CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

កម្មករ​រោងចក្រ​មួយ​នៅ​កំពង់​ស្ពឺ​ចោទ​​ថៅកែថា​​​រើស​អើង​សហជីព​

Admin ដោយ Admin
February 6, 2024
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
មន្ត្រីក្រសួងការងារចុះសម្របសម្រួលវិវាទការងាររបស់កម្មកររោងចក្រ សេងបូហ្កាមិន កាលពីថ្ងៃទី២ និងទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

មន្ត្រីក្រសួងការងារចុះសម្របសម្រួលវិវាទការងាររបស់កម្មកររោងចក្រ សេងបូហ្កាមិន កាលពីថ្ងៃទី២ និងទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

0
ចែករំលែក
104
ចំនួនមើល

កម្មករបម្រើការងារនៅរោងចក្រ សេងបូហ្កាមិន(SHENGBO GAMENT (CAMBODIA) CO.,LTD) ស្ថិតក្នុងសង្កាត់ព្រះស្រែ ក្រុងឧត្ដុង្គម៉ែជ័យ ខេត្ដកំពង់ស្ពឺ ចោទថា ថៅកែរោងចក្រនេះ កំពុងរំលោភសិទ្ធិ និងរើសអើងសហជីព។

កាលពីថ្ងៃទី២ និងទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មករ–កម្មការិនីជាង១០០នាក់ បម្រើការងារនៅរោងចក្រ សេងបូហ្កាមិន ខេម បាននាំគ្នាតវ៉ានៅមុខរោងចក្រ ដើម្បីទាមទាទៅថៅកែឱ្យទទួលយកតំណាងកម្មករ២នាក់ឱ្យចូលធ្វើការងារវិញ ដោយឥតលក្ខខណ្ឌ ក្រោយថៅកែបញ្ឈប់ពីការងារ។

កម្មករម្នាក់លោក ថុន ធី ដែលត្រូវបានថៅកែបញ្ឈប់ពីការងារ អះអាងថា រូបលោក និងកម្មករម្នាក់ទៀត គឺលោក សៀក ថុង ត្រូវបានថៅកែបញ្ឈប់ពីការងារ ក្រោយពួកគាត់រួលរួមចង់ក្រងបង្កើតសហជីពក្នុងរោងចក្រ។ លោកថា ពួកគាត់បានចូលជាសមាជិកសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកម្មករបោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធាន និងអនុប្រធានសហជីពនៅក្នុងរោងចក្រ សេងបូហ្កាមិន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

លោក ថុន ធី បន្តថា ក្រោយមកនៅថ្ងៃទី៩ខែមករាឆ្នាំ២០២៤ លោកបានយកលិខិតទៅដាក់ជូនរដ្ឋបាលក្រុមហ៊ុន ដើម្បីជូនដំណឹងពីការបង្កើតសហជីពក្នុងរោងចក្រ ហើយនៅថ្ងៃទី៣១ ខែមករាដដែល ក្រុមហ៊ុនបានបញ្ឈប់រូបលោក និងកម្មករម្នាក់ទៀតពីការងារ ក្រោមហេតុផលថា ពួកគាត់ដល់កិច្ចសន្យាការងារ និងបញ្ឈប់ដោយគ្មានការជួនដំណឹងជាមុនឡើយ។

លោកលើកឡើងថា៖ «ខ្ញុំយល់ឃើញថា ការបញ្ឈប់នេះជាការរើសអើងសហជីព[…]នៅថ្ងៃទី៩ខ្ញុំបានយកឯកសារដាក់បញ្ចូលទៅក្រុមហ៊ុន នៅថ្ងៃហ្នឹងក្រុមហ៊ុន គឺគេបដិសេធមិនទទួលទេ។ គាត់ [ប្រធានរដ្ឋបាល] បានបញ្ជាក់ច្បាស់ថា គាត់ស្ដាយដោយមិនបានបញ្ឈប់កិច្ចសន្យាពួកខ្ញុំនៅវគ្គមុន។ គាត់ [ប្រធានរដ្ឋបាល ] និយាយថា ចង់បញ្ឈប់ពួកខ្ញុំស្មើណា ក៏បាន»។

លោក ថុន ធី អះអាងថា កន្លងមកប្រធានរដ្ឋបាលរោងចក្របានបញ្ចុះបញ្ចូលរូបលោកឱ្យរួមជាមួយសហជីពដែលបង្កើតឡើងដោយក្រុមហ៊ុនដែរ ប៉ុន្តែលោកមិនបានចូលរួមនោះទេ ដោយសារលោកមើលឃើញថា សហជីពនោះមិនឯករាជ និងមិនបានការពារផលប្រយោជន៍របស់កម្មករ។

លោកបន្ថែមថា៖ « ខ្ញុំសំណូមពរទៅដល់ប្រមុខរាជរដ្ឋាភិបាលថាក់ដឹកនាំគ្រប់ស្ថាប័នក្រសួងពាក់ព័ន្ធផ្សេងៗឱ្យគាត់ជួយដោះស្រាយវិវាទពួកខ្ញុំ ដើម្បីឱ្យពួកខ្ញុំទទួលបានយុត្តិធម៌តត្រឹមត្រូវស្របតាមច្បាប់ » ។

លោក សៀក ថុង ដែលត្រូវបានក្រុមកម្មករបោះឆ្នោតឱ្យធ្វើជាអនុប្រធានសហជីពនៅក្នុងរោចក្រសេងបូហ្កាមិន និងត្រូវបានថៅកែបញ្ឈប់ពីការងារដែរនោះ និយាយថា ករណីថៅកែបញ្ឈប់ពួកគាត់ពីការងារនេះ គឺធ្វើឱ្យកម្មករ–កម្មការិនីមួយចំនួនមិនពេញចិត្តឡើយ ហើយកម្មករទាំងនោះ បានផ្ទុះការតវ៉ាទាមទារឱ្យពួកគាត់បានចូលធ្វើការងារវិញផងដែរ។

អនុប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាលោក សៀក ថុង បន្តថា កន្លងមកថៅកែរោចក្រសេងបូហ្កាមិនបានរំលោភសិទ្ធិកម្មករជាច្រើន ដោយសជីពដែលបង្កើតឡើងភាគីរោងចក្រនោះមិនបានជួយការពារឡើយ។

អនុប្រធានសហជីពរូបនេះ អះអាងថា ថៅកែបានកាត់លុយពីកម្មករដែលដួលសន្លប់នៅក្នុងរោងចក្រ និងកម្មករឈឺផ្សេងៗ ក្រោយពួកគេត្រឡប់ពីព្យាបាលនៅមន្ទីរពេទ្យ ទោះបីជាពួកគេលិខិតបញ្ជាក់ក្រុមគ្រូពេទ្យក៏ដោយ។ លោកថា ថៅកែក៏មិនបានអនុញ្ញាតច្បាប់ពិសេសផងដែរ នៅពេលឪពុកម្តាយឈឺ ឬស្លាប់ បើកម្មករឈប់ដើម្បីចូលបុណ្យ ឬមើលថែនោះ គឺត្រូវបានថៅកែកាត់លុយ។

លោកបន្ថែមថា៖   « ខ្ញុំមើលឃើញរាល់ថ្ងៃនេះ ពេលដែលកម្មករមមានបញ្ហា ខាងសហជីពដែលនៅក្នុង[សហជីពបង្កើតដោយក្រុមហ៊ុន ] គឺអត់មានដំណោះស្រាយអីជាមួយបងប្អូនកម្មករទេ។ គាត់យកតែរួចខ្លួនគាត់ដេញ [កម្មករ ] ឱ្យទៅសួរអ្នកនេះអ្នកនោះ។ គាត់ដេញឱ្យកម្មករព្រមទទួលយកអ្វីដែលរោងចក្រសម្រេច ឱ្យពួកខ្ញុំមានការឈឺចាប់បានខ្ញុំបង្កើតសហជីពមួយដែលឯករាជត្រឹមត្រូវសម្រាប់ការពារសិទ្ធ និងផលប្រយោជន៍ជួនបងប្អូនកម្មករទាំងអស់គ្នា » ។

លោក សៀក ថុង បន្ថែមថា ករណីក្រុមហ៊ុនបញ្ឈប់លោកពីការងារនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់លោកជាខ្លាំងដូចជាគ្មានលុយសង់ត្រឡប់ទៅធនាគារវិញ និងគ្មានលុយសម្រាប់ទុកពេលប្រពន្ធសម្រាលកូន។លោកថា ករណីនេះពួកគាត់បានបណ្តឹងទៅមន្ទីរការងាររួចហើយដើម្បីសុំឱ្យជួយដោះស្រាយដោយធ្វើយ៉ាងណាឱ្យពួគាត់បានចូលធ្វើការងារវិញ។

ប្រធានរដ្ឋបាលរោងចក្រសេងបូហ្កាមិន លោក អាំ មុន្នី មានប្រសាសន៍ថា ការបញ្ឈប់លោក ថុន ធី និងលោក  សៀក ថុង គឺដោយសាអ្នកទាំងពីបានដល់កិច្ចសន្យាការងារ ហើយថា ការបញ្ឈប់នោះ មិនមែនមានតែអ្នកទាំង២នេះទេ គឺសរុបចំនួន៧នាក់។

ប្រធានរដ្ឋបាលរូបនេះ អះអាងថា លោក ថុន ធី និងលោក សៀក ថុង ចេះតែតាំងខ្លួនឯងជាសហជីព ប៉ុន្តែសមាជិករបស់គាត់មួយចំនួនមិនបានបោះឆ្នោតគាំទ្រអ្នកទាំងពីទេ គឺអ្នកទាំងពីរចេះតែយកឈ្មោះគេទៅដាក់ថា បានបោះឆ្នោតគាំទ្រខ្លួន ទៅវិញ។ លោកថា មូលហេតុដែលក្រុមហ៊ុនបញ្ឈប់ដោយមិនបានជូនដំណឹងមុននោះ គឺដោយសារតាមផ្លូវច្បាប់ចំពោះកិច្ចសន្យាខ្លីមិនតម្រូវឱ្យជូនដំណឹងមុននោះឡើយ។

លោកបន្ថែមថា៖   « សម្រាប់គាត់តាំងខ្លួនជាសហជីពក៏ ប៉ុន្តែសមាជិក លេខារបស់គាត់បានលាឈប់ចេញពីការបោះឆ្នោត គាត់ធ្វើលីខិតបដិសេធថា គាត់អត់បានចូលរួមទៅបោះឆ្នោតយកឈ្មោះគាត់ទៅដាក់។ លេខាដែលមានឈ្មោះជួនដំណឹងបោះឆ្នោតមកគាត់ធ្វើលីខិតបដិសេធត្រឹមត្រូវអស់ហើយ។ ការបញ្ឈប់នេះ អត់មានរើសអើងមិនរើសអើងអីទេ ព្រោះគាត់ដល់កុត្រា។ ស្រាច់លើគាត់និយាយអត់ដែលមានរឿងដូលសន្លប់រឿងអីផ្សេងៗដាច់លុយដាច់កាក់ទេ។ បើមានរឿងអយុត្តិធម៌ចឹងកម្មករគាត់ចេញជួយតវ៉ាអស់ហើយ »។

ប្រធានមន្ទីការងារ និងបណ្តុះបណ្តាលខេត្ដកំពង់ស្ពឺលោក ចឹក បូរិន មានប្រសាសន៍ថា ករណីនេះមន្ទីរបានសម្របសម្រួលឱ្យកម្មករចូលធ្វើការងារវិញហើយ។ ចំពោះរឿងដែលទាមទាឱ្យតំណាងសហជីពចូលធ្វើការវិញខាងមន្ទីរសម្របសម្រួលមិនត្រូវគ្នាទេបន្តនិតិវិធីននៅក្រសួងបន្តទៀត ។

លោកលើកឡើងថា៖ « គាត់ចូលធ្វើការហើយនៅសល់ប៉ុន្មានបច្ចេកទេសទុកឱ្យគាត់ប្ដឹងទៅក្រសួងបន្តនីតិវិធី ។ខាងខ្ញុំបានសម្របសម្រួលអស់ហើយប៉ុន្តែមិនសះជាគ្នាហើយគាត់ព្រមព្រាងគ្នាទៅប្ដឹងផ្ដល់គា្ននៅក្រសួង »។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន បានទេពាក់ព័ន្ធករណីនេះ។

ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាអ្នកស្រី ទូច សើ យល់ឃើញថា ករណីថៅកែបញ្ឈប់តំណាងសហជីពដែលជាប់ឆ្នោតនៅពេលនេះ គឺជាបំបិតសម្លេងរបស់កម្មករ និងជាការរើសអើងសហជីព។

អ្នកស្រី ទូច សើ ទាមទារឱ្យថ្នាក់ដឹកនាំរោងចក្រវគោរពច្បាប់ការងារឱ្យបានខ្ពស់ និងយកច្បាស់ការងារយកមកអនុវត្ត ហើយមិនត្រូវយកបទបញ្ជារផ្ទៃក្នុងរបស់ក្រុមហ៊ុនមកអនុវត្តទេ។

លោកស្រីលើកឡើងថា៖  «កម្មករមានទុក្ខលំបាលឈប់មួយថ្ងៃដាច់លុយព្រីមឬមួយគាត់ឈប់មានសំបុត្រពេទ្យហើយដាច់លុយថ្ងៃដាច់លុយព្រីម សូម្បីតែលុយថ្លៃបាយក៏បើកឱ្យអត់គ្រប់ លុយថ្លៃថែមម៉ោងអត់មានឱ្យគ្រប់គ្រាន់របស់គាត់ អញ្ចឹងហើយបានកម្មករមានការឈឺចាប់ កម្មករមានការរើបម្រាស់ ហើយ[ ក្រុមហ៊ុន]ទៅបញ្ឈប់ពួកគាត់ »។

រោងចក្រសេងបូហ្កាមិន ខេមបូឌា ឯ.ក ជារោងចក្រផលិតសម្លៀកបំពាក់ មានថៅកែជាជនជាតិចិន និងមានកម្មករជាង៧០០នាក់កំពុងបម្រើការងារ៕

………………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

អាជ្ញាធរ​ខេត្ត​ឧត្តរ​មានជ័យ​និង​សិស្ស​ជាង​១​ពាន់​នាក់​ធ្វើ​យុទ្ធនាការ​បញ្ឈប់​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​

អត្ថបទបន្ទាប់

ប្រជាកសិករ​មួយ​ចំនួន​ត្អូញត្អែរ​ពី​ផល​លំបាក​នៃ​ការ​លក់​កសិផល​ក្រោយ​ផលិត​បាន​មាន​តម្លៃ​ថោក

អត្ថបទបន្ទាប់
ផ្លែប៉េងប៉ោះរាប់សិបគីឡូក្រាមដែលកសិករម្នាក់លោក វណ្ណៈ ចំណាប់ នៅឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្ដព្រៃវែង បានបង្ហោះលើបណ្តាញសង្គម ដោយរៀបរាប់ថា មុនលោកដាំ ប៉េងប៉ោះមានតម្លៃប្រមាណ២០០០រៀលក្នុង១គីឡូក្រាម តែពេលផលិតបានមានតម្លៃត្រឹមតែ៣០០រៀលក្នុងមួយគីឡូក្រាមទៅវិញ។ (ហ្វេសប៊ុកវណ្ណៈ ចំណាប់)

ប្រជាកសិករ​មួយ​ចំនួន​ត្អូញត្អែរ​ពី​ផល​លំបាក​នៃ​ការ​លក់​កសិផល​ក្រោយ​ផលិត​បាន​មាន​តម្លៃ​ថោក

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង