CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

កម្មករ​អូស​រទេះ​នៅ​ប៉ោយប៉ែត​ត្អូញ​ត្អែរ​ពី​ផល​លំបាក​ក្រោយ​អាជ្ញាធរ​រឹត​បន្តឹង​ការ​ដឹក​ទំនិញ​ចេញ​ចូល​ព្រំដែន​

Admin ដោយ Admin
July 22, 2024
ក្នុង ព័ត៌មាន, សង្គម
0
សកម្មភាពពលរដ្ឋអូសរទេះ នៅច្រកអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ (ផ្ដល់ឱ្យ)

សកម្មភាពពលរដ្ឋអូសរទេះ នៅច្រកអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ (ផ្ដល់ឱ្យ)

0
ចែករំលែក
90
ចំនួនមើល

កម្មករអូសរទេះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែរពីផលលំបាក និងការធ្លាក់ចុះនៃសេដ្ឋកិច្ចគ្រួសារ ក្រោយអាជ្ញាធររឹតបន្តឹងលើការដឹកទំនិញចេញចូលច្រកព្រំដែនកម្ពុជា–ថៃ។

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ពលរដ្ឋមានមុខរបរជាអ្នកអូសរទេះជិត១០០នាក់បានតវ៉ា និងប៉ះទង្គិចជាមួយអាជ្ញាធរនៅច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ក្រោយអាជ្ញាធរបានប្រើហិង្សាលើក្មេងស្រីម្នាក់ពាក់ព័ន្ធការនាំទំនិញចូលកម្ពុជាដោយពុំបានបង់ពន្ធ។

អ្នកស្រី ផៃ សម័យ កម្មករអូសរទេះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រាប់មកពលរដ្ឋអ្នកសារព័ត៌មានថា អ្នកស្រីជាអ្នកខេត្តកំពង់ធំហើយបានទៅរកស៊ីអូសរទេះនៅក្រុងប៉ោយប៉ែតតាំងពីឆ្នាំ២០០៦មក ដោយជួលផ្ទះគេស្នាក់នៅទីនោះ។

កម្មករអូសរទេះរូបនេះ និយាយថា ក្រោយពីមានការតវ៉ា និងប៉ះទង្គិចគ្នារវាងកម្មករ និងអាជ្ញាធរកាលពីឧសភា គឺមន្ត្រីច្រកព្រំដែនបានរឹតបន្តឹង ដោយលេងឱ្យកម្មករដឹកទំនិញ ដូចជារបស់របរត្រីសាច់ វត្ថុប្រើប្រាស់ និងរបស់របរប្រើប្រាស់ផ្សេងៗទៀតឆ្លងកាត់ព្រំដែនដូចមុនទៀតហើយ ដោយអនុញ្ញាតឱ្យដឹកតែកាបូបវ៉ាលីរបស់ភ្ញៀវតិចតួចតែប៉ុណ្ណោះ។

អ្នកស្រី ផៃ សម័យ បន្តថា ករណីនេះបានធ្វើឱ្យអ្នកស្រី និងអ្នកអូរទេះផ្សេងទៀតជួបការលំបាកជាខ្លាំង ដោយថា ថ្ងៃខ្លះរកបានត្រឹមតែ១០០០០រៀល និងថ្ងៃខ្លះអត់ក៏មាន ខណៈពីមុនអាចរកចំណូលបានពី៥០០០០រៀល ទៅ ៧០០០០រៀល ក្នុង១ថ្ងៃ។ អ្នកស្រីថា ពេលនេះ អ្នកស្រីគ្មានលុយគ្រប់គ្រាន់សម្រាប់ទិញអង្ករ ទិញទឹកសម្រាប់ផ្គត់ផ្គង់គ្រួសារ គ្មានលុយសម្រាប់បង់ថ្លៃផ្ទះជួល និងបង់សងធននាគារឡើយ។

អ្នកស្រីបន្ថែមថា៖ «និយាយរឿងពិបាកវិញ ពិបាកលែងនិយាយហើយ។ ពីមុនអាចថា មានអង្ករមានអីហូបអាចថាមួយថ្ងៃដាំ២ពេលបាន តែឥឡូវត្រឹមតែមួយពេលក៏រកអត់បានហូបផង។ តែទឹកក៏មិនមានទឹកផឹកល្អជាដែរ មិនមានទឹកផឹកល្អ មានលុយដូរទឹកអីដូចមុនទេឥឡូវនេះ»។

កម្មករអូសរទេះម្នាក់ទៀតលោក សឿន រ៉សាត និយាយថា លោកប្រកបរបរអូសរទេះនេះយូរឆ្នាំមកហើយ ដើម្បីរកចំណូលមកផ្តត់ផ្គង់គ្រួសារទាំងស្រុងតាមរយៈការពឹងផ្អែកលើការអូសរទេះនេះ។ លោកថា អំឡុងពេលអាជ្ញាធរមិនឱ្យពួកគាត់អូសរទេះដឹកអីវ៉ាន់ដូចមុននេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសាររបស់លោកខ្លាំងណាស់។

 លោក សឿន រ៉សាត ឱ្យដឹងថា ពេលនេះលោកគ្មានលុយជួលផ្ទះជួលសម្រាប់ស្នាក់នៅនោះទេ ហើយក៏គ្មានលុយសម្រាប់សងបំណុលគេ និងគ្មានលុយសម្រាប់ផ្តត់ផ្គង់កូនរៀនថែមទៀត។ លោកថា កូនៗរបស់លោកបានឈប់រៀនដោយសារខ្វះថវិកា និងខ្វះមធ្យោបាយធ្វើដំណើរ។

កម្មករអូសរទេះរូបនេះបន្តថា លោកចង់ប្តូរការងារដែរ ប៉ុន្តែមិនដឹងទៅធ្វើការងារអ្វីនោះ ដោយសារលោកគ្មានចំណេះដឹងជ្រៅជ្រះដូចគេ។

លោកបន្ថែមថា៖ «ការងារពិបាករកធ្វើណាស់ ណាមួយខ្វះទាំងចំណេះ ការរៀនសូត្របានតិចតួចដល់ចឹងទៅរកការងារអ្វីក៏គេមិនសូវទទួលយក ដោយសារចំណេះអត់សូវមានហើយណាមួយភាសាអត់ចេះទៀត»។

លោក សែន សុផា ជាកូនរបស់លោក អោម ឡាច ដែលជាកម្មករអូសរទេះ និងជាប់បណ្តឹងនៅតុលាការ រៀបរាប់ថា ឳពុករបស់លោកបានជាប់បណ្តឹងនៅតុលាការ ក្រោយប៉ះទង្គិចជាមួយអាជ្ញាធរកាលពីខែឧសភា។ លោកថា ក្រោយជាប់បណ្តឹងនៅតុលាការ គឺឳពុកលោកបានប្ដូរមុខរបរទៅធ្វើសំណង់វិញ ខណៈកូនៗនៅបន្តអូសរទេះដដែល។

លោក សែន សុផា ឱ្យដឹងថា កាលពីមុនគ្រួសារលោកអាចរកចំណូលបានចន្លោះពី៣ម៉ឺនរៀលទៅ៤ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះរកបានត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះ ដែលធ្វើឱ្យគ្រួសារលោកជួបការលំបាកក្នុងជីវភាពគ្រួសារជាខ្លាំង ជាពិសេសអត់បាយហូប និងគ្មានទឹកផឹកគ្រប់គ្រាន់។

កម្មករអូសរទេះម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព បានឱ្យដឹងថា ពេលនេះអ្នកស្រីរកចំណូលបានតិចតួចណាស់ ខណៈត្រូវការចំណាយច្រើនលើថ្លៃជួលផ្ទះ ចំណាយលើការផ្គត់ផ្គង់ ឬមើលថែឪពុកម្ដាយចាស់ជរា និងកូនៗរៀនសូត្រ។

កម្មកររូបនេះបន្តថា អាជ្ញាធរអនុញាតឱ្យដឹកតែវ៉ាលីតិចតួចប៉ុណ្ណោះ ហើយបានហាមមិនឱ្យដឹកសាច់មាន់ ទឹកផឹក  និងរបស់របរប្រើប្រាស់ផ្សេងៗទៀត។

អ្នកស្រីបន្ថែម៖«ហាមគ្រប់តែមុខសូម្បីតែសាច់មាន់សូម្បីតែគ្រឿងអ្វីៗទាំងអស់ក៏ហាមសូម្បីតែទឹកយើងផឹកក៏គេហាមដែរ។ វាអត់មានដើមរកស៊ីមុខរបរអូសរទេះមុខអត់ដើមទុនបើមានដើមចង់ដូរដែររកនេះរកនោះដល់ពេលអត់មានចឹងដើរមួយជំហ៊ានគិតមួយជំហ៊ាន»។

លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់មកពលរដ្ឋអ្នកសារព័ត៌មានថា ច្រកទ្វារមិនបានបិទនោះទេ ប៉ុន្តែមិនឱ្យបងប្អូនកម្មករអូសរទេះ ដោយសារច្រកទ្វាអន្តរជាតិប៉ោយប៉ែតជាច្រកសម្រាប់តែភ្ញៀវទេសចរណ៍ឆ្លងកាត់ប៉ុណ្ណោះ។

លោក ញឹម ផឿង បន្តថា ការដឹកជញ្ជូនអីវ៉ាន់ផ្សេងៗ គឺនៅច្រកស្ទឹងបទ។ លោកថា បើកម្មករចង់អូសរទេះដឹកអីវ៉ាន់ផ្សេងអាចទៅដឹកនៅច្រកស្ទឹងបទបាន។ លោកបន្ថែមថា អាជ្ញាធរហាមមិនឱ្យកម្មករអូសរទេះដឹកទំនេញផ្សេងៗតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺដោយសារកន្លងមកពួកគេ បានដឹកទំនិញដែលម្ចាស់ទំនិញពុំបានបង់ពន្ធត្រឹមត្រូវ។

លោកបន្ថែមថា៖«ជាការឹតបន្តឹងផ្នែកគយ។ គយរឹតបន្តឹងព្រោះបងប្អូនកម្មករភាគច្រើន គាត់ដឹកទំនិញភាគច្រើនគាត់អត់បង់ពន្ធទេ។ គាត់អូសរទេះចាញ់បោកឈ្មួញអីវ៉ាន់ព្រោះគាត់អូសរទេះបានត្រឹមឈ្នួលពី២ ទៅ៣រយបាត។ តែពន្ធម្ចាស់សម្ភារៈនិងគាត់អត់បានបង់ទេ។ គាត់ប្រើប្រាស់កម្មករ ហើយធ្វើឱ្យបាត់ពន្ធមួយឆ្នាំមិនចេះតិចទេ»។

លោក អ៊ិន គង់ជិត មន្ត្រីគ្រប់គ្រងប្រចាំការិយាល័យអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ មានប្រសាស៍ថា ការបិទនេះបានធ្វើឱ្យកម្មករមិនអាចរកចំណូលរស់ប្រចាំថ្ងៃបាន ដោយសារការរកចំណូលរបស់គាត់ពឹងផ្អែកលើការអូសរទេះ។ លោកថា ស្ថានភាពបែបនេះ បានប៉ះពាល់ច្រើនណាស់ដល់ការរស់នៅប្រចាំថ្ងៃរបស់កម្មករ។

លោក អ៊ិន គង់ជិត បន្តថា អាជ្ញាធរបើចង់បង្វែរឱ្យកម្មករទៅប្រកបរបរផ្សេង គួរតែរកឪកាសការងារផ្សេងៗឱ្យកម្មករធ្វើដើម្បីជំនួសមុខរបរអូសរទេះនេះ។ លោកថា ជីវភាពកម្មករ គឺពឹងផ្អែកលើរបរអូសរទេះនេះទាំងស្រុង។

លោកបន្ថែមថា៖«វាប៉ះពាលទី១ទៅលើជីវភាពរស់នៅរបស់គាត់ បើសិនជាមានការឃុំខ្លួនគាត់ដាច់បាយដាច់ទឹកហើយ ហើយមានកន្លែងណាដែលមានលក្ខណៈយុត្តិធម៌ថាជួយពួកគាត់ក្នុងនាមជាអាជ្ញាធរ ពួកគាត់អូសរទេះបើចង់បង្វែរឲ្យពួកគាត់ទៅប្រកបរបរផ្សេងគួរតែមានការរកឪកាសការងារឲ្យគាត់ដើម្បីជំនួសមុខរបរអូសរទេះនេះ»។

កាលពីខែឧសភា ឆ្នាំ២០២៤ កម្មករអូសរទេះជាច្រើននាក់បានតវ៉ាជាច្រើនថ្ងៃ ដោយបានដឹកទំនិញបិទផ្លូវក្នុងក្រុងប៉ោយប៉ែត ហើយនៅថ្ងៃទី២៨ ខែឧសភា មានការប៉ះទង្គិចគ្នាដោយហិង្សាជាមួយសមត្ថកិច្ច និងមានកម្មករអូសរទេះចំនួន៣នាក់បានជាប់ណ្តឹងនៅតុលាការ ប៉ុន្តែតុលាការបានអនុញ្ញាតឱ្យនៅក្រៅឃុំ៕

…………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ កញ្ញា ចាន់រ៉ាត់ សៀវមិញ

អត្ថបទមុន

ចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះធ្វើឱ្យប៉ះពាល់ដល់មុខរបរពលរដ្ឋក្នុងខេត្តសៀមរាប

អត្ថបទបន្ទាប់

កម្មករ​រោងចក្រ​ សិនតៃ​ ​នៅ​ភ្នំពេញ​​ចោទ​ថៅកែ​ថា​កឹប​កេង​លុយ​របស់​កម្មករ​

អត្ថបទបន្ទាប់
កម្មករកម្មការិនីរោងចក្រសិនតៃហ្គាមេនបានប្រមូលផ្ដុំគ្នាតវ៉ាកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៣។ (លោក សួន វុត្ថា )

កម្មករ​រោងចក្រ​ សិនតៃ​ ​នៅ​ភ្នំពេញ​​ចោទ​ថៅកែ​ថា​កឹប​កេង​លុយ​របស់​កម្មករ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង