CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

អ្នកការពារសត្វព្រៃទទូចដល់សមត្ថកិច្ចចាប់ជនដែលបរបាញ់សត្វក្នុងព្រៃសហគមន៍ប្រាំបីមុមមកដាក់ទោសតាមច្បាប់

Admin ដោយ Admin
May 18, 2023
ក្នុង បរិស្ថាន
0
អ្នកការពារសត្វព្រៃទទូចដល់សមត្ថកិច្ចចាប់ជនដែលបរបាញ់សត្វក្នុងព្រៃសហគមន៍ប្រាំបីមុមមកដាក់ទោសតាមច្បាប់

សកម្មភាពសមត្ថកិច្ចនិងប្រជាសហគមន៍ចាប់បានឧបករណ៍សម្រាប់ធ្វើសកម្មភាពចាប់សត្វព្រៃនៅសហគមន៍ប្រាំបីមុមកាលពីថ្ងៃទី២២ ខែមេសាឆ្នាំ២០២៣។​ (រូបភាព: ប៉ូ សុភា)

0
ចែករំលែក
130
ចំនួនមើល

អ្នកការពារព្រៃឈើ និងសត្វព្រៃ បានទទូចដល់សមត្ថកិច្ចឱ្យស្រាវជ្រាវចាប់ខ្លួនក្រុមជនដែលបរបាញ់សត្វក្នុងព្រៃសហគមន៍ប្រាំបីមុមមកផ្តន្ទាទោសតាមច្បាប់ ដើម្បីព្រមានដល់អ្នកផ្សេងទៀតកុំឱ្យធ្វើបែបនេះ និងបញ្ឈប់ការដើរប្រមាញ់សត្វព្រៃបន្តទៀត។

កាលពីថ្ងៃ២២ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ច និងប្រជាសហគមន៍បានចាប់បានឧបករណ៍សម្រាប់ធ្វើសកម្មភាពចាប់សត្វព្រៃមួយចំនួននិងឡានមួយគ្រឿងរបស់ជនសង្ស័យមួយក្រុមនៅក្នុងចម្ការអំពៅ ស្ថិតក្នុងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ខណៈម្ចាស់ ឬក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់អស់។

ប្រធានសហគមន៍ការពារព្រៃឈើប្រាំបីមុមលោក សឿន ឡាយ បានឱ្យថា ​ចាប់តាំងពីចាប់បានវត្ថុតាងរហូតមកដល់ពេលនេះ គឺសត្ថកិច្ចពុំទាន់ស្រាវជ្រាវចាប់ខ្លួនម្ចាស់ ឬជនសង្ស័យបាននៅឡើយទេ ខណៈវត្ថតាងបានបញ្ជក់ឈ្មោះ និងទីតាំងរបស់ជនសង្ស័យរួចទៅហើយ។

លោក សឿន ឡាយ បន្តថា ប្រជាសហគមន៍កំពុងបារម្ភពីសុវត្តិភាពផ្ទាល់ខ្លួន និងខ្លាចមានការដាក់អន្ទាក់ ឬការបបាញ់សត្វព្រៃក្នុងសហគមន៍បន្តទៀត ប្រសិនបើជនជនល្មើសមិនត្រូវបានចាប់យកមកផ្តន្ទាទោសតាមច្បាប់។

ប្រធានសហគមន៍រូបនេះបន្ថែមថា ប្រជាសហគមន៍បានធ្វើសកម្មភាពចុះល្បាតព្រៃយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ដើម្បី អង្កេត និងតាមដានកម្មភាពលួចបរបាញ់សត្វក្នុងព្រៃសហគមន៍។ លោកថា ក្រុមគណៈកម្មការទាំង១៣រូបដែលចុះល្បាតព្រៃ ពុំមានអ្វីសម្រាប់ការពារខ្លួននោះទេ ខណៈជនល្មើសដែលដើរបរបាញ់សត្វតែងតែមានអាវុធជាប់ខ្លួន។

លោកបន្ថែមថា៖«ចាប់តាំងពីមានករណីបរបាញ់សត្វក្នុងសហគមន៍ រហូតដល់ឈានចាប់បានឧបករណ៍ទាំងនោះមក ក្រុមការងាររបស់យើងបានដើរល្បាតមិនដាច់ទេ ជាពិសេសពេលយប់ ជួនម៉ោង១ ឬ២យប់មិនទាន់មកដល់កន្លែងផង។ ដោយពេលខ្លះ យើងមិនបានស្នាក់នៅស្នាក់ការទេ ត្រូវចែកគ្នាសម្រាក់លាក់ខ្លួននៅតាមព្រៃ ព្រោះខ្លាចអសុវត្ថិភាព និងបានអង្កេតមើលក្រែងមានបទល្មើសផង»។

នាយកថែរក្សា និងសង្គ្រោះសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃលោក និក ម៉ាក បានសាទរចំពោះសមត្ថកិច្ចដែលបានចុះបង្ក្រាបបទល្មើសសត្វព្រៃ ដោយឃាត់បានឧបករណ៍ និងសម្ភារៈចាប់សត្វព្រៃនេះ ប៉ុន្តែលោក ក៏បង្ហាញការសោកស្តាយចំពោះការមិនទាន់ចាប់បានជនសង្ស័យផ្តន្ទាទោសតាមច្បាប់ដែរ។

ការពារ និងសង្គ្រោះសត្វព្រៃរូបនេះ បានទទូចដល់អាជ្ញាធរពាក់ព័ន្ធខិតខំស្រាវជ្រាវចាប់ជនសង្ស័យទាំងនោះ មកដាក់ទោសតាមច្បាប់ឱ្យខានតែបាន ហើយលោកក៏បានអំពាវនាវដល់មន្ត្រីជាប់ពាក់ព័ន្ធ និងប្រពលរដ្ឋគ្រប់រូបចូលរួមជួយការពារ និងអភិរក្សសត្វព្រៃក្នុងព្រៃធម្មជាតិក្នុងប្រទេសកម្ពុជាឱ្យបានគង់វង្សផងដែរ។

លោកបន្ថែមថា៖« សត្វព្រៃនៅស្រុកខ្មែរជិតអស់រលីងហើយ។ ខ្ញុំគិតថា សំខាន់យើងត្រូវការពារសត្វព្រៃនៅស្រុកខ្មែរព្រោះសត្វខ្លះបានដាច់ពូជ ដូចជាខ្លាដំបង រមាស គោព្រៃ ចំណែកឯខ្លារខិន ដំរី ជិតផុតពូជ ចំពោះសត្វទន្សោងនិងសត្វមួយចំនួនទៀតឥឡូវក៏ជិតអស់ដែរ។ ដូច្នេះយើងត្រូវការពារសត្វរបស់យើង។ គេសម្លាប់សត្វព្រៃយើង។ អង្គការសម្ព័ន្ធមិត្តចង់ការពារសត្វព្រៃទាំងនោះ»។

ប្រធានរដ្ឋបាលព្រៃឈើលោក កែវ អូម៉ាលីស្ស ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា សំណុំរឿងឃាត់ឧបករណ៍ចាប់សត្វព្រៃនៅសហគមន៍ព្រៃឈើប្រាំបីមុមនោះបានបញ្ជូនទៅដល់ដៃតុលាការហើយ។

លោកបន្ថែមថា៖ « ការងារនេះនៅដៃតុលាការ ដល់អីចឹងយើងពិបាក។ នាយខណ្ឌនៅពេលបានបញ្ជូនទៅលើហើយ ចាំតែមើលគេសើបអង្កេតយ៉ាងម៉េច ហៅយ៉ាងម៉េចប៉ុណ្ណោះ។ ពួកខ្ញុំពេលបានបញ្ជូលហើយលែងសូវដឹងហើយ»។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺលោក ផល មុនី បញ្ជាក់បន្ថែមថា រដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺបានបញ្ជូនឯកសារដល់ដៃព្រះរាជអាជ្ញា ដោយពេលនេះ រងចាំការតែសម្រេចពីតុលាការតែប៉ុណ្ណោះ។ 

លោកបន្ថែមថា៖ « ការងារដាក់អន្ទាក់នៅក្នុងសហគមន៍ប្រាំបីមុមហ្នឹង មន្ទីរដាក់របាយការណ៍ទៅព្រះរាជអាជ្ញាមួយអាទិត្យហើយ។ បើតាមខ្ញុំចាំ យ៉ាងតិចក៏មួយអាទិត្យដែរ។ កាលណាបញ្ជូលដល់នោះហើយ ជាសិទ្ធរបស់ព្រះរាជអាជ្ញា។ កាលណាគាត់មិនច្បាស់កន្លែងណាមួយ គាត់អាចហៅភាគីណាមួយទៅបំភ្លឺបន្តទៀត»។

សូមបញ្ជាក់ថា សហគមន៍ការពារព្រៃឈើប្រាំបីមុម មានផ្ទៃដីសរុប ១ ២២១ ហិកតា ស្ថិតក្នុងភូមិថ្នល់កែង ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បើតាមអះអាងរបស់អាជ្ញាធរ និងប្រជាសហគមន៍ គឺ បច្ចុប្បន្ននេះក្នុងសហគមន៍សហគមន៍ប្រាំបីមុម មានសត្វទន្សោងជាង១០០ក្បាលកំពុងរស់នៅ ហើយក្រៅពីនេះក៏មានសត្វខ្ទីង ក្ងោក ប្រើស ជ្រូកព្រៃ និងសត្វមួយចំនួនទៀតផងដែរ។ បើតាមមន្ទ្រីរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ វត្ថុតាងដែលសមត្ថកិច្ច និងប្រជាសហគមន៍ចាប់បានកាលពីថ្ងៃ២២ ខែមេសានោះ មានរថយន្តកែច្នៃ ម៉ាកLAND ROVER DEFENDER ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ2BQ-5108 អត្តញ្ញាណប័ណ្ណ២សន្លឹក ប័ណ្ណបើកប១សន្លឹក កាតABA ១សន្លឹក កាតចាក់វ៉ាក់សាំង១សន្លឹក  គ្រាប់កាំភ្លើង M.16ចំនួន២៥គ្រាប់ បង់១ គ្រាប់ការលីធូចំនួន១៣ វ៉ានឌឺឡុងចំនួន៤៥គ្រាប់ គ្រាប់កាំភ្លើងខ្យល១ប្រអប់ សាម៉ែលឆ្លុះចំនួន១ស្រោមប្រអប់កាំភ្លើង M.16 ចំនួន១ និងកូនសោចំនួន១ចង្កោម៕

……………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ប៉ូ សុភា

អត្ថបទមុន

លោក​ ​ថេង​ ​សាវឿន​ ​និង​មន្ត្រី​២​រូប​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាននគរបាលខេត្តរតនគិរី​ ​ក្រោយ​ធ្វើ​សិក្ខា​សាលា​មួយ​នៅ​ខេត្ត​នេះ​

អត្ថបទបន្ទាប់

ពលរដ្ឋ​ជាង​៣០០​នាក់​តវ៉ា​មុខ​ក្រសួង​មហាផ្ទៃ​ទាមទារ​ដោះ​លែង​លោក​ ​ថេង​ សាវឿន​ ​និង​មន្ត្រី​សមាគម​២​រូប​

អត្ថបទបន្ទាប់
រូបថតប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន លោក ញ៉ិល ភាព ជាមន្ត្រីជាន់ខ្ពស់សមាគម និងលោក ថាន់ ហាច ជាមន្ត្រីសម្របសម្រួលសមាគម ដែលពលរដ្ឋប្រមាណ៣០០នាក់ នាំគ្នាលើកបង្ហាញដើម្បីតវ៉ានៅមុខក្រសួងមហាផ្ទៃ កាលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ជួយអន្តរាគមន៍ដោះលែងពួកគេឱ្យមានសេរីភាពវិញ។ (លោក អ៊ុក ដែន)

ពលរដ្ឋ​ជាង​៣០០​នាក់​តវ៉ា​មុខ​ក្រសួង​មហាផ្ទៃ​ទាមទារ​ដោះ​លែង​លោក​ ​ថេង​ សាវឿន​ ​និង​មន្ត្រី​សមាគម​២​រូប​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង