល​ឱ្យ​អ្នកស្រី​រកប្រាក់​ពីរពាន់ដុល្លារ​ដើម្បី​លោះ​ប្តី​ចេញ​ពីពន្ធនាគារ

អត្ថបទបន្ទាប់
ស្ត្រីក្រីក្រ​ម្នាក់​ថា ជនអនាមឹក​ខល​ឱ្យ​អ្នកស្រី​រកប្រាក់​ពីរពាន់ដុល្លារ​ដើម្បី​លោះ​ប្តី​ចេញ​ពីពន្ធនាគារ

ស្ត្រីក្រីក្រ​ម្នាក់​ថា ជនអនាមឹក​ខល​ឱ្យ​អ្នកស្រី​រកប្រាក់​ពីរពាន់ដុល្លារ​ដើម្បី​លោះ​ប្តី​ចេញ​ពីពន្ធនាគារ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង