CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

អ្នក​ការពារ​សត្វ​ព្រៃ​បារម្ភ​ពី​ការ​បាត់បង់​ជម្រក​សត្វ​ព្រៃ​ភ្នំតាម៉ៅ​ក្រោយ​មាន​សកម្ម​ភាព​ឈូស​ឆាយ​ជា​ថ្មី​

Admin ដោយ Admin
December 11, 2023
ក្នុង បរិស្ថាន, ព័ត៌មាន
0
ទិដ្ឋភាពព្រៃឈើនៅតំបន់ភ្នំតាម៉ៅត្រូវបានគេកាប់ និងផ្នែកខ្លះទៀតត្រូវបានឈូសឆាយក្នុងរូបភាពធ្វើផ្លូវភ្លើងក្នុងព្រៃមួយនេះកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ (កញ្ញា បូ សុភា)

ទិដ្ឋភាពព្រៃឈើនៅតំបន់ភ្នំតាម៉ៅត្រូវបានគេកាប់ និងផ្នែកខ្លះទៀតត្រូវបានឈូសឆាយក្នុងរូបភាពធ្វើផ្លូវភ្លើងក្នុងព្រៃមួយនេះកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ (កញ្ញា បូ សុភា)

0
ចែករំលែក
145
ចំនួនមើល

អ្នកកាពារសត្វព្រៃ និងប្រជាពលរដ្ឋមួយចំនួនរស់នៅជុំវិញតំបន់​ភ្នំតាម៉ៅ​បារម្ភពីការបាត់បង់ជម្រកសត្វ និងផលប៉ះពាល់ដល់សត្វព្រៃនៅតំបន់ការពារមួយនេះ ក្រោយមានសកម្មភាពឈូសឆាយព្រៃឈើនៅតំបន់ភ្នំតាម៉ៅជាថ្មី។

លោក និក ម៉ាក ប្រធានថែរក្សា និងសង្គ្រោះសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងថា ព្រៃនៅជាប់ភ្នំតាម៉ៅមួយចំនួនធ្លាប់ជាជម្រកសត្វព្រៃនៅតំបន់ភ្នំតាម៉ៅគឺកំពុងត្រូវបានគេកាប់សំអាតផ្នែកខាងក្រោម និងផ្នែកខ្លះទៀតត្រូវបានឈូសឆាយក្នុងរូបភាពធ្វើផ្លូវភ្លើងក្នុងព្រៃមួយនេះ។

លោក និក ម៉ាក បង្ហាញក្តីបារម្ភថា ការធ្វើសកម្មភាពកាប់បំផ្លាញ និងឈូសឆាយព្រៃឈើបែបនេះ នឹងធ្វើឱ្យបាត់បង់ព្រៃឈើនៅជុំវិញតំបន់ភ្នំតាម៉ៅបន្ថែមទៀត និងប៉ះពាល់ដល់ជម្រកសត្វព្រៃរស់នៅតំបន់នោះផងដែរ ដែលលោកថា កន្លងមកតំបន់នោះ ជាកន្លែងសត្វរស់នៅច្រើន បន្ទាប់ពីដី២០២៥ហិកតា ដែលត្រូវបានរក្សាដោយអនុក្រឹត្យ។

លោកបន្ថែមថា៖«យើងអត់គេចង់ធ្វើអ្វីទេ។ បើគេកាប់ព្រៃហើយ តើសត្វទៅណា។ ព្រៃនេះមានសត្វច្រើនបើតាមកាមេរ៉ាដែលបានដាក់»។

ពលរដ្ឋរស់នៅជិតតំបន់ភ្នំតាម៉ៅលោក ឈុំ ពិសិទ្ឋ លើកឡើងថា លោករស់នៅជាប់តំបន់ភ្នំតាម៉ៅតំាងពីតូចមក គឺលោកមិនដែលប្រទះឃើញមានភ្លើងឆេះព្រៃនៅទីតំាងនេះទេ។ លោកថា ទម្រង់ នៃការកាប់ឆ្ការព្រៃបែបនេះ ក៏មិនដែលមានដែរ។

លោក ឈុំ ពិសិទ្ឋ បន្តថា សកម្មភាពកាប់ឆ្ការព្រៃផ្នែកខាងក្រោមនៃព្រៃឈើនេះ គឺបង្កើតបានជាចម្ងល់ និងគោលបំណងពិតប្រាកដនៅពីក្រោយសកម្មភាពនេះ។

 លោកបន្ថែមថា៖« គេឆ្ការទំាងអស់ហ្នឹងជើងក្រោមថា ការពារភ្លើងឆេះ ប៉ុន្ដែខ្ញុំរស់នៅភ្នំតាម៉ៅនេះតំាងពីដឹង​ក្តីហើយមិនដែលឃើញភ្លើងឆេះទេតំបន់នេះ»។

ពលរដ្ខមួយរូបទៀតដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព បានដាក់ជាចម្ងល់ថា ដីដែលកំពុងរងការឈូលឆាយនោះ គឺកាលពីមុនស្ថិតក្រោមការគ្រប់គ្រងរបស់តំបន់​សួនសត្វភ្នំតាម៉ៅ ចុះហេតុអ្វីពេលនេះ ស្ថិតនៅក្រៅដីអនុក្រឹត្យទៅវិញ។ លោកថា ពេលនេះ ឈើខ្លះត្រូវបានគេកាប់ ឬឈូសឆាយចោលតែម្ដង ដោយមិនគិតថា ជាឈើប្រភេទអ្វីនោះឡើយ។

លោកបន្ថែមថា៖«ពេលនេះនៅតំបន់នោះគេហាមមិនអោយយើងចូលទេ តែអ្នកកាប់អុសចូលបាន មួយវិញទៀតបើចូលទៅចេញមកវិញក៏មានគេឆែកទូរសព្ទមើលដែរក្រែងមានថតអ្វី ដូច្នេះមិនអាចចូលបាន»។

ជុំវិញបញ្ហានេះ សារព័ត៌មានពលរដ្ឋបានសុំការបញ្ជាក់ពីលោក ញឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វភ្នំតាម៉ៅដែរ ប៉ុន្តែលោកមិនបានឆ្លើយចំនឹងសំណួររបស់ពលរដ្ឋអ្នកសារព័ត៌មាននោះទេ ដោយលោកតម្រូវឱ្យសារព័ត៌មានពលរដ្ឋទៅជួបលោកផ្ទាល់ទៅវិញ។

យ៉ាងណា ប្រធានរដ្ឋបាលព្រៃឈើលោក កែវ អូម៉ាលីស្ស បានបញ្ជាក់ថា សកម្មភាពឈូសឆាយព្រៃធ្វើផ្លូវនោះគឺ ស្ថិតនៅក្រៅតំបន់ការពារភ្នំតាម៉ៅ ដែលពលរដ្ឋមិនគួរមានការព្រួយបារម្ភអ្វីនោះឡើយ។

លោកបន្ថែមថា៖« ផ្លូវដែលធ្វើនេះធ្វើលើផ្លូវចាស់ទេ។ ហើយឈូសផ្លូវនោះក៏មិនមានឈូសព្រៃអ្វីដែរ។ មិនគួរមនុស្សមានការផ្អើលលើព័ត៌មាននេះទេ។ ដូច្នេះមិនដឹងថា យើងខ្វល់ធ្វើអី បើមិនមានអ្វីពាក់ព័ន្ឋខាងក្នុងផង ព្រោះយើងមានរបង់ខ្ពស់ៗអស់ហើយ»។

ប្រធានយុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវររៀរស៍ លោក តាន់ គីមសួរ មានប្រសាសន៍ថា លោកពិតជាបារម្ភពីកាប់ព្រៃឈើ និងផលប៉ះពាល់ដល់សត្វព្រៃនៅតំបន់ជុំវិញភ្នំតាម៉ៅ ខណៈដីជាង២០០ហិកតា ត្រូវបានគេលួចកាត់ចេញពីភ្នំតាម៉ៅដោយស្ងាត់ៗ។

លើសពីនេះ លោកថា សកម្មភាព និងព័ត៌មាននមួយចំនួនទាក់ទិនជាមួយសកម្មភាពឈូសឆាយដីព្រៃឈើនោះកំពុងត្រូវបានបិទបាំង។

លោកបន្ថែមថា៖«ទំាងខ្ញុំទំាងមហាជនភ័យព្រួយថាមានជន ឬមន្ត្រីខិលខូចមួយចំនួនកំពុងព្យាយាមកែប្រែដីព្រៃភ្នំតាម៉ៅដែលត្រូវបានកាត់ឈ្វៀលនោះទៅជាកម្មសិទ្ឋឯកជន។ ពួកយើងសុំស្នើអោយអាជ្ញាធរពាក់ព័ន្ឋបង្ហាញប្លង់មេជាសាធារណៈដើម្បីសាធារណជនបានដឹងពីគម្រោងនេះ»។

ផ្ទៃដីព្រៃ​ភ្នំតាម៉ៅ​ ទំហំជិត​៦០០ហិកតា ​​ដែល​ស្ថិត​នៅក្រោម​​ការគ្រប់គ្រ​ង​​ដោយ​​រដ្ឋបាលព្រៃឈើ ​​ត្រូវ​បាន​កាប់បំផ្លាញ និងឈូសឆាយ​ គិត​ចាប់​តាំង​ពី​ចុង​ខែកក្ក​ដា រហូតដល់ដើមខែសីហាឆ្នាំ២០២២​ បន្ទាប់​ពីតំបន់​នេះត្រូវបាន​​រដ្ឋាភិបាល​​ប្រគល់ទៅឱ្យ​​ក្រុមហ៊ុន​ឯកជ​​ន​​មួយចំនួនធ្វើការអភិវឌ្ឍន៍ ដោយក្នុងនោះ ក្រុមហ៊ុនចំនួន២ដែល​ត្រូវបានគេ​ស្គាល់ថា ​​ជា​កម្មសិទ្ធិ​​លោក ​​​ឡេង ណា​​វ៉ា​​ត្រា និង​លោក ឃុន សៀ។

ប៉ុន្តែគម្រោងអភិវឌ្ឍ​ន៍តំបន់ភ្នំតាម៉ៅ​នេះ ​ត្រូវបានអតីត​នាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន កាលពីថ្ងៃទី​៧ ខែសីហា ឆ្នាំ២០២២ បានចេញ​បទ​បញ្ជា​ភ្លាមៗ​ឱ្យ​​លុប​​ចោល​​ទាំងអស់​ ដោយរក្សាទុកតំបន់ភ្នំតាម៉ៅឱ្យនៅដដែល ក្រោយ​មាន​​ប្រតិកម្មពី​​មហាជន​​យ៉ាងច្រើន ហើយលោក​ក៏បានបញ្ជាឱ្យក្រុមឈូសឆាយទទួលខុសត្រូវក្នុងការដាំដើម​ឈើ​ឡើងវិញផងដែរ។

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រឹត្យមួយ ដោយដាក់តំបន់ភ្នំតាម៉ៅជាតំបន់ឧទ្យានសួនសត្វ ព្រៃការពារ ដើម្បីធានានូវនិរន្តរភាព នៃការថែរក្សាអភិរក្សព្រៃឈើ និងសត្វព្រៃនៅតំបន់ដែលមានភាពចម្រូងចម្រាសមួយនេះ​៕

………………………………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា បូ សុភា

អត្ថបទមុន

ក្រសួង​មហាផ្ទៃ​នឹង​ធ្វើ​កំណែ​ទម្រង់​បញ្ហា​រដ្ឋបាល​សាធារណៈ​មួយ​ចំនួន​​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពលរដ្ឋ​ ​​

អត្ថបទបន្ទាប់

តំណាង​កម្មករ​ម្នាក់​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឱ្យ​ឆ្លើយ​បំភ្លឺ​ក្រោយ​មាន​វិវាទ​ការងារ​ជា​មួយ​ថៅកែ​រោងចក្រ​

អត្ថបទបន្ទាប់
អនុប្រធានសហជីពសិទ្ធិកម្មករខ្មែរប្រចាំរោងចក្រ ស៊ិនឡន អ្នកស្រី ប៊ូ រ៉ាត់ និងក្រុមការងារសហជីពសិទ្ធិកម្មករខ្មែរ ទៅឆ្លើយបំភ្លឺនៅក្រសួងការងារ ពាក់ព័ន្ធវិវាទការងារជាមួយភាគីរោងចក្រស៊ិនឡន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

តំណាង​កម្មករ​ម្នាក់​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឱ្យ​ឆ្លើយ​បំភ្លឺ​ក្រោយ​មាន​វិវាទ​ការងារ​ជា​មួយ​ថៅកែ​រោងចក្រ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង